ព័ត៌មានថ្មីៗ

គណៈកម្មការចម្រុះដើម្បីរុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរជួបពិភាក្សាគ្នាដើម្បីអនុវត្តការងារ

បានផ្សាយនៅ ថ្ងៃទី 11 ខែ កក្កដា ឆ្នាំ2017 08:53 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

គណៈកម្មការចម្រុះដែលត្រូវបានបង្កើតឡើងដើម្បីអនុវត្តការងាររុះរើសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ បានជួបពិភាក្សាគ្នានៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីរិះរកមធ្យោបាយអនុវត្តការងារឲ្យមានប្រសិទ្ធភាពនាពេលខាងមុខនេះ។

កិច្ចប្រជុំនេះប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប និងជាតំណាងអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីអភិបាលស្រុកក្រុងដែលជាប់ក្នុងតំបន់អង្គរ កម្លាំងអាវុធហត្ថខេត្ត នគរបាលការពារបេតិកភណ្ឌ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

អង្គប្រជុំទាំងមូលបានឯកភាពគ្នាលើការងាររុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ ក្នុងន័យការពារឲ្យបាននូវបេតិកភណ្ឌអង្គរ។ ជាពិសេស ការរៀបចំមធ្យោបាយ សម្ភារៈ និងត្រៀមកម្លាំងដើម្បីទប់ស្កាត់បាតុភាពណាមួយដែលអាចនឹងកើតមានឡើងក្នុងអំឡុងពេលអនុវត្តការងារ។

ដើម្បីជាសារដាស់តឿនដល់ម្ចាស់សំណង់ខុសច្បាប់ទាំងអស់ក្នុងតំបន់អង្គរ និងសាធារណជនទាំងអស់ គណៈកម្មការចម្រុះនឹងរៀបចំសន្និសីទសារព័ត៌មានមួយនាព្រឹកថ្ងៃទី១២ខែកក្កដា ឆ្នាំ២០១៧។ សន្និសីទសារព័ត៌មាននេះនឹងជួយជំរុញឲ្យម្ចាស់សំណង់និងសាធារណជនយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់នៃសំណង់ចំពោះបេតិកភណ្ឌអង្គរ និងចូលរួមអភិរក្សឲ្យបានគង់វង្ស។








ប្រាសាទចៅសាយទេវតា ត្រូវបានស្ថាបនាឡើងនៅចុងស.វទី១១ ដើមស.វ.ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ រចនាប័ទ្មអង្គរវត្ត ដើម្បីឧទ្ទិសថ្វាយសាសនាហិណ្ឌូ។ ប្រាសាទនេះមានទីតាំ ងស្ថិតនៅខាងកើតទ្វារជ័យនៃក្រុងអង្គរធំ ឈមគ្នានឹងប្រាសាទធម្មនន្ទ។
ប្រាសាទតាព្រហ្មត្រូវបានគេស្គាល់ច្រើនថាជាប្រាសាទដើមឈើ ស្ថិតនៅក្នុងព្រៃ មានកសិណទឹកព័ទ្ធជុំវិញពីរជាន់។ ប្រាសាទនេះមានទីតាំងស្ថិតនៅវង់តូច ទៅតាមផ្លូវទ្វារជ័យ បន្ទាប់ពីប្រាសាទតាកែវប្រហែល១គីឡូម៉ែត្រ ហើយមានកំពែងជាប់នឹងកំពែងប្រាសាទបន្ទាយក្តីប៉ែកពាយ័ព្យ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
2502
ម្សិលមិញ
:
2860
សប្តាហ៍នេះ
:
13591
ខែនេះ
:
0117740
សរុប
:
002928659