ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចុះអនុស្សរណៈយោគយល់គ្នាជាមួយស្ថាប័នអន្តរជាតិចំនួនពីរលើការងារអភិរក្ស

បានផ្សាយនៅ ថ្ងៃទី 22 ខែ មិថុនា ឆ្នាំ2017 02:46 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី២២ មិថុនា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំបច្ចេកទេសគណៈកម្មាធិការអាយស៊ីស៊ី-អង្គរលើកទី២៨ អនុស្សរណៈយោគយល់គ្នាចំនួនពីរត្រូវបានចុះហត្ថលេខារវាងអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាបេតិកភណ្ឌចិន នៃសាធារណរដ្ឋប្រជាមានិតចិន និងរវាងអាជ្ញាធរជាតិអប្សរា និងមជ្ឈមណ្ឌលសិល្បៈជាតិអ៊ិនឌីរ៉ាហ្គិនធី (Indira Gandhi National Center for the Arts) ហៅកាត់ថា IGNCA នៃប្រទេសឥណ្ឌា។ ពិធីចុះហត្ថលេខានាពេលនេះស្ថិតក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងជា ប្រធានអាជ្ញាធរជាតិអប្សរា និងចុះហត្ថលេខដោយ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Xu Yan នាយករងតំណាងបណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន លោកស្រី Vinita SRISVASTAVA លេខាធិការរួមនៃមជ្ឈមណ្ឌលសិល្បៈជាតិអ៊ិនឌីរ៉ាហ្គិនធី។

អនុស្សរណៈយោគយល់ជាមួយបណ្ឌិតសភាបេតិកភណ្ឌចិន គឺធ្វើឡើងក្នុងបំណងដើម្បីស្រាវជ្រាវ និងប្រមូលទិន្នន័យនានា សម្រាប់ការអភិរក្ស និងជួសជុលប្រាសាទបេងមាលា។ ការចុះហត្ថលេខានេះ គឺជំហានដំបូងនៃការខិតខំរបស់អាជ្ញាធរជាតិអប្សរាក្នុងការស្វែងរកកិច្ចសហការអន្តរជាតិលើការងារជួសជុលប្រាសាទបេងមាលា។ អនុស្សរណៈនេះធ្វើឡើង បន្ទាប់ពីមានការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ក្នុងន័យស្វែងរកកិច្ចសហការជាមួយដៃគូ អន្តរជាតិ សម្រាប់ការជួសជុលប្រាសាទក្រៅឧទ្យានអង្គរ ដែលកន្លងមកមានភាពលំបាកខ្លះ។ នេះមានន័យថា ដៃគូសហប្រតិបត្តិការអន្តរជាតិអាចនឹងងាយស្រួលយល់ព្រមជួសជុលប្រាសាទក្នុងតំបន់បេតិកភណ្ឌពិភពលោក ព្រោះឆាប់ទទួលបានការចាប់អារម្មណ៍ពីអង្គការយូណេស្កូ។ ត្រង់ចំណុចនេះហើយ ការចុះបញ្ជីប្រាសាទបុរាណខ្មែរក្នុងបញ្ជីបេតិកភណ្ឌពិភពលោកគឺជាកត្តាចាំបាច់ក្នុងការទទួលបានកិច្ចសហប្រតិបត្តិការអន្រជាតិដើម្បីជួសជុល។

សូមបញ្ជាក់ថា កន្លងមកភាគីចិន បានជួយជួសជុលប្រាសាទចៅសាយទេវតា និងកំពុងបន្តជួសជុលប្រាសាទតាកែវ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៨ ហើយនឹងបន្តជួសជុលលើគម្រោងមួយទៀតក្នុងឧទ្យានអង្គរបន្ទាប់ពីប្រាសាទតាកែវ។

ដោយឡែកសម្រាប់អនុស្សរណៈជាមួយ មជ្ឈមណ្ឌលសិល្បៈជាតិអ៊ិនឌីរ៉ាហ្គិនធី វិញ គឺក្នុងបំណងដើម្បី ប្រមូលទិន្នន័យ ចងក្រងឯកសារ ជារូបភាព និងវីដេអូ រក្សាទុកក្នុងប្រព័ន្ធបច្ចេកវិទ្យា។ គម្រោងនេះ ដើម្បីរក្សាទុក និងជាភស្តុតាងសម្រាប់ជួយដល់ការងារជួសជុលទៅពេលខាងមុខ។ ឧទាហរណ៍ ការចងក្រងរូបភាពនេះអាចឲ្យអ្នកអភិរក្សជំនាន់ក្រោយដឹងអំពីស្ថានភាពដើម និងការវិវត្តនៃផ្នែកមួយរបស់ប្រាសាទនាពេល១០ឆ្នាំ ឬ២០ឆ្នាំខាងមុខ។ ដូចនេះការរក្សាបាននូវរូបភាពទាំងនោះគឺជាចំណុចស្នូល និងជាឯកសារគោលដែលអាចឲ្យអ្នកអភិរក្សជំនាន់ក្រោយយកមកសិក្សាមុនសម្រេចចិត្តធ្វើការជួសជុល៕










សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។
អង្គរ ជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់។
ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមកក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
ដើមដំបូងមុន12345...395396បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
16
ថ្ងៃនេះ
:
24804
ម្សិលមិញ
:
33216
សប្តាហ៍នេះ
:
242288
ខែនេះ
:
0242288
សរុប
:
015312091