ព័ត៌មានថ្មីៗ

ឆមាសទី១ឆ្នាំ២០១៧ អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតសាងសង់និងជួសជុលសំណង់ តូចតាចចំនួន ៣២៦ ករណី ក្នុងតំបន់អង្គរ

បានផ្សាយនៅ ថ្ងៃទី 18 ខែ កក្កដា ឆ្នាំ2017 02:01 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅឆមាសទី១ ឆ្នាំ២០១៧ កន្លងទៅនេះ ការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរា បានចុះត្រួតពិនិត្យសំណើសាងសង់ និងជួសជុលសំណង់តូចតាចចំនួន៤៦៩ ករណី ក្នុងនោះដែរក្រុមការងារសហគមន៍ បានអនុញ្ញាតឱ្យប្រជាពលរដ្ឋសាងសង់ និងជួសជុល ចំនួន ៣២៦ករណី ក្នុងភូមិចំនួន១០ ដែលស្ថិតនៅក្នុង ស្រុកចំនួន៤ ក្រុង១ ក្នុងតំបន់ រមណីយដ្ឋានអង្គរ។

ក្រុមការងារសហគមន៍បានចុះត្រួតពិនិត្យ សម្របសម្រួលអនុញ្ញាតសាងសង់ និង ជួសជុលសំណង់តូចដល់ខ្នងផ្ទះប្រជាពលរដ្ឋក្នុងតំបន់អង្គរដែលមានចំនួន៤៦៩ ករណី ក្នុងស្រុកទាំង ៥ គឺ ស្រុកប្រាសាទបាគងចំនួន ៥៤ ករណី, ស្រុកអង្គរធំចំនួន១ ករណី, ស្រុកពួកចំនួន៤៥ ករណី, ក្រុងសៀមរាបចំនួន១៩១ ករណី និងស្រុកបន្ទាយស្រីចំនួន ៣៤ករណីផងដែរ។

ស្តែងចេញពីសកម្មភាពទាំងនេះ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាតែងតែ ចុះទៅតាមគោលដៅរបស់ខ្លួនដល់ខ្នងផ្ទះប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ដើម្បីដោះស្រាយ បញ្ហាជូនពួកគាត់។ អាជ្ញាធរជាតិអប្សរាតែងតែនៅក្បែរ និងយកចិត្តទុកដាក់គ្រប់បញ្ហា ចំពោះប្រជាពលរដ្ឋទាំងសុខទុក្ខ ទាំងជីវភាពរស់នៅ សុខភាព ការសាងសង់ និងការអប់រំ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងតំបន់អង្គរមានសេដ្ឋកិច្ចល្អប្រសើរចំណេះ ដឹងទូលំទូលាយ និងមានភាពសុខសាន្ត ក្នុងសង្គមគ្រួសារ៕








ថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការចូលរួមអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
ដើមដំបូងមុន12345...393394បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
15
ថ្ងៃនេះ
:
33651
ម្សិលមិញ
:
98152
សប្តាហ៍នេះ
:
33651
ខែនេះ
:
0033651
សរុប
:
015103454