ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមគ្រូទេព្យស្ម័គ្រចិត្តជប៉ុន បើកវគ្គបណ្តុះបណ្តាល បច្ចេកទេសង្គ្រោះបឋមដល់មន្ត្រីភ្នាក់ងារទេសចរណ៍ចំនួន៤០នាក់

បានផ្សាយនៅ ថ្ងៃទី 19 ខែ កក្កដា ឆ្នាំ2017 12:22 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរា បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជប៉ុននៃអង្គការស្រឡាញ់ ដើម្បីបើកវគ្គបណ្តុះបណ្តាលសង្គ្រោះបឋមរយៈពេលមួយថ្ងៃ ដល់មន្ត្រីភ្នាក់ងារទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរចំនួន ៤០នាក់ ដែលមកពីប្រាសាទនានានៅក្នុងតំបន់អង្គរ នៅសាលសន្និសីទអង្គរ ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នេះ។

វគ្គបណ្តុះបណ្តាលសង្គ្រោះបឋមនេះ ក្រុមពេទ្យស្ម័គ្រចិត្តបានបង្រៀនផ្តោតសំខាន់ទៅលើវិធីសាស្ត្រនៃការសង្គ្រោះបឋមមនុស្សគាំងបេះដូង របៀបនៃការរុំរបួស លាងរបួស វិធីសាស្ត្រ នៃការជួយមនុស្សលង់ទឹក រលាកទឹកក្តៅ និងវិធីជួយមនុស្សស្លាក់អាហារដល់មន្ត្រីភ្នាក់ងារទេសចរ ព្រោះពួកគាត់ជាអ្នកធ្វើការងារផ្ទាល់ជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ការងារសង្គ្រោះបឋមនេះ ជាការងារបន្ថែមលើការងារស្នូលរបស់ភ្នាក់ងារទេសចរណ៍។ ការងារនេះ មានសារៈសំខាន់សម្រាប់មន្ត្រីភ្នាក់ងារទេសចរណ៍ក្នុងការជួយសង្គ្រោះដល់ភ្ញៀវដែល ជួបឧបទ្ទវហេតុណាមួយក្នុងកំឡុងពេលដែលពួកគាត់កំពុងដើរទស្សនា នៅក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ។

សូមបញ្ជាក់ថា នេះជាលើកទី៣ហើយនៃវគ្គបណ្តុះបណ្តាលសង្គ្រោះបឋមដល់មន្ត្រីបុគ្គលិក ដែលធ្វើការពាក់ព័ន្ធក្នុងឧទ្យានអង្គរ ដោយវគ្គទី១ត្រូវបានរៀបចំឡើងដោយក្រុម The CPR HERO Training Center កាលពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា និងលើកទី២ ពីថ្ងៃទី១៣ ខែធ្នូដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦៕










ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ដើមដំបូងមុន12345...393394បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
16
ថ្ងៃនេះ
:
5321
ម្សិលមិញ
:
20070
សប្តាហ៍នេះ
:
56643
ខែនេះ
:
0360151
សរុប
:
014802992