ព័ត៌មានថ្មីៗ

បើយើងជាម្ចាស់ស្រុកពិតប្រាកដ គ្មានអ្វីដែលព្រួយបារម្ភក្នុងការសាងសង់ផ្ទះនោះទេ!

បានផ្សាយនៅ ថ្ងៃទី 28 ខែ មិថុនា ឆ្នាំ2017 09:25 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ទាក់ទងនឹងការសាងសង់ផ្ទះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជារឿងស្មុគ្រស្មាញនិងចម្រូងចម្រាស់បំផុតសម្រាប់ប្រជាជនដែលមិនគោរពទៅតាមបទដ្ឋានដែលកំណត់ដោយអង្គការយូណេស្កូ ហើយប្រាសចាកពីលក្ខខណ្ឌដែលត្រូវអនុគ្រោះ។ ផ្ទុយទៅវិញ បើប្រជាជនអនុវត្តទៅតាមអ្វីដែលបានកំណត់ ហើយមានលិខិតបញ្ជាក់ច្បាស់លាស់ថាខ្លួនជាប្រជាជនចាស់រស់នៅលើទឹកដីអង្គរ នោះមិនមានអ្វីចោទជាបញ្ហាសម្រាប់ការស្នើសុំពាក្យសាងសង់នោះទេ។

តាមការបញ្ជាក់ពីលោកពូ ស៊ុយ យឿង រស់នៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ដែលទើបសង់ផ្ទះហើយបានប្រាប់ថា ការស្នើសុំលិខិតសង់ផ្ទះមិនជារឿងពិបាកទេ បើយើងពិតជាម្ចាស់ស្រុករស់នៅក្នុងតំបន់អង្គរយូរយារមកមែន ហើយមានខ្នងផ្ទះចាស់ស្រាប់ ពេលសុំច្បាប់គេ គឺដឹងតែអាជ្ញាធរជាតិអប្សរាអនុញ្ញាត លើកលែងតែយើងអ្នកចំណូលថ្មី គ្មានខ្នងផ្ទះចាស់ ហើយលួចសង់ខុសច្បាប់នោះគេមិនអនុញ្ញាតទេ ថែមទាំងរុះរើទៀតផង។ ការស្នើសុំសង់ផ្ទះថ្មីជំនួសផ្ទះចាស់ក៏មិនស្មុគស្មាញអ្វីដែរ គឺដំបូងគាត់បានយកបណ្ណគ្រួសារទៅឱ្យមេភូមិស៊ីញ៉េ ហើយឱ្យមេឃុំបោះត្រាឱ្យ ដើម្បីបញ្ជាក់ថាគាត់ជាអ្នកស្រុកភូមិចាស់ មានទីលំនៅ និងមានខ្នងផ្ទះចាស់នៅក្នុងតំបន់អង្គរពិតប្រាកដមែន រួចយកពាក្យស្នើសុំទៅដាក់ដោយផ្ទាល់នៅទីស្នាក់ការកណ្តាលរបស់អាជ្ញាធរជាតិអប្សរា។ គាត់រង់ចាំរយៈពេល១ខែលិខិតក៏ចេញមក រីឯការស្នើសុំវិញក៏មិនមានតម្រូវឱ្យបង់ប្រាក់អ្វីឡើយ ហើយពេលធ្វើផ្ទះ ក៏គ្មានអ្នកណាមកសុំប្រាក់កាក់បន្ថែមដែរ។

លោកពូ យឿង បន្តទៀតថា អាជ្ញាធរជាតិអប្សរាបានចុះមកវាស់និងសិក្សាពីប្លង់ផ្ទះដោយក្រុមការងារផ្ទាល់ ហើយក្នុងលិខិតបានអនុញ្ញាតឱ្យលោកពូសង់ផ្ទះថ្មីជំនួសផ្ទះចាស់នៅលើទំហំដីដដែល ជួសជុលផ្ទះបាយ ចាក់ដី ធ្វើរបង និងដឹកជញ្ជូនគ្រឿងសំណង់សម្រាប់ធ្វើផ្ទះដោយគ្មានអាជ្ញាធរណាហាមឃាត់ទេ។ ចំពោះសុពលភាពនៃការសាងសង់ គឺមានរយៈពេល១ឆ្នាំ តែបើ១ឆ្នាំមិនទាន់ហើយ អាជ្ញាធរជាតិអប្សរាបានឱ្យគាត់ស្នើសុំបន្តសុពលភាពដើម្បីបញ្ចប់កិច្ចការទាំងនោះឱ្យរួចរាល់។

លោកពូ ក៏បានសម្តែងនូវការអរគុណចំពោះក្រុមការងារអាជ្ញាធរជាតិអប្សរាដែលបានជួយសម្របសម្រួល ហើយក៏ផ្តាំផ្ញើផងដែរឱ្យប្រជាជនដែលរស់នៅលើទឹកដីអង្គរទាំងអស់គួរស្វែងយល់ពីសិទ្ធិរបស់ខ្លួនដែលមានតាមរយៈការចូលរួមប្រជុំនានា ចៀសវាងការជឿតែពីមាត់មួយទៅមាត់មួយ និងចូលរួមថែរក្សាសម្បត្តិដូនតារបស់ខ្លួនឱ្យបានល្អ ដោយអនុវត្តទៅតាមគោលការណ៍ដែលបានកំណត់។ បើចង់សាងសង់ផ្ទះ គួរសុំច្បាប់ឱ្យបានត្រឹមត្រូវ ចៀសវាងការលួចធ្វើដែលជាទង្វើខុសច្បាប់ ដល់ពេលគេមករុះរើនាំតែខូចប្រយោជន៍ ទ្រព្យធន ពេលវេលារបស់ខ្លួនតែប៉ុណ្ណោះ៕












នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាបានចូលរួមប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០-២០៣៥ នាសណ្ឋាគាររីជិនស៊ីអង្គរ។
នាល្ងាចថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលក្រាបបង្គំសួរសុខទុក្ខ និងប្រគេនទៀនព្រះវស្សា ព្រមទាំងទេយ្យទានមួយចំនួនដល់ព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ និងជាព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាវត្តអារាម។
នារសៀលថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំពិភាក្សានិងពិនិត្យពង្រាងផែនការមេវិស័យទេសចរណ៍។
ព្រៃឈើ គឺផ្នែកមួយដ៏សំខាន់ក្នុងរមណីយដ្ឋានអង្គរ និងបានបំពេញតួនាទីស្នូលក្នុងការបង្កើនគម្របព្រៃឈើ បរិស្ថាន និងអភិរក្សក្នុងរមណីយដ្ឋានអង្គរ។ ក្នុងន័យនេះ ស្ថានីយបណ្ដុះកូនឈើ៨ហិកតា ជាស្ថានីយមួយក្នុងចំណោមស្ថានីយទាំង៤ របស់អាជ្ញាធរជាតិអប្សរាក្នុងការងារបណ្ដុះកូនឈើសម្រាប់ដាំដុះទាំងក្នុងតំបន់រមណីយដ្ឋានអង្គរ និងចែកចាយជូនទៅដាំនៅខាងក្រៅរមណីយដ្ឋានអង្គរ។
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ឈ្មោះ ឡាយ ពិសិដ្ឋ ត្រូវបានលុបឈ្មោះចេញពីបុគ្គលិករបស់នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ ដោយមូលហេតុប្រព្រឹត្តកំហុសធ្ងន់ធ្ងរ៕
ដើមដំបូងមុន12345...328329បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
1686
ម្សិលមិញ
:
17878
សប្តាហ៍នេះ
:
104526
ខែនេះ
:
0221825
សរុប
:
011684421