ព័ត៌មានថ្មីៗ

ក្រុមអភិរក្សថ្មវ័យក្មេងបន្តការងារជួសជុលបង្គោលសីមានៅប្រាសាទបន្ទាយស្រី

បានផ្សាយនៅ ថ្ងៃទី 30 ខែ មិថុនា ឆ្នាំ2017 12:48 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមអភិរក្សថ្មវ័យក្មេងប្រមាណ២០រូប ដែលធ្លាប់ទទួលការបណ្តុះបណ្តាលដោយអ្នកជំនាញនៃប្រទេសអាឡឺម៉ង់ និងដែលដឹកនាំអនុវត្តការងារផ្ទាល់ដោយលោក ឡុង ណារី មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តការងារជួសជុលថ្ម និងចម្លាក់ផ្សេងៗក្នុងតំបន់អង្គរ។

ក្រុមអភិរក្សថ្មវ័យក្មេងទាំងនេះបានចែកគ្នាជាក្រុមៗ ដើម្បីធ្វើការជួសជុលព្យាបាលថ្ម ឬចម្លាក់ផ្សេងៗ ដែលរងការខូចខាតដើម្បីឲ្យរឹងមាំឡើងវិញ។ ជាក់ស្តែង ក្រុមការងារនេះបានជួសជុលបង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរែ ជួសជុលចម្លាក់តោនៅប្រាសាទក្រវ៉ាន់ ជួសជុលសសរពេជ្រនិងផ្តែរនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ និងកំពុងបន្តការងារជួសជុលបង្គោលសីមានៅប្រាសាទបន្ទាយស្រី។

ក្រុមអភិរក្សថ្មវ័យក្មេង៣នាក់ដែលកំពុងតែជួសជុលបង្គោលសីមានៅប្រាសាទបន្ទាយស្រី លោក ស៊ុយ ប៊ុនថន លោក អៀន ធី និងលោក មឿត ដា។ លោកបានរៀបរាប់ថា បង្គោលសីមាដែលក្រុមការងាររបស់លោកកំពុងជួសជុលនេះមានបញ្ហាដោយសារការជួសជុលកាលពីសម័យបារាំងគេបានដាក់ស៊ីម៉ង់ត៍ និងដាក់ដែកទាមពីខាងក្រៅ តែពេលនេះវាបានរង្គើរបេះស៊ីម៉ង់ត៍ធ្លាក់ហើយអាចនឹងរលំដួល ឬធ្លាក់បាក់ បើមានភ្ញៀវមកប៉ះពាល់ខ្លាំងបន្តិច។ ការជួសជុលរបស់ក្រុមការងារលោកគឺ ដកស៊ីម៉ង់ត៍និងដែកទាមចេញ ដាក់ជំនួសវិញដោយស្នូលភ្ជាប់ប្រភេទ Fiberglass និងដាក់ថ្មថ្មីជំនួសស៊ីម៉ង់ត៍ចាស់។ បច្ចុប្បន្នក្រុមការងារលោកកំពុងជួសជុលបង្គោលសីមាចំនួន៣ដើម និងសសរមួយដើមនៅប្រាសាទបន្ទាយស្រីនេះ។

នេះជាមោទនភាពមួយដែលធនធានមនុស្សនៃអាជ្ញាធរជាតិអប្សរា មានសមត្ថភាពអាចកាន់ការងារជួសជុលថ្មប្រាសាទដូនតាខ្មែរបានដោយខ្លួនឯង ដែលជាគោលដៅធំបំផុតនៃបេសកកម្មរបស់អាជ្ញាធរជាតិអប្សរា ក្នុងកិច្ចការគ្រប់គ្រង ដោយឈរលើទស្សនៈថា ប្រាសាទខ្មែរ ធ្វើដោយកូនខ្មែរ និងដើម្បីកូនខ្មែរ។ តាមរយៈការសិក្សារៀនសូត្រពីអ្នកជំនាញ និងការអនុវត្តផ្ទាល់លើការងារប្រចាំថ្ងៃ អ្នកជំនាញវ័យក្មេងទាំងនេះនឹងកាន់តែមានសមត្ថភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយអនាគតពួកគេនឹងអាចបន្តជំនាញទាំងនេះដល់អ្នកជំនាន់ក្រោយៗទៀត ដែលធ្វើឲ្យកិច្ចការអភិរក្សមរតកដូនតាមាននិរន្តរភាពបាន៕








សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។
អង្គរ ជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់។
ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមកក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
ដើមដំបូងមុន12345...395396បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
19
ថ្ងៃនេះ
:
23728
ម្សិលមិញ
:
33216
សប្តាហ៍នេះ
:
241212
ខែនេះ
:
0241212
សរុប
:
015311015