ព័ត៌មានថ្មីៗ

ប្រាសាទតានៃបង្អូតសម្រស់ក្នុងព្រៃខាងជើងប្រាសាទតាព្រហ្ម

បានផ្សាយនៅ ថ្ងៃទី 17 ខែ កក្កដា ឆ្នាំ2017 12:43 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រាសាទតានៃ មានរចនាប័ទ្មដ៏ល្អឯក មិនខុសពីប្រាង្គប្រាសាទបុរាណខ្មែរផ្សេងទៀត។ ទោះបី ជាបែបនេះក្តី បើនិយាយពីឈ្មោះនៃប្រាសាទមួយនេះ មានមនុស្សតិចណាស់ដែលបានស្គាល់ និងបានទៅដល់។ មានទីតាំងនៅក្នុងព្រៃខាងជើងប្រាសាទតាព្រហ្ម និងខាងកើតប្រាសាទតាកែវឆ្ពោះទៅខាងជើងប្រហែល ៨០០ម៉ែត្រ ប្រាសាទតានៃកសាងឡើងក្នុងសតវត្សទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។

បុគ្គលិកផ្នែកទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ជាមធ្យមនៅរដូវប្រាំង មានទេសចរប្រមាណពី ១៥០ ទៅ២០០នាក់ ដែលចូលទៅទស្សនាប្រាសាទតានៃ។ អ្នកស្រី ស៊ត តុលា បុគ្គលិកផ្នែកទេសចរណ៍ប្រចាំនៅប្រាសាទតានៃ បានឲ្យដឹងទៀតថា នៅរដូវវស្សានេះ មិនសូវមានភ្ញៀវមកប្រាសាទតានៃឡើយ គឺក្នុងមួយថ្ងៃមានប្រហែល៥០នាក់តែប៉ុណ្ណោះ។

តាមអ្នកស្រី ស៊ត តុលា ដោយសារស្ថិតនៅក្នុងព្រៃ និងក្នុងរដូវវស្សាផងនោះ ដូច្នេះកម្រមានទេសចរចូលទៅដល់ប្រាសាទតានៃនេះណាស់ ហើយភ្ញៀវទាំងនោះ ច្រើនជាបរទេស ជនជាតិអឺរ៉ុប។

សាធារណជនទាំងអស់ គួរចំណាយពេលទៅទស្សនាប្រាសាទតានៃ ព្រោះថា មិនត្រឹមតែមានទេសភាពស្រស់ស្អាត ថែមទាំងមានសភាពស្ងប់ស្ងាត់ ស័ក្តិសមជាទីសក្ការៈដ៏មានបារមី សម្រាប់អ្នកមានជំនឿ។ លើសពីនេះ ភ្ញៀវទេសចរទាំងអស់ នឹងបានឮសំឡេងទឹកធ្លាក់ ចេញពីទំនប់បារាំង ដែលស្ថិតនៅខាងជើងប្រាសាទតានៃ ដែលមានចំងាយពីគ្នាត្រឹម ១០០ម៉ែត្រតែប៉ុណ្ណោះ៕

សូមអញ្ជើញទស្សនា ទិដ្ឋភាពខ្លះៗនៃសម្រស់ប្រាសាទតានៃ នារដូវវស្សានេះដូចតទៅ៖































នៅរសៀលថ្ងៃព្រហស្បតិ៍ ០៦កើត ខែចេត្រ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយតំណាងវិស័យឯកជន ដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរ។ កិច្ចប្រជុំនេះ មានអ្នកតំណាងមកពីក្រុមហ៊ុនឯកជន សណ្ឋាគារ វិស័យទេសចរណ៍ មគ្គុទេសក៍ទេសចរណ៍ជាដើម ដែលសរុបទាំងអស់ប្រមាណ៣០នាក់។
ចាប់តាំងពីអង្គរបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ មានស្ថាប័នអន្តរជាតិជាច្រើនបានចូលរួមក្នុងការជួយស្រោចស្រង់អង្គរ ដែលមានទាំងគម្រោងអភិរក្ស ជួសជុលប្រាសាទ ស្រាវជ្រាវ បណ្តុះបណ្តាលធនធានមនុស្ស និងអភិវឌ្ឍន៍សហគមន៍ជាដើម។
នៅព្រឹកថ្ងៃពុធ ០៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ បានបើកកិច្ចប្រជុំពេញអង្គលើកទី៤របស់ខ្លួននៅស្នាក់ការអាជ្ញាធរជាតិអប្សរា នាខេត្តសៀមរាប។ កិច្ចប្រជុំបានផ្តោតលើប្រធានបទសំខាន់ៗមួយចំនួនដូចជា ការងារអភិរក្សនិងអភិវឌ្ឍនៅប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានអញ្ជើញជាអធិបតីក្នុងពិធីប្រុងពលីការដាក់ឲ្យដំណើរជាផ្លូវការសារមន្ទីរធម្មជាតិសកលសម្តេចតេជោហ៊ុនសែនព្រះវិហារ នៅថ្ងៃចន្ទ ០៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន។
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំមន្ត្រីរាជការ អ្នកជំនាញផ្នែកអភិរក្សជួសជុលប្រាសាទ ឆ្មាំការពារប្រាសាទ ធ្វើពិធីប្រុងពលីបើកការដ្ឋានជួសជុលប្រាសាទចតុមុខនៃក្រុមប្រាសាទបាកាណ(ព្រះខ័ន្ធកំពង់ស្វាយ) នៅថ្ងៃចន្ទ ០៣កើត ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
2432
ម្សិលមិញ
:
9987
សប្តាហ៍នេះ
:
02432
ខែនេះ
:
0139617
សរុប
:
005297464