ព័ត៌មានថ្មីៗ

អគ្គនាយកអាជ្ញាធរជាតិអប្សរាសំណូមពរដល់គ្រប់បណ្តាសារព័ត៌មានទាំងអស់ សូមផ្សាយព័ត៌មានដោយផ្តោតលើភាពត្រឹមត្រូវនិងគោលការណ៍បេតិកភណ្ឌ

បានផ្សាយនៅ ថ្ងៃទី 12 ខែ កក្កដា ឆ្នាំ2017 08:54 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ថ្លែងក្នុងឱកាសបើកសន្និសីទសារព័ត៌មានស្តីពី «វិធានការរុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ» នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅមជ្ឃមណ្ឌលអាជ្ញាធរជាតិអប្សរា ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសំណូមពរដល់គ្រប់បណ្តាសារព័ត៌មានទាំងអស់ សូមផ្សព្វផ្សាយព័ត៌មានដោយប្រកាន់ខ្ជាប់នូវជំហរឧត្តមគតិជាតិ ស្រឡាញ់ជាតិ ស្រឡាញ់បេតិកភណ្ឌជាតិជាធំ សូមចូលរួមទាំងអស់គ្នាដើម្បីថែរក្សាបេតិកភណ្ឌអង្គរឱ្យបានជាដាច់ខាត ជាជាងការប្រើប្រាស់ព័ត៌មានមួយចំនួនដែលនាំឱ្យរាំងស្ទះដល់កិច្ចការនៃការការពារ ការអភិរក្សមរតកបេតិកភណ្ឌអង្គរដ៏ថ្លៃថ្លារបស់យើង»។

ការលើកឡើងដូច្នេះ ព្រោះកន្លងមកមានការផ្សព្វផ្សាយព័ត៌មានមួយចំនួនដែលខ្វះខាតសច្ចភាព និងភាពត្រឹមត្រូវ ឬមានការយល់ដឹងតិចតួចពីស្ថាប័នអាជ្ញាធរជាតិអប្សរា ឬខឹងសម្បារចំពោះការអនុវត្តច្បាប់ដែលប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួន និងញុះញង់គ្មានមូលដ្ឋានច្បាស់លាស់មកលើស្ថាប័នអភិរក្សមរតកបេតិកភណ្ឌនាំឱ្យមហាជនមិនពេញចិត្តដល់អាជ្ញាធរជាតិអប្សរា ខណៈដែលថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកជាច្រើននៃអាជ្ញាធរជាតិអប្សរាបានខិតខំប្រឹងប្រែងថែរក្សា អភិរក្ស ជួសជុលមរតកវប្បធម៌របស់ដូនតាឱ្យគង់វង្សនិងការពារប្រយោជន៍រួមរបស់ជាតិ។ ជាក់ស្តែងតាមរយៈការដឹកនាំដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាល និងសម្តេចវិបុលបញ្ញា សុខ អាន បានធ្វើឱ្យបរទេសទទួលស្គាល់ និងឱ្យតម្លៃលើការងារអភិរក្ស ថែរក្សា គ្រប់គ្រង បេតិកភណ្ឌរបស់អាជ្ញាធរជាតិអប្សរាបានជោគជ័យគ្រប់រូបភាពលើឆាកអន្តរជាតិ។ ជាងនេះទៅទៀត បច្ចុប្បន្នអ្នកជំនាញខ្មែរមានសមត្ថភាពពេញលេញ និងលេចធ្លោជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយមានការទទួលស្គាល់ពីបណ្តាអ្នកជំនាញអន្តរជាតិក្នុងការជួសជុល អភិរក្សមរតកវប្បធម៌របស់ខ្លួន។

ម៉្យាងទៀត វិស័យសារព័ត៌មានគឺមានឥទ្ធិពលខ្លាំងសម្រាប់ការអភិវឌ្ឍសង្គម ដូច្នេះក្នុងនាមជាអ្នកសារព័ត៌មានម្នាក់ គួរយកចិត្តទុកដាក់ខ្ពស់លើសំណេរ និងសំឡេងរបស់ខ្លួន ចៀសយ៉ាងណាកុំដុតឱ្យខ្លោច កុំរោចឱ្យឆៅ។ ក្នុងករណីមានការផ្សព្វផ្សាយបានត្រឹមត្រូវ នោះសង្គមនឹងមានរបៀបរៀបរយ មានការចូលរួមក្នុងកិច្ចការអភិរក្សច្រើនពីស្រទាប់មហាជន តែផ្ទុយទៅវិញបើការផ្សព្វផ្សាយមិនបានត្រឹមត្រូវ លម្អៀង ខ្វះហេតុផលច្បាស់លាស់ ធ្វើឱ្យពុលដល់សង្គម មើលសជាខ្មៅ មនុស្សលែងឱ្យតម្លៃ លែងជឿជាក់លើអ្នកមានសមត្ថកិច្ច ខ្វះការចូលរួមថែរក្សា និងស្អប់ខ្ពើមស្ថាប័នមួយដែលប្រឹងប្រែងដើម្បីថែរក្សា ការពារមរតកវប្បធម៌របស់ជាតិទាំងមូល៕














អាកាសធាតុក្តៅហួតហែងនាឆ្នាំនេះ ធ្វើឱ្យត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រឡាយដែលធ្លាប់មានទឹក បែររីងខះដីបែកក្រហែង មនុស្សខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង រុក្ខជាតិក្រៀមស្វិតស្រពោន សត្វស្លាប់ហូរហែខុសពីរាល់ឆ្នាំ។ ដោយឃើញពីផលលំបាកបែបនេះ ហើយស្របនឹងរដូវកាលដែលត្រូវធ្វើពិធីសុំទឹកភ្លៀងជាទំនៀមរបស់អ្នកស្រុកអង្គរផងនោះ អ្នកភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក៏បានប្រារព្ធពិធីនេះឡើងនៅលើភ្នំបាខែងកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសម្របសម្រួលនិងគាំទ្រពីអាជ្ញាធរជាតិអប្សរាផងដែរ។
នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹងគណៈប្រតិភូអមដំណើរ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញមួយចំនួនអំពីអង្គរនិងការគ្រប់គ្រងតំបន់អង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
5026
ម្សិលមិញ
:
3511
សប្តាហ៍នេះ
:
16478
ខែនេះ
:
0129333
សរុប
:
003250197