ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានិងសាលាខេត្តសៀមរាបជួបពិភាក្សាលម្អិតលើការបង្កើតគណៈកម្មការចម្រុះដើម្បីអនុវត្តការងាររុះរើសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 01 ខែ កក្កដា ឆ្នាំ2017 08:57 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ នៅសាលាខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងសាលាខេត្តសៀមរាប បានជួបពិភាក្សាគ្នាដើម្បីបង្កើតគណៈកម្មការចម្រុះមួយដើម្បីអនុវត្តការងាររុះរើសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ។

កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម ហង់ ពៅ អគ្គនាយករង និងជាតំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត អភិបាលស្រុកទាំង៥ដែលជាប់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

ការជួបជុំពិភាក្សាគ្នាពេលនេះ ស្របតាមខ្លឹមសារនៃកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិនារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប ដែលបានជំរុញឲ្យអាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្ត ក្រុង ស្រុក និង កម្លាំងសមត្ថកិច្ចទាំងអស់សហការគ្នា ក្នុងការអនុវត្តគោលការណ៍ច្បាប់របស់អង្គការយូណេស្កូ ទៅតាមគ្រប់រូបភាព និងវិធានការក្នុងការរុះរើសំណង់ អនាធិបតេយ្យក្នុងតំបន់អង្គរឲ្យខាងតែបាន ដើមី្បធ្វើការទប់ស្កាត់នូវរាល់ហានិភ័យណាមួយដែលអាចនឹងកើតឡើងចំពោះបេតិកភណ្ឌពិភពលោកអង្គរ។

យោងខ្លឹមសារនៃកិច្ចប្រជុំនាពេលនេះ គណៈកម្មការចម្រុះនឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗខាងមុខ ដើម្បីអនុវត្តការងាររុះរើសំណង់ខុសច្បាប់ឲ្យបានទាន់ពេលវេលា។ អង្គប្រជុំក៏បានសម្រេចផងដែរ ដើម្បីបង្កើនការផ្សព្វផ្សាយឲ្យបានទូលំទូលាយបន្ថែមទៀត ឲ្យប្រជាពលរដ្ឋជាម្ចាស់សំណង់ខុសច្បាប់ទាំងអស់ស្ម័គ្រចិត្តរុះរើដោយខ្លួនឯង ជៀសវាងការខូចខាតនៅពេលកម្លាំងសមត្ថកិច្ចចុះអនុវត្តការងារ៕












នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ មន្ត្រីអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប និងលោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ បានចុះចែកជូនទឹកប្រមាណជិត១៦០០០លីត ស្មើនឹង ៤ ឡាន ដល់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងភូមិប្រិយថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។
កាំជណ្តើរកសិណអង្គរវត្តផ្នែកខាងលិចស្លាបខាងជើងប្រវែង៨០ម៉ែត្រដែលរងការខូចខាតដោយសារការស្រុតដីបាក់រលំ និងការខូចខាតប្រព័ន្ធបញ្ជៀសទឹកក្រោមដីនោះ ត្រូវបានអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមការងារ IGeS របស់ប្រទេសអ៊ីតាលី ធ្វើការជួសជុលអស់រយៈពេល៤ឆ្នាំ គឺតាំងពីឆ្នាំ២០១២នឹងបានបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០១៥ ។
បច្ចុប្បន្នអាកាសធាតុក្តៅហួតហែង បានបង្កឱ្យមានកង្វះទឹកស្ទើរគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ពិសេសតំបន់មួយចំនួននៃខេត្តសៀមរាបក៏រងនូវផលប៉ះពាល់នេះដែរ ដែលបណ្តាលឱ្យសត្វ រុក្ខជាតិស្លាប់ជាហូរហែរ និងធ្វើឱ្យមនុស្សពិបាកក្នុងការរស់នៅ។
អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងនគរបាលការពារបេតិកភណ្ឌ កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះទៅបង្រ្កាបពួកជនខិលខូចមួយក្រុមកំពុងលួចជីកគាស់កកាយរូបក្បាលនាគ នៅតាមបណ្តោយផ្លូវបេងទៅកំពង់ស្វាយបម្រុងនឹងដឹកចេញយកទៅលក់ ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
5347
ម្សិលមិញ
:
29714
សប្តាហ៍នេះ
:
117648
ខែនេះ
:
0202504
សរុប
:
012028135