ព័ត៌មានថ្មីៗ

ប្រាសាទតានៃបង្អូតសម្រស់ក្នុងព្រៃខាងជើងប្រាសាទតាព្រហ្ម

បានផ្សាយនៅ ថ្ងៃទី 17 ខែ កក្កដា ឆ្នាំ2017 12:43 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រាសាទតានៃ មានរចនាប័ទ្មដ៏ល្អឯក មិនខុសពីប្រាង្គប្រាសាទបុរាណខ្មែរផ្សេងទៀត។ ទោះបី ជាបែបនេះក្តី បើនិយាយពីឈ្មោះនៃប្រាសាទមួយនេះ មានមនុស្សតិចណាស់ដែលបានស្គាល់ និងបានទៅដល់។ មានទីតាំងនៅក្នុងព្រៃខាងជើងប្រាសាទតាព្រហ្ម និងខាងកើតប្រាសាទតាកែវឆ្ពោះទៅខាងជើងប្រហែល ៨០០ម៉ែត្រ ប្រាសាទតានៃកសាងឡើងក្នុងសតវត្សទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។

បុគ្គលិកផ្នែកទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ជាមធ្យមនៅរដូវប្រាំង មានទេសចរប្រមាណពី ១៥០ ទៅ២០០នាក់ ដែលចូលទៅទស្សនាប្រាសាទតានៃ។ អ្នកស្រី ស៊ត តុលា បុគ្គលិកផ្នែកទេសចរណ៍ប្រចាំនៅប្រាសាទតានៃ បានឲ្យដឹងទៀតថា នៅរដូវវស្សានេះ មិនសូវមានភ្ញៀវមកប្រាសាទតានៃឡើយ គឺក្នុងមួយថ្ងៃមានប្រហែល៥០នាក់តែប៉ុណ្ណោះ។

តាមអ្នកស្រី ស៊ត តុលា ដោយសារស្ថិតនៅក្នុងព្រៃ និងក្នុងរដូវវស្សាផងនោះ ដូច្នេះកម្រមានទេសចរចូលទៅដល់ប្រាសាទតានៃនេះណាស់ ហើយភ្ញៀវទាំងនោះ ច្រើនជាបរទេស ជនជាតិអឺរ៉ុប។

សាធារណជនទាំងអស់ គួរចំណាយពេលទៅទស្សនាប្រាសាទតានៃ ព្រោះថា មិនត្រឹមតែមានទេសភាពស្រស់ស្អាត ថែមទាំងមានសភាពស្ងប់ស្ងាត់ ស័ក្តិសមជាទីសក្ការៈដ៏មានបារមី សម្រាប់អ្នកមានជំនឿ។ លើសពីនេះ ភ្ញៀវទេសចរទាំងអស់ នឹងបានឮសំឡេងទឹកធ្លាក់ ចេញពីទំនប់បារាំង ដែលស្ថិតនៅខាងជើងប្រាសាទតានៃ ដែលមានចំងាយពីគ្នាត្រឹម ១០០ម៉ែត្រតែប៉ុណ្ណោះ៕

សូមអញ្ជើញទស្សនា ទិដ្ឋភាពខ្លះៗនៃសម្រស់ប្រាសាទតានៃ នារដូវវស្សានេះដូចតទៅ៖































សាលរបាំនៃប្រាសាទតាព្រហ្មបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការបាក់ធ្លាក់នៃដុំថ្មគរលើគ្នាជាគំនរយ៉ាងធំ ពេលនេះកំពុងទទួលបានការជួសជុលឡើងវិញ ដោយអាជ្ញាធរជាតិអប្សរាសហការជាមួយភាគីឥណ្ឌា ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩ខាងមុខ។
ព្រះពុទ្ធរូបប្រក់នាគក្បាលប្រាំពីរមួយព្រះអង្គ ធ្វើពីថ្មភក់ មានទម្រង់ព្រះភ្នែនលើរង្វេលនាគបីជាន់ ស្ថិតក្នុងចុងស.វទី១២ ដើម១៣ សម័យបាយ័ន្ត មានកម្ពស់៥៩ស.ម បណ្តោយ៣០ស.ម ទទឹង១៨ស.ម ត្រូវបានអ្នកភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាបប្រគល់ជូនអាជ្ញាធរជាតិអប្សរារក្សាទុកកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧។
ដើម្បីរក្សាបាននូវសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងការអភិរក្សដល់ប្រាង្គប្រាសាទ ក្រុមអ្នកជំនាញគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានកាត់ដើមស្ពង់ ងាប់មួយដើមធំដែលដុះពីលើកំពែងផ្នែកខាងកើតនៃប្រាសាទតាព្រហ្ម។
ឯកសារដ៏កម្រមួយមានចំណងជើងថា «Patrimoines mutilés» ដែលស្ដីពី បញ្ហាប្រឈមនៃសម្បតិ្តបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិនាពេលបច្ចុប្បន្ន ជាពិសេសការប៉ះពាល់បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរដោយ សង្គ្រាមនៅអៀរ៉ាក់ អាហ្កានីស្ដង់ និងស៊េរី ត្រូវបានយកមកតម្កល់ទុកនៅបណ្ណាល័យនៃអាជ្ញាធរជាតិអប្សរា នៅក្នុងមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
2409
ម្សិលមិញ
:
2860
សប្តាហ៍នេះ
:
13498
ខែនេះ
:
0117647
សរុប
:
002928566