ព័ត៌មានថ្មីៗ

សំណង់ខុសច្បាប់ក្នុងតំបន់អង្គរនឹងត្រូវបន្តរុះរើក្នុងពេលឆាប់ៗនេះ

បានផ្សាយនៅ ថ្ងៃទី 28 ខែ មិថុនា ឆ្នាំ2017 12:37 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

សំណង់ខុសច្បាប់ដែលសាងសង់ឡើងក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ ក្នុងរយៈពេលចុងក្រោយនេះ នឹងត្រូវបន្តការរុះរើ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ នេះជាជំហររបស់រាជរដ្ឋាភិបាល ក្នុងការការពារឲ្យបានដាច់ខាតនូវតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដែលកំពុងរងហានិភ័យដោយសារកំណើននៃសំណង់អនាធិបតេយ្យទាំងនេះ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិនារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅសាលាខេត្តសៀមរាប ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប បានគាំទ្រនូវរាល់វិធានការរបស់អាជ្ញាធរជាតិអប្សរា រាល់ការអនុវត្តតាមគោលការណ៍ច្បាប់របស់អង្គការយូណេស្កូ ក្នុងការថែរក្សាអភិរក្ស តំបន់រមណីយដ្ឋានអង្គរ សំខាន់បញ្ហាសំណង់អនាធិបតេយ្យនៅក្នុងតំបន់អង្គរ តំបន់១ និង តំបន់២ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ចំពោះសោភណភាពប្រាសាទបុរាណ។

ឯកឧត្តមបញ្ជាក់ថា “តំបន់បេតិកភណ្ឌត្រូវការពារឲ្យបានដាច់ខាត បើទោះជាត្រូវលះបង់អ្វីៗក៏ដោយ ព្រោះយើងជាប្រជាជាតិមួយ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារបេតិកភណ្ឌ។ កុំថាឡើយ១០០ម៉ែត្រពីប្រាសាទ ទោះជា១គីឡូម៉ែត្រក៏ដោយ ត្រូវតែចាត់វិធានការ ប្រសិនបើមានហានិភ័យខ្លាំង តែយើងក៏ត្រូវគិតគូរដែរ ពីកន្លែងដែលមិនប៉ះពាល់ខ្លាំង យើងត្រូវរួមកម្លាំងគ្នាដើម្បីដោះស្រាយបញ្ហានេះ....”។

ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញឲ្យអាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្ត ក្រុង ស្រុក និងកម្លាំងសមត្ថកិច្ច ទាំងអស់ត្រូវសហការគ្នា ក្នុងការអនុវត្តគោលការណ៍ច្បាប់របស់អង្គការយូណេស្កូ ទៅតាមគ្រប់រូបភាព និងវិធានការក្នុងការរុះរើសំណង់ អនាធិបតេយ្យក្នុងតំបន់អង្គរ ដែលនឹងចាប់ផ្តើមអនុវត្តជាជំហានដំបូងលើសំណង់ខុសច្បាប់ទាំងឡាយណាដែលស្ថិតនៅកៀកនឹងប្រាសាទ ព្រមទាំងសំណង់ខុសច្បាប់នានាដែលបង្កហានិភ័យជាក់ស្តែងដល់បេតិកភណ្ឌ។

យោងលើវិធានការចំពោះមុខនេះ សូមម្ចាស់សំណង់ខុសច្បាប់ទាំងអស់ត្រូវប្រញាប់រុះរើសំណង់ដោយខ្លួនឯង ដូចដែលអាជ្ញាធរអប្សរាបានជូនដំណឹង និងបានទុកពេលវេលាជូនក្នុងការរុះរើ ជៀសវាងការខូចខាតដែលអាចកើតមានជាយថាហេតុ ក្នុងអំឡុងយុទ្ធនាការរុះរើរបស់សមត្ថកិច្ច៕












នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាបានចូលរួមប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០-២០៣៥ នាសណ្ឋាគាររីជិនស៊ីអង្គរ។
នាល្ងាចថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលក្រាបបង្គំសួរសុខទុក្ខ និងប្រគេនទៀនព្រះវស្សា ព្រមទាំងទេយ្យទានមួយចំនួនដល់ព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ និងជាព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាវត្តអារាម។
នារសៀលថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំពិភាក្សានិងពិនិត្យពង្រាងផែនការមេវិស័យទេសចរណ៍។
ព្រៃឈើ គឺផ្នែកមួយដ៏សំខាន់ក្នុងរមណីយដ្ឋានអង្គរ និងបានបំពេញតួនាទីស្នូលក្នុងការបង្កើនគម្របព្រៃឈើ បរិស្ថាន និងអភិរក្សក្នុងរមណីយដ្ឋានអង្គរ។ ក្នុងន័យនេះ ស្ថានីយបណ្ដុះកូនឈើ៨ហិកតា ជាស្ថានីយមួយក្នុងចំណោមស្ថានីយទាំង៤ របស់អាជ្ញាធរជាតិអប្សរាក្នុងការងារបណ្ដុះកូនឈើសម្រាប់ដាំដុះទាំងក្នុងតំបន់រមណីយដ្ឋានអង្គរ និងចែកចាយជូនទៅដាំនៅខាងក្រៅរមណីយដ្ឋានអង្គរ។
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ឈ្មោះ ឡាយ ពិសិដ្ឋ ត្រូវបានលុបឈ្មោះចេញពីបុគ្គលិករបស់នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ ដោយមូលហេតុប្រព្រឹត្តកំហុសធ្ងន់ធ្ងរ៕
ដើមដំបូងមុន12345...328329បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
1907
ម្សិលមិញ
:
17878
សប្តាហ៍នេះ
:
104747
ខែនេះ
:
0222046
សរុប
:
011684642