ព័ត៌មានថ្មីៗ

ឯកសារថ្មីៗស្ដីពីវិនាសកម្មនៃបេតិកភណ្ឌពិភពលោកនៅអារ៉ាប់ និងឯកសារសំខាន់ជាច្រើនទៀតមាននៅក្នុងបណ្ណាល័យនៃអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 05 ខែ កក្កដា ឆ្នាំ2017 02:59 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ឯកសារដ៏កម្រមួយមានចំណងជើងថា «Patrimoines mutilés» ដែលស្ដីពី បញ្ហាប្រឈមនៃសម្បតិ្តបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិនាពេលបច្ចុប្បន្ន ជាពិសេសការប៉ះពាល់បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរដោយ សង្គ្រាមនៅអៀរ៉ាក់ អាហ្កានីស្ដង់ និងស៊េរី ត្រូវបានយកមកតម្កល់ទុកនៅបណ្ណាល័យនៃអាជ្ញាធរជាតិអប្សរា នៅក្នុងមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ។

អ្នកចងក្រងឯកសារនេះ គឺលោកសាស្ត្រាចារ្យ Mounir Bouchenaki ប្រធានមជ្ឈមណ្ឌលអារ៉ាប់ដើម្បីបេតិកភណ្ឌពិភពលោក និងជាអ្នកជំនាញការជាន់ខ្ពស់នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ។ ឯកសារនេះ និយាយអំពីបញ្ហាប្រឈម និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៃសង្គ្រាមចំពោះសម្បត្តិបេតិកភណ្ឌពិភពលោក ការងារនិងសកម្មភាពនានាកន្លងមករបស់ UNESCO ទៅលើបញ្ហាប្រឈមទាំងនោះ និងអំពីការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីការពារ និងស្ដារឡើងវិញនូវស្នាដៃទាំងនោះ។

ក្រៅពីអត្ថបទដ៏សំខាន់ខាងលើ បណ្ណាល័យនៃអាជ្ញាធរជាតិអប្សរាក៏បានទទួលផងដែរនូវឯកសារថ្មីៗចំនួន ៤ផ្សេងទៀតគឺ ៖
១. Le Vocabulaire de l’architecture Khmère : ជានិក្ខេបបទថ្នាក់បណ្ឌិតរបស់លោកស្រី ម៉ែន ចន្ទទេវី ស្ដីពី ការបកប្រែពាក្យបច្ចេកទេសពីភាសាបារាំងមកភាសាខ្មែរ សម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ស្ថាបត្យកម្មខ្មែរបុរាណ និងសម័យទំនើប។
២. Le Courrier de l’UNESCO ̏ Défis 2030; Un agenda pour tousʺ: ជាព្រឹត្តិបត្រប្រចាំត្រីមាស របស់យូណេស្កូ UNESCO ដែលប្រមូលផ្តុំនូវអត្ថបទផ្សេងៗ ដែលទាក់ទងទៅនឹងបរិស្ថាន សង្គម ការអប់រំ បច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ល។
៣. Annual Report on the Research and Restoration Work of the Western Prasat Top :របាយការណ៍ប្រចាំឆ្នាំ ២០១៦ ស្ដីពីការស្រាវជ្រាវ និងជួសជុលប្រាសាទតុបខាងលិចរបស់វិទ្យាស្ថាន NARA។
៤.កម្រងសកម្មភាពការងាររបស់អាជ្ញាធរអប្សរាក្នុងឆ្នាំ ២០១៦ ដែលបានផ្សាយនៅលើគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមរបស់អាជ្ញាធរអប្សរា។ ឯកសារនេះ គឺបរិយាយអំពីសកម្មភាពថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា កិច្ចសហប្រតិបត្តិការអន្តរជាតិ ការងារអភិរក្សជួសជុល ការគ្រប់គ្រងបរិស្ថាន ទឹកនិងព្រៃឈើ ការបណ្តុះបណ្តាល ការងារស្រាវជ្រាវ ការគ្រប់គ្រងទេសចរណ៍អង្គរ ការអភិវឌ្ឍសហគមន៍ ទំនៀមទម្លាប់អ្នកស្រុកអង្គរ និងអត្ថបទជាច្រើនទៀតដែលពាក់ព័ន្ធនឹងចំណេះដឹងអំពីអង្គរ។

មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរអប្សរា មានតម្កល់សៀវភៅ និងឯកសារស្រាវជ្រាវជាង២៥០០ច្បាប់ ដែលជាឯកសារកម្រ ផ្នែកបុរាណវិទ្យា នរវិទ្យា ប្រវត្តិសាស្ត្រ សាសនា សិល្បៈវប្បធម៌ សំណង់ស្ថាបត្យកម្មបុរាណ ភាសាវិទ្យា និងឯកសារជាច្រើនទៀតដែលស្តីពីទំនៀមទម្លាប់ ប្រពៃណីខ្មែរ ជាពិសេសទំនៀមទម្លាប់ដែលកំពុងបន្តប្រតិបត្តិរបស់អ្នកស្រុកអង្គរ ត្រូវបានរក្សាទុកក្នុងបណ្ណាល័យអាជ្ញាធរជាតិអប្សរា។ មជ្ឈមណ្ឌលនេះមានទីតាំងស្ថិតនៅក្នុងភូមិបង្កោង សង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាប។ បណ្ណាល័យបើកទទួលសាធារណជនរៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល។ ដូច្នេះសូមសិស្ស និស្សិត អ្នកសា្រវជ្រាវ និងសាធារណជន ចូលអានដោយមេត្រី៕








របៀបផ្តិតសិលាចារឹក
( ថ្ងៃទី 18 ខែ តុលា ឆ្នាំ2020 )
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍ប្រចាំក្រុងសៀមរាប ដឹកនាំដោយឯកឧត្តម ខូយ គឹមទួ ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១៤សំណើ ស្ថិតក្នុងភូមិវាល សង្កាត់គោកចក។ ក្រោយពិនិត្យទីតាំង និងឯកសារជាក់ស្ដែង ក្រុមការងារបានអនុញ្ញាត ០៨សំណើ៕
នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីបុគ្គលិក បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធថ្វាយព្រះរាជកុសលព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ខួបសោយទិវង្គត៨ព្រះវស្សា នៅព្រះរាជដំណាក់ខេត្តសៀមរាប។
សូមថ្វាយមហាព្រះរាជកុសល
( ថ្ងៃទី 15 ខែ តុលា ឆ្នាំ2020 )
យើងខ្ញុំជាកូន ចៅ ចៅទួត សូមថ្វាយមហាព្រះរាជកុសល ខួប៨ឆ្នាំការយាងសោយព្រះទិវង្គតនៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ វរ្ម័ន ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" ១៥ តុលា ២០១២ - ១៥ តុលា ២០២០
ដើមដំបូងមុន12345...354355បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
3033
ម្សិលមិញ
:
7526
សប្តាហ៍នេះ
:
10559
ខែនេះ
:
0105238
សរុប
:
012874670