NEWS

APSARA Authority cooperates with India to restore the dance hall of Ta Prohm temple

Published on 06 July 2017 02:29 PM Post By ៖ Apsara National Authority

សាលរបាំនៃប្រាសាទតាព្រហ្មបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការបាក់ធ្លាក់នៃដុំថ្មគរលើគ្នាជាគំនរយ៉ាងធំ ពេលនេះកំពុងទទួលបានការជួសជុលឡើងវិញ ដោយអាជ្ញាធរជាតិអប្សរាសហការជាមួយភាគីឥណ្ឌា ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩ខាងមុខ។

«សាលរបាំនៃប្រាសាទតាព្រហ្មដែលទួលរងការខូចខាតរហូតក្លាយជាពំនូកថ្មមួយគំនរនោះ ឥលូវនេះត្រូវបានជួលជុលឡើងវិញសម្រេចបានពី ៧០% ទៅ៨០%ហើយ» នេះបើតាមសម្ដីរបស់ លោក ចាន់ ឡាយ អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទតាព្រហ្ម កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧។ លោកបន្ថែមទៀតថា «អ្នកជំនាញគ្រោងនឹងជួលជុលសាលរបាំនេះប្រមាណជាពាក់កណ្ដាលនៃសាលរបាំទាំងមូល ដើម្បីទុកមួយផ្នែកឱ្យសល់សម្រាប់ភ្ញៀវទេសចរធ្វើការប្រៀបធៀបរវាងផ្នែកដែលបានជួសជុលស្ដារឡើងវិញ និងផ្នែកដែលទុកឱ្យនៅតាមសភាពដើម»។

តាមការរៀបរាប់របស់លោក ចាន់ ឡាយ ការងារជួសជុលមកទល់នឹងពេលនេះ គឺបានសម្រេចរួចរាល់ផ្នែកគ្រឹះ ជញ្ជាំង និងដំបូលមួយផ្នែកធំហើយនៅផ្នែកខាងជើង នៅសល់តែដំបូលផ្នែកកណ្តាល និងការសម្អាតបន្ថែមទៀតប៉ុណ្ណោះ។ ម្យ៉ាងទៀត ឥឡូវនេះ ក្រុមការងារបានឈប់សម្រាកមួយរយៈប្រមាណពីរ ឬបីខែ ដោយសាររដូវកាលនេះជារដូវភ្លៀងធ្លាក់ ហើយការងារដែលសេសសល់ជាផ្នែកដំបូល ដែលធ្វើឲ្យក្រុមការងារពិបាកឡើងចុះ ព្រោះរអិលអាចបណ្តាលឲ្យគ្រោះថ្នាក់បាន។

គួររម្លឹកថា ក្រោយការស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០០២ រដ្ឋាភិបាលឥណ្ឌាតាមរយៈស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (Archeological Survey of India-ASI) រួមសហការជាមួយអាជ្ញាធរជាតិអប្សរា និងអង្គការយូណេស្កូ បានចាប់ផ្តើមការអភិរក្សជួសជុល ទល់ទ្រជាបន្តបន្ទាប់នូវប្រាសាទតាព្រហ្ម។ ក្នុងដំណាក់កាលទី១(២០០៤-២០១៤) គម្រោងនេះសម្រេចបានការជួសជុលរួចរាល់ទាំងស្រុងនូវរោងទងខាងកើតឆៀងខាងត្បូង រានហាលខាងលិច ខ្លោងទ្វារច្រកចូលទី៤ ខ្លោងទ្វារខាងលិច និងជញ្ជាំងថ្មបាយក្រៀមអមសងខាង។ ក្រៅពីចំណុចជួសជុលទាំងនេះ នៅមានផ្នែកច្រើនទៀត ដែលក្រុមការងារបានធ្វើការទល់ទ្រ និងចងរឹតដោយខ្សែកាប ដើម្បីការពារការរបេះធ្លាក់ឬដួលរលំបន្ថែមទៀត។ សម្រាប់ជំហានទី២ (២០១៥-២០២៥) គម្រោងកំពុងដំណើរការជួសជុលផ្គុំឡើងវិញនូវសាលរបាំ ដែលរងខូចខាតស្ទើរទាំងស្រុង តាមរយៈការប្រមូលបំណែកថ្មធ្លាក់ខូចខាត មករៀបដំឡើងនៅតាមទីតាំងឲ្យដូចពីសម័យបុរាណឡើងវិញ៕



















អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងនគរបាលការពារបេតិកភណ្ឌ កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះទៅបង្រ្កាបពួកជនខិលខូចមួយក្រុមកំពុងលួចជីកគាស់កកាយរូបក្បាលនាគ នៅតាមបណ្តោយផ្លូវបេងទៅកំពង់ស្វាយបម្រុងនឹងដឹកចេញយកទៅលក់ ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងទូរស័ព្ទ ០៧៧ ៨៩៦ ៦៨៩ ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
0990
Yesterday
:
9731
This Week
:
10721
This Month
:
0328846
Total
:
013311160