ព័ត៌មានថ្មីៗ

តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាសម្តែងការគាំទ្រចំណាត់ការទប់ស្កាត់ការរីករាលដាលសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 26 ខែ មិថុនា ឆ្នាំ2017 10:45 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ស្របពេលដែលសំណង់ខុសច្បាប់បានរីករាលដាលយ៉ាងគំហុកក្នុងរយៈពេលចុងក្រោយនេះ បានធ្វើឲ្យរមណីយដ្ឋានអង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកអាចនឹងប្រឈមនឹងបញ្ហា បើទប់ស្កាត់មិនបានទាន់ពេលទេនោះ។ 

ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរជាតិអប្សរាក្នុងឋានៈជាស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ បានព្យាយាមសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលបានលួចសាងសង់សំណង់ខុសច្បាប់ ដោយសុំឲ្យពួកគាត់រុះរើសំណង់ខុសច្បាប់ទាំងនោះដោយខ្លួនឯងវិញ។ ចំពោះករណីដែលប្រជាពលរដ្ឋមួយចំនួនទៀតមិនបានរុះរើដោយស្ម័គ្រចិត្តទេ ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការថែរក្សាឲ្យបាននូវបេតិកភណ្ឌពិភពលោកអង្គរ អាជ្ញាធរជាតិអប្សរាមានភាពចាំបាច់ដើម្បីប្រើប្រាស់គោលការណ៍រដ្ឋបាលចុះរុះរើសំណង់ខុសច្បាប់ទាំងនោះចេញ។

លោកស្រីAnne Lemaistre តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំបច្ចេកទេសលើកទី២៨ នៃគណៈកម្មាធិការ ICC-Angkor ថា “និយាយអំពីសំណង់ថ្មីៗនៅក្នុងតំបន់១ និង តំបន់២ តាមពិតទៅសំនួរមួយនេះត្រូវបានអគ្គនាយកអាជ្ញាធរជាតិអប្សរា ឆ្លើយយ៉ាងក្បោះក្បាយល្អរួចហើយ តែយើងគ្រាន់តែចង់បន្ថែមបន្តិច ពួកយើងសូមសំដែងការសាទរដល់អាជ្ញាធរជាតិអប្សរាដែលបានចាត់វិធានការទប់ស្កាត់ និងធ្វើការរុះរើសំណង់ថ្មីៗខុសច្បាប់ នៅក្នុងតំបន់១ និង តំបន់២។ នេះគឺជាការងារដែលមានក្នុងកិច្ចព្រមព្រៀងរវាងប្រទេសកម្ពុជា និងអង្គការ UNESCO”។

លោកស្រីបន្ថែមថា “ដូច្នេះយើង សូមលើកទឹកចិត្តដល់អាជ្ញាធរអប្សរាឲ្យបន្តក្នុងកិច្ចការពារតំបន់១ និងតំបន់២ និងការពារច្បាប់ ឲ្យបានខ្លាំងតាមដែលអាចធ្វើទៅបាន។ អ្វីដែលយើងត្រូវនិយាយ និងសម្រេចចិត្តគឺនៅខែធ្នូ ក្នុងកិច្ចប្រជុំ ICC-Angkor លើកក្រោយ ពួកយើងអាចនឹងមានរៀបចំសិក្ខាសិលាមួយស្ដីអំពីកិច្ចការអភិរក្ស ហើយខ្ញុំគិតថាសម្រាប់ពេលនេះយើងកំពុងមានដំណើរការល្អប្រសើរហើយ ដូច្នេះយើងពិតជាពេញចិត្តចំពោះដំណើរការនេះ”៕






ថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការចូលរួមអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
ដើមដំបូងមុន12345...393394បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
19
ថ្ងៃនេះ
:
11988
ម្សិលមិញ
:
28276
សប្តាហ៍នេះ
:
91586
ខែនេះ
:
0395094
សរុប
:
014837935