ព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹង ស្តីពីការកាត់ដកហូតដើមឈើងាប់ និងកាត់ក្រីមែកឈើងាប់ មែករស់ នៅតាមបរិវេណប្រាសាទ និងតាមទីតាំងនានាក្នុងរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 06 ខែ កក្កដា ឆ្នាំ2017 08:18 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ចាប់ផ្តើមពីថ្ងៃ២២ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោក Christophe GIGAUDAUT មន្ដ្រីស្ថានទូតប្រទេសបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» រួមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យនិងស្វែងយល់ពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។
ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារនៅភូមិធម្មជាតិរុនតាឯក ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំដើម្បីតាមដានសកម្មភាពការងារផ្សេងៗដែលក្រុមការងារនៅទីនោះបានកំពុងតែអនុវត្ត ព្រមទាំងផ្តល់យោបល់គន្លឹះបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាប្រឈម៕
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប បានរៀបចំសិក្ខាសាលាស្តីពី “ការអភិវឌ្ឍទឹកស្អាតនិងអនាម័យនៅទីក្រុងប្រកបដោយចីរភាព” ក្រោមការជួយឧបត្ថម្ភដោយទីភ្នាក់ងារអភិវឌ្ឍន៍របស់ប្រទេសស៊ុយអែត ហៅកាត់ថា Sida និងគាំទ្របច្ចេកទេសដោយ NIRAS និងWater Aid ។
ថ្មីៗនេះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានដាំដើមត្នោតចំនួន៧៣០ដើម បន្ថែមទៀតនៅតាមទំនប់អមប្រឡាយបុរាណ ស្ថិតក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ។ អាជ្ញាធរជាតិអប្សរា ដាំដើមត្នោតបានចំនួន៦០០០ដើមរួចមកហើយក្នុងរយៈពេល៤ឆ្នាំកន្លងមកក្នុងបរិវេណរមណីយដ្ឋានអង្គរ។
ដើមដំបូងមុន12345...357358បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
0471
ម្សិលមិញ
:
10360
សប្តាហ៍នេះ
:
20759
ខែនេះ
:
0174268
សរុប
:
012943700