ព័ត៌មានថ្មីៗ

អគ្គនាយកអាជ្ញាធរជាតិអប្សរាសំណូមពរដល់គ្រប់បណ្តាសារព័ត៌មានទាំងអស់ សូមផ្សាយព័ត៌មានដោយផ្តោតលើភាពត្រឹមត្រូវនិងគោលការណ៍បេតិកភណ្ឌ

បានផ្សាយនៅ ថ្ងៃទី 12 ខែ កក្កដា ឆ្នាំ2017 08:54 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ថ្លែងក្នុងឱកាសបើកសន្និសីទសារព័ត៌មានស្តីពី «វិធានការរុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ» នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅមជ្ឃមណ្ឌលអាជ្ញាធរជាតិអប្សរា ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសំណូមពរដល់គ្រប់បណ្តាសារព័ត៌មានទាំងអស់ សូមផ្សព្វផ្សាយព័ត៌មានដោយប្រកាន់ខ្ជាប់នូវជំហរឧត្តមគតិជាតិ ស្រឡាញ់ជាតិ ស្រឡាញ់បេតិកភណ្ឌជាតិជាធំ សូមចូលរួមទាំងអស់គ្នាដើម្បីថែរក្សាបេតិកភណ្ឌអង្គរឱ្យបានជាដាច់ខាត ជាជាងការប្រើប្រាស់ព័ត៌មានមួយចំនួនដែលនាំឱ្យរាំងស្ទះដល់កិច្ចការនៃការការពារ ការអភិរក្សមរតកបេតិកភណ្ឌអង្គរដ៏ថ្លៃថ្លារបស់យើង»។

ការលើកឡើងដូច្នេះ ព្រោះកន្លងមកមានការផ្សព្វផ្សាយព័ត៌មានមួយចំនួនដែលខ្វះខាតសច្ចភាព និងភាពត្រឹមត្រូវ ឬមានការយល់ដឹងតិចតួចពីស្ថាប័នអាជ្ញាធរជាតិអប្សរា ឬខឹងសម្បារចំពោះការអនុវត្តច្បាប់ដែលប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួន និងញុះញង់គ្មានមូលដ្ឋានច្បាស់លាស់មកលើស្ថាប័នអភិរក្សមរតកបេតិកភណ្ឌនាំឱ្យមហាជនមិនពេញចិត្តដល់អាជ្ញាធរជាតិអប្សរា ខណៈដែលថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកជាច្រើននៃអាជ្ញាធរជាតិអប្សរាបានខិតខំប្រឹងប្រែងថែរក្សា អភិរក្ស ជួសជុលមរតកវប្បធម៌របស់ដូនតាឱ្យគង់វង្សនិងការពារប្រយោជន៍រួមរបស់ជាតិ។ ជាក់ស្តែងតាមរយៈការដឹកនាំដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាល និងសម្តេចវិបុលបញ្ញា សុខ អាន បានធ្វើឱ្យបរទេសទទួលស្គាល់ និងឱ្យតម្លៃលើការងារអភិរក្ស ថែរក្សា គ្រប់គ្រង បេតិកភណ្ឌរបស់អាជ្ញាធរជាតិអប្សរាបានជោគជ័យគ្រប់រូបភាពលើឆាកអន្តរជាតិ។ ជាងនេះទៅទៀត បច្ចុប្បន្នអ្នកជំនាញខ្មែរមានសមត្ថភាពពេញលេញ និងលេចធ្លោជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយមានការទទួលស្គាល់ពីបណ្តាអ្នកជំនាញអន្តរជាតិក្នុងការជួសជុល អភិរក្សមរតកវប្បធម៌របស់ខ្លួន។

ម៉្យាងទៀត វិស័យសារព័ត៌មានគឺមានឥទ្ធិពលខ្លាំងសម្រាប់ការអភិវឌ្ឍសង្គម ដូច្នេះក្នុងនាមជាអ្នកសារព័ត៌មានម្នាក់ គួរយកចិត្តទុកដាក់ខ្ពស់លើសំណេរ និងសំឡេងរបស់ខ្លួន ចៀសយ៉ាងណាកុំដុតឱ្យខ្លោច កុំរោចឱ្យឆៅ។ ក្នុងករណីមានការផ្សព្វផ្សាយបានត្រឹមត្រូវ នោះសង្គមនឹងមានរបៀបរៀបរយ មានការចូលរួមក្នុងកិច្ចការអភិរក្សច្រើនពីស្រទាប់មហាជន តែផ្ទុយទៅវិញបើការផ្សព្វផ្សាយមិនបានត្រឹមត្រូវ លម្អៀង ខ្វះហេតុផលច្បាស់លាស់ ធ្វើឱ្យពុលដល់សង្គម មើលសជាខ្មៅ មនុស្សលែងឱ្យតម្លៃ លែងជឿជាក់លើអ្នកមានសមត្ថកិច្ច ខ្វះការចូលរួមថែរក្សា និងស្អប់ខ្ពើមស្ថាប័នមួយដែលប្រឹងប្រែងដើម្បីថែរក្សា ការពារមរតកវប្បធម៌របស់ជាតិទាំងមូល៕














ក្រុមបុរាណវិទូនៃអាជ្ញាធរជាតិអប្សរានិងបុរាណវិទូនៃអង្គការមូលនិធិបុរាណវិទ្យានិងអភិវឌ្ឍន៍ (ADF) បានសហការជាមួយក្រសួងបរិស្ថានធ្វើកំណាយលើទីតាំងមួយឈ្មោះ បន្ទាយ ឬហៅថា «ផ្ទះគូចារ្យ» បានរកឃើញរចនាសម្ពន្ធសំណង់បុរាណមួយធ្វើពីឥដ្ឋនិងថ្មបាយក្រៀម។ ទីតាំងនេះស្ថិតនៅសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប នៃឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែននិយាមការ 48P 406579 1498122។
សេចក្តីជូនដំណឹងស្តីពី
( ថ្ងៃទី 12 ខែ មេសា ឆ្នាំ2018 )
ការបើកឱ្យដំណើរការស្ពានហាលប្រាសាទអង្គរវត្ត​ ពីថ្ងៃទី១២ដល់ទី១៧ ខែមេសា ឆ្នាំ២០១៨
អាជ្ញាធរជាតិអប្សរា នឹងរៀបចំធ្វើកំណាយនៅផ្នែកណាមួយនៃស្រះទឹកខាងជើង និងខាងត្បូងក្នុងប្រាសាទអង្គរវត្ត មុនធ្វើការជួសជុល។ កំណាយនេះគឺដើម្បីពិនិត្យមើលរចនាសម្ព័ន្ធ និងទ្រង់ទ្រាយរបស់ស្រះ មុនអ្នកជំនាញធ្វើការជួសជុលឱ្យស្របតាមលំនាំចាស់ និងជៀសវាងផលប៉ះពាល់ណាមួយ។
កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ កន្លងមក មានកាសែតមួយចំនួនបានចុះផ្សាយថា «អ្នកជំនាញបុរាណវិទ្យាបង្ហាញស្នាមញញឹម ខណៈដែលកាលពីពេលថ្មីៗនេះ បានរកឃើញវត្តមានប្រាសាទថ្មីឈ្មោះ "ចន្ទគីរី"» ស្ថិតក្នុងភូមិគោកចាន់ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។
ក្រុមការងារនៃគណៈកម្មការសមាហរណកម្មបុគ្គលិកអចិន្ត្រៃយ៍ជាមន្ត្រីរាជការកំពុងរៀបចំលក្ខណៈវិនិច្ឆ័យសម្រាប់ធ្វើការពិនិត្យនិងវាយតម្លៃកម្រិតជំនាញ សមត្ថភាព បទពិសោធន៍ និងអតីតភាពការងាររបស់បុគ្គលិកអចិន្ត្រៃយ៍របស់អាជ្ញាធរជាតិអប្សរា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
2407
ម្សិលមិញ
:
9987
សប្តាហ៍នេះ
:
02407
ខែនេះ
:
0139592
សរុប
:
005297439