ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាលកម្ពុជាផ្ញើសារលិខិតថ្លែងអំណរគុណ អគ្គនាយិកាអង្គការយូណេស្កូ ក្រោយ «ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក

បានផ្សាយនៅ ថ្ងៃទី 10 ខែ កក្កដា ឆ្នាំ2017 02:17 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតផ្លូវការមួយ ដោយបានថ្លែងអំណរគុណ ចំពោះអគ្គនាយិកាអង្គការយូណេស្កូ គឺលោកស្រី Irina BOKOVA បន្ទាប់ពី «ប្រាសាទសំបូរព្រៃគុក» របស់ប្រទេសកម្ពុជា ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នាសម័យប្រជុំលើកទី៤១ នៃគណៈកម្មការបេតិកភណ្ឌពិភពលោក នៅទីក្រុង Cracovie នៃប្រទេសប៉ូឡូញ។

យោងលិខិតថ្លែងអំណរគុណដែលចេញផ្សាយ នាល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមឆ្លៀតយកឱកាសពោរពេញដោយក្តីរីករាយនេះ ដើម្បីថ្លែងអំណរគុណយ៉ាងកក់ក្តៅបំផុត ចំពោះលោកជំទាវ និងសមាជិកគណៈកម្មការបេតិកភណ្ឌពិភពលោក ដែលបានខិតខំប្រឹងប្រែងក្នុងការទទួលស្គាល់តម្លៃសកលយ៉ាងវិសេសវិសាល នៃតំបន់ប្រាសាទសំបូរព្រៃគុក និងបានអនុម័តចុះបញ្ជីបេតិកភណ្ឌពិភពលោក»។

សូមអានខ្លឹមសារលិខិតថ្លែងអំណរគុណរបស់ នាយករដ្ឋមន្រ្តីកម្ពុជា ជូនចំពោះលោកស្រីអគ្គនាយិកាអង្គការយូណេស្កូ ខាងក្រោមនេះ៖




នេះជាមោទនភាពជាតិថ្មីមួយទៀត ដែល “ប្រាសាទសំបូរព្រៃគុក” ត្រូវបានចុះបញ្ជីជាបេតិកភ័ណ្ឌពិភពលោកហើយ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ យប់មិញនេះ។
ប្រាសាទតាព្រហ្មត្រូវបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដើម្បីថ្វាយព្រះរាជកុសលចំពោះព្រះមាតាព្រះអង្គ ដែលមានរូបបដិមាស្នងក្នុងរូបភាពជា “ប្រាជ្ញាបារមី”។ ប្រាសាទនេះមានឈ្មោះដើមថា «រាជវិហារ» ត្រូវបានចាត់ទុកថា ជាវត្តព្រះពុទ្ធសាសនាដ៏ធំនាសម័យនោះ។ ក្នុងគម្រោងជួសជុលជំហានទី២ ដែលជាកិច្ចសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ក្រុមការងារបានធ្វើកំណាយនៅសាលរបាំ ហើយបានប្រទះឃើញព្រះពុទ្ធរូប២អង្គ ដែលមានតែដងខ្លួន បាត់ព្រះកេស។
ដើម្បីទទួលបាននូវប្រសិទ្ធភាពការងារក្នុងការគ្រប់គ្រងបរិស្ថាន នៅតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានបើកវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក ដល់បុគ្គលិកថ្មីចំនួន១០៣នាក់ ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានអង្គភាពគ្រប់គ្រងបរិស្ថាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧ នៅសាលសន្និសិទអង្គរអាជ្ញាធរជាតិអប្សរា។
យោងតាមបណ្ដាញទំនាក់ទំនងសង្គម     (Facebook)      សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍នៅថ្ងៃទី៦ ខែកកក្កដា ឆ្នាំ២០១៧នេះថា ពេលនេះកម្ពុជាកំពុងក្លាយជាចំណុចក្តៅរបស់ទេសចរពិភពលោក ជាពិសេសអង្គរវត្ត អច្ឆរិយៈតែមួយគ្មានពីរលើលោក។ កាលពីប្រទេសជាតិធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម អង្គរវត្តនិងប្រាសាទរាប់ពាន់ទៀត ត្រូវបានបោះបង់ចោលដោយគ្មានការថែទាំ ហើយក៏គ្មានភ្ញៀវទេសចរណាហ៊ានមកទស្សនាអង្គរវត្តឡើយ។ សង្រ្គាមគឺធ្វើឱ្យកម្ពុជាបាត់បង់ចំណូលពីវិស័យទេសចរណ៍យ៉ាងច្រើន។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
2391
ម្សិលមិញ
:
2860
សប្តាហ៍នេះ
:
13480
ខែនេះ
:
0117629
សរុប
:
002928548