ព័ត៌មានថ្មីៗ

គណៈប្រតិភូចិនក្រុងសៀងហៃចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាដើម្បីស្វែងយល់ពីតំបន់រមណីយដ្ឋានអង្គរនិងស្វែងរកលទ្ធភាពវិនិយោគនាអនាគត

បានផ្សាយនៅ ថ្ងៃទី 03 ខែ កក្កដា ឆ្នាំ2017 10:45 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ គណៈប្រតិភូចិនចំនួន២៧នាក់ អតីតនិស្សិតសាកលវិទ្យាល័យ FUDAN ក្រុងសៀងហៃ បានមកទស្សនកិច្ចតំបន់អង្គរ ព្រមទាំងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាដើម្បីស្វែងយល់ពីបន្ថែមពីតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញ។

ជំនួបនេះធ្វើឡើងនៅទីស្នាក់ការរបស់អាជ្ញាធរជាតិអប្សរា ទទួលស្វាគមន៍ដោយឯកឧត្តម ហង់ ពៅ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំផ្សេងទៀត ដើម្បីធ្វើបទបង្ហាញពីកិច្ចការគ្រប់គ្រង និងរៀបចំតំបន់អង្គររបស់អាជ្ញាធរជាតិអប្សរា ពិសេសទាក់ទងនឹងវប្បធម៌ និងវិស័យទេសចរណ៍។

តាមការបញ្ជាក់ពីថ្នាក់ដឹកនាំគណៈប្រតិភូចិនបានបញ្ជាក់ថា គណៈប្រតិភូទាំង២៧នាក់ភាគច្រើនគឺទើបមកកាន់កម្ពុជាជាលើកដំបូង ដែលអ្នកខ្លះជាសាស្ត្រាចារ្យសាកលវិទ្យាល័យ និងអគ្គនាយកក្រុមហ៊ុនដែលមានជំនួញលើវិស័យអប់រំ អចលនទ្រព្យ ទេសចរណ៍ រចនាម៉ូតអលង្ការ សំណង់ជាដើម។ ប្រធានដឹកនាំក៏បានបន្តទៀតដែរថា ពួកយើងមកទស្សនកិច្ចម្តងនេះ ក្រៅពីដើរកម្សាន្ត គឺមកដើម្បីស្វែងយល់ពីតំបន់អង្គរ និងស្វែងរកលទ្ធភាពវិនិយោគទៅលើផ្នែកណាមួយនៅទីនេះថាមានអ្វីជាអាទិភាព។ លោកក៏បានសម្តែងការអរគុណចំពោះការទទួលរាក់ទាក់យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលបានធ្វើនូវបទបង្ហាញពីតំបន់អង្គរ ព្រមទាំងឆ្លើយតបរាល់សំណួរ និងផ្តល់យោបល់ជាច្រើនទាក់ទងនឹងជំនួញអាទិភាពក្នុងតំបន់អង្គរ។

ឯកឧត្តម ហង់ ពៅ ក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូទាំងអស់ ដែលមានបំណងចង់ស្វែងយល់ពីអង្គរ ហើយមានបំណងចង់វិនិយោគនៅទីនេះ ដែលជាកត្តារួមចំណែកក្នុងការជួយសេដ្ឋកិច្ចកម្ពុជា។ ចំពោះការវិនិយោគនៅក្នុងតំបន់រមណីយដ្ឋានសៀមរាប-អង្គរ អាជ្ញាធរជាតិអប្សរាត្រៀមនឹងចូលរួមជួយផ្តល់យោបល់រាល់គម្រោងទាំងអស់ មុននឹងដាក់ឆ្លងគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ (ICC-Angkor) ដើម្បីឱ្យគម្រោងទាំងនោះអនុវត្តបាន៕














នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាបានចូលរួមប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០-២០៣៥ នាសណ្ឋាគាររីជិនស៊ីអង្គរ។
នាល្ងាចថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលក្រាបបង្គំសួរសុខទុក្ខ និងប្រគេនទៀនព្រះវស្សា ព្រមទាំងទេយ្យទានមួយចំនួនដល់ព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ និងជាព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាវត្តអារាម។
នារសៀលថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំពិភាក្សានិងពិនិត្យពង្រាងផែនការមេវិស័យទេសចរណ៍។
ព្រៃឈើ គឺផ្នែកមួយដ៏សំខាន់ក្នុងរមណីយដ្ឋានអង្គរ និងបានបំពេញតួនាទីស្នូលក្នុងការបង្កើនគម្របព្រៃឈើ បរិស្ថាន និងអភិរក្សក្នុងរមណីយដ្ឋានអង្គរ។ ក្នុងន័យនេះ ស្ថានីយបណ្ដុះកូនឈើ៨ហិកតា ជាស្ថានីយមួយក្នុងចំណោមស្ថានីយទាំង៤ របស់អាជ្ញាធរជាតិអប្សរាក្នុងការងារបណ្ដុះកូនឈើសម្រាប់ដាំដុះទាំងក្នុងតំបន់រមណីយដ្ឋានអង្គរ និងចែកចាយជូនទៅដាំនៅខាងក្រៅរមណីយដ្ឋានអង្គរ។
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ឈ្មោះ ឡាយ ពិសិដ្ឋ ត្រូវបានលុបឈ្មោះចេញពីបុគ្គលិករបស់នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ ដោយមូលហេតុប្រព្រឹត្តកំហុសធ្ងន់ធ្ងរ៕
ដើមដំបូងមុន12345...328329បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
1681
ម្សិលមិញ
:
17878
សប្តាហ៍នេះ
:
104521
ខែនេះ
:
0221820
សរុប
:
011684416