ព័ត៌មានថ្មីៗ

ប្រធានអាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយអ្នកជំនាញការជាន់ខ្ពស់មុនកិច្ចប្រជុំបច្ចេកទេសនៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ

បានផ្សាយនៅ ថ្ងៃទី 20 ខែ មិថុនា ឆ្នាំ2017 08:33 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី២០ ខែមិថុនា នេះ បានជួបពិភាក្សាការងារជាមួយអ្នកជំនាញការជាន់ខ្ពស់នៃគណ:កម្មាធិការអាយសីុសីុអង្គរ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ កិច្ចពិភាក្សានេះរៀបចំឡើងមួយថ្ងៃមុនកិច្ចប្រជុំបច្ចេកទេសលើកទី២៨នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២១ដល់ទី២២ ខែមិថុនា ឆ្នាំ២០១៧។

គោលបំណងនៃជំនួបពិភាក្សានាពេលនេះគឺសំដៅផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកនៃផលប៉ះពាល់ដែលកើតចេញពីការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចសង្គម និងកំណើនប្រជាជននៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកក្នុងប្រទេសនានា និងជំរុញតុល្យភាពរវាងការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលចំណុចនេះបានក្លាយជាចំណុចស្នូលយ៉ាងសំខាន់របស់អាជ្ញាធរជាតិអប្សរា ក៏ដូចជាគណ:កម្មាធិការអាយសីុសីុអង្គរដែរ។

កិច្ចពិភាក្សាក៏បានលើកឡើងនូវស្ថានភាពនៃការងារអភិរក្សរមណីយដ្ឋានអង្គរ លទ្ធភាពផ្សេងៗដែលបានជំរុញភាពជោគជ័យជាបន្តបន្ទាប់ និងការបណ្តុះបណ្តាលធនធានមនុស្សនាពេលអនាគត។ ទន្ទឹមនឹងនោះ ការប្រឈមមួយចំនួនដែលជាកង្វល់ប៉ះពាល់ដល់ដំណើរការនៃកិច្ចគាំពាររមណីយដ្ឋានអង្គរ ជាពិសេសការរីករាលដាលនៃសំណង់ខុសច្បាប់ដែលបានកើតឡើងយ៉ាងគំហុកក្នុងរយៈពេលចុងក្រោយនេះ ក៏បានលើកយកមកពិភាក្សាផងដែរ។

ក្រៅពីផ្តល់អនុសាសន៍ និងបទពិសោធន៍ដល់ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ អ្នកជំនាញការជាន់ខ្ពស់មួយចំនួនដែលបានមកបំពេញការងារនៅកម្ពុជារយៈពេលជាង២០ឆ្នាំតាំងពីការចុះបញ្ជីអង្គរជាបេតិកភណ្ឌពិភពលោក និងជាសាក្សីរស់ បានសម្តែងនូវការកោតសរសើរដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យវប្បធម៌ និងបេតិកភណ្ឌ និងការអភិវឌ្ឍរីកចម្រើនដ៏អស្ចារ្យលើគ្រប់វិស័យរបស់កម្ពុជាក្នុងរយ:ពេលកន្លងមកនេះ ជាពិសេសការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយនិងបញ្ញាញាណរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រ និងផ្តល់លទ្ធភាពគ្រប់បែបយ៉ាងលើវិស័យវប្បធម៌ និងបេតិកភណ្ឌ។

សូមបញ្ជាក់ថា អ្នកជំនាញការជាន់ខ្ពស់ទាំងនោះមានចំនួន៦រូប ក្នុងនោះមាន៣រូប ជាអ្នកជំនាញផ្នែកខាងអភិរក្សជួសជុល និង៣រូបទៀត ជាអ្នកជំនាញខាងការងារអភិវឌ្ឍប្រកបដោយចីរភាព៕







នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំមន្រ្តី បុគ្គលិកជំនាញពាក់ព័ន្ធចុះពិនិត្យ ការអនុវត្តការងារនៅតាមការដ្ឋានដូចជា គម្រោងកំណាយបុរាណវិទ្យាប្រាសាទបាយក្អែក ការចុះពិនិត្យមើលបរិស្ថានជុំវិញត្រពាំងសេស និងអតីត រោងចិញ្ចឹមដំរីខាងកើតភ្នំបាខែង។
១៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចុះពិនិត្យរូបចម្លាក់ឧបករណ៍ភ្លេងបុរាណនៅតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរ
ក្នុងឱកាសអញ្ជើញបំពញភារកិច្ចនៅតាមបណ្តាខេត្ត នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញឧបករណ៍ភ្លេងបុរាណលើចម្លាក់ប្រាសាទ បានអញ្ជើញពិនិត្យរូបចម្លាក់ដែលបង្ហាញពីឧបករណ៍ភ្លេងបុរាណនានានៅតាមប្រាសាទមួយចំនួន
នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាប្រចាំច្រកទាំង៦ ក្នុងសប្តាហ៍ទី៤នៃខែកក្កដា ឆ្នាំ២០២០ បានទទួលពាក្យស្នើសុំសាងសង់ពីប្រជាពលរដ្ឋធ្វើលំនៅដ្ឋាន សុំជួសជុលសំណង់ស្រាល និងសំណើសុំផ្សេងៗបម្រើឱ្យប្រយោជន៍សាធារណៈ រួមមាន សាលារៀន និងស្តារហេដ្ឋារចនាសម្ពន្ធបុរាណ សរុបចំនួន១៩ករណី។
របាយការណ៍សកម្មភាពនិងលទ្ធផលការងាររបស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំខែកក្កដា ឆ្នាំ២០២០ បានចុះផ្សព្វផ្សាយអប់រំ និងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសង់តូចតាចទាំង៥គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ បានចំនួន២៩៧ សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន២១២ សំណើ។
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាបានផ្តល់ជូនកូនឈើចំនួន ១,២០០ដើម ដល់តំណាងភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប និងតំណាងឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ ក្នុងនោះ ផ្តល់ឲ្យតំណាងភូមិត្រពាំងវែង ចំនួន៣២០ដើម ដើម្បីយកទៅដាំលំអតាមលំនៅដ្ឋាន និងតាមដងផ្លូវក្នុងភូមិ។ កូនឈើទាំងនោះរួមមាន គ្រញូងចំនួន៥០ដើម បេងចំនួន១០ដើម គគីរចំនួន២០ដើម ឈើទាលចំនួន១០ដើម លឿងរាជចំនួន១០០ដើម អង្គារដីចំនួន៥០ដើម ឥន្ទនេលចំនួន២០ដើម ស្តៅចំនួន២០ដើម សេដាចំនួន១០ដើម រំដួលចំនួន១០ដើម និងគុយចំនួន២០ដើម។
ដើមដំបូងមុន12345...335336បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
28192
ម្សិលមិញ
:
40656
សប្តាហ៍នេះ
:
68848
ខែនេះ
:
0153704
សរុប
:
011979335