ព័ត៌មានថ្មីៗ

ឆមាសទី១ឆ្នាំ២០១៧ ការអនុញ្ញាត និងជួសជុលសំណង់ក្នុងតំបន់អង្គរជាង៣០០ករណី

បានផ្សាយនៅ ថ្ងៃទី 04 ខែ កក្កដា ឆ្នាំ2017 03:30 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

របាយការណ៍របស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំឆមាសទី១ ឆ្នាំ២០១៧នេះ បានបង្ហាញថា ក្រុមការងារបានចុះពិនិត្យ អនុញ្ញាតសាងសង់ និងជួសជុលតូចតាច ចំនួន ៣២៦ករណី។

ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ពីចំនួននៃសាងសង់ និងអនុញ្ញាតក្នុងក្រុងស្រុកចំនួន៥ក្នុងឧទ្យានអង្គរ។ ក្នុងនោះរួមមាន ស្រុកប្រាសាទបាគងអនុញ្ញាតចំនួន ៥៤ករណី ស្រុកអង្គរធំបានអនុញ្ញាតចំនួន ១ករណី ស្រុកពួកបានអនុញ្ញាតចំនួន ៤៦ករណី ក្រុងសៀមរាប អនុញ្ញាតបានចំនួន ១៩១ករណី និងស្រុកបន្ទាយស្រី អនុញ្ញាតបានចំនួន ៣៤ករណី។

ក្រៅពីការងារចុះពិនិត្យ អនុញ្ញាត និងសាងសង់នេះ ក្រុមការងារសហគមន៍ក៏បានធ្វើសកម្មភាពមនុស្សធម៌ជាច្រើនផងដែរ។ ក្នុងរយៈពេលដូចគ្នានេះ ក្រុមការងារបានចុះសាកសួរសុខទុក្ខ និងនាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារក ទៅឧបត្ថម្ភស្រ្តីទើបសម្រាលកូនក្នុងឧទ្យានអង្គរ បានចំនួន ៦០៥កញ្ចប់។ ក្នុងចំណោមកញ្ចប់ទាំងនោះ បានប្រគល់ជូនស្រ្តីកូនខ្ចីនៅស្រុកប្រាសាទបាគងចំនួន ៩៦កញ្ចប់ ស្រុកអង្គរធំបានចំនួន ៦៩កញ្ចប់ ស្រុកពួក ចំនួន ២០៩កញ្ចប់ ក្រុងសៀមរាប ៩១កញ្ចប់ និងស្រុកបន្ទាយស្រី បានចំនួន១៤០កញ្ចប់៕















សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។
អង្គរ ជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់។
ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមកក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
ដើមដំបូងមុន12345...395396បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
17
ថ្ងៃនេះ
:
24702
ម្សិលមិញ
:
33216
សប្តាហ៍នេះ
:
242186
ខែនេះ
:
0242186
សរុប
:
015311989