ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋសាងសង់សំណង់ខុសច្បាប់នៅជិតប្រាសាទបន្ទាយក្តីស្ម័គ្រចិត្តរុះរើសំណង់ដោយខ្លួនឯង

បានផ្សាយនៅ ថ្ងៃទី 20 ខែ មិថុនា ឆ្នាំ2016 06:45 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

បន្ទាប់ពីអាជ្ញាធរជាតិអប្សរាចេញលិខិតជូនដំណឹងឲ្យធ្វើការរុះរើសំណង់ខុសច្បាប់ដែលបានសាងសង់ក្នុងកំឡុងពេលថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ប្រជាពលរដ្ឋរស់នៅភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាបបានសម្រេចធ្វើការរុះរើសំណង់ខុសច្បាប់របស់ខ្លួនដោយស្ម័គ្រចិត្តនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧។ ការរុះរើដោយស្ម័គ្រចិត្តនេះបានធ្វើឡើងបន្ទាប់ពីក្រុមការងារចម្រុះដែលមានសមាសភាពមកពីអាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប នគរបាលការពារបេតិកភណ្ឌ រដ្ឋបាលក្រុងសៀមរាប និងអាជ្ញាធរភូមិឃុំ បានចុះមករំលឹកអំពីការរុះរើសំណង់ខុសច្បាប់់ទាំងនោះ និងពន្យល់ប្រជាពលរដ្ឋពីផលប៉ះពាល់អវិជ្ជមានដ៏ធ្ងន់ធ្ងរដល់បេតិកភណ្ឌ។

ជម្រាបជូនបងប្អូនប្រជាពលរដ្ឋនាពេលនោះ ឯកឧត្តម ហុក ប៉េងសែ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថាសំណង់ដែលត្រូវរុះរើពេលនេះសុទ្ធតែជាសំណង់ដែលពុំមានច្បាប់អនុញ្ញាតហើយប៉ះពាល់អវិជ្ជមានខ្លាំងដល់បេតិកភណ្ឌផ្ទាល់តែម្តង ជាពិសេសសំណង់ទាំងនេះស្ថិតនៅចំងាយប្រម៉ាណតែ៥០ម៉ែត្រពីកំពែងប្រាសាទប៉ុណ្ណោះ។ ហើយកន្លងមកអាជ្ញាធរជាតិអប្សរាបានធ្វើសេចក្តីជូនដំណឹងស្តីពីការរុះរើនេះរួចហើយដល់ម្ចាស់សំណង់ទាំងអស់ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋសហការជាមួយកំលាំងចម្រុះដើម្បីចូលរួមថែរក្សាសម្បត្តិវប្បធម៌ដែលជាបេតិកភណ្ឌពិភពលោក។

លោក កែវ វុទ្ធី និង លោកស្រី អីុង សារ៉ាយ ជាម្ចាស់សំណង់ផ្ទះថ្ម ស្ថិតនៅចំងាយត្រឹមតែប្រមាណ៥០ម៉ែត្រពីកំពែងប្រាសាទបន្ទាយក្តី ដែលស្ម័គ្រចិត្តរុះរើដោយខ្លួនឯងបានទទួលស្គាល់ថាសំណង់របស់គាត់ពិតជាបានសាងសង់ខុសច្បាប់ពិតប្រាកដមែន ហើយយល់ព្រមរុះរើដោយគ្មានលក្ខខណ្ឌព្រោះថានេះជាកំហុសឆ្គងរបស់គាត់ដែលពុំបានសុំការអនុញ្ញាតច្បាប់សាងសង់ជាមុនពីអាជ្ញាធរអប្សរា។ ម្ចាស់សំណង់ក៏បញ្ជាក់ថាពិតជាបានបង្ករហានិភ័យដល់ប្រាសាទពិតប្រាកដមែន ហើយបានស្នើសុំឲ្យក្រុមការងារដឹកយកសម្ភារ:សំណង់របស់ពួកគាត់យកទៅរក្សាទុកនៅផ្ទះរបស់ម្តាយក្មេកដែលមានទីតាំងនៅភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។

លោកមាស សាង និងលោកស្រី នន់ ប៊ុននី ជាម្ចាស់សំណង់ខុសច្បាប់មួយកន្លែងទៀតដែលបានរុះរើដោយស្ម័គ្រចិត្តដែរនោះបានបញ្ជាក់ពីការទទួលស្គាល់កំហុសរបស់ខ្លួនដោយបានធ្វើការរុះរើ និងយកចេញនូវសម្ភារ:រើរុះទាំងនោះពីទីតាំងសំណង់។ លោកស្រី នន់ ប៊ុននី បានបញ្ជាក់បន្ថែមថាគាត់បានត្រៀមខ្លួនរួចរាល់ហើយក្នុងការរុះរើនេះ ហើយគាត់បានចាប់ផ្តើមការរុះរើនេះតាំងពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧មកម្ល៉េះ។ ដោយឡែកម្ចាស់តូបប្រក់ស័ង្កសីឈ្មោះ ធឿន ចន្ទ្រាដែលស្ថិតនៅក្បែគ្នាដែរនោះ ក៏ព្រមរុះរើចេញទៅវិញដែរ។

ថ្លែងក្នុងកំឡុងពេលប្រតិបត្តិការរុះរើ លោក សរ សម្បត្តិ អភិបាលរងក្រុងសៀមរាប បានលើកឡើងថាសកម្មភាពរបស់បងប្អូនដែលរុះរើដោយស្ម័គ្រចិត្តនាពេលនេះស្តែងឲ្យឃើញការភ្ញាក់រលឹកដោយចូលរួមសហការជាមួយអាជ្ញាធរជាតិអប្សរាក្នុងការលើកតម្លៃបេតិកភណ្ឌដែលជាមរតកដូនតា និងជាអត្តសញ្ញាណជាតិដ៏ថ្លៃថ្លា។

សូមបញ្ជាក់ថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីសង្កេតឃើញថាសំណង់ និងដីចាក់បំពេញខុសច្បាប់ចំនួន៥២១ករណីបានសាងសង់និងចាក់ដីបំពេញក្នុងតំបន់រមណីយដ្ឋានអង្គរក្នុងចន្លោះថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧កន្លងមក អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងដល់គ្រប់ម្ចាស់សំណង់ទាំងអស់ឲ្យរុះរើនូវសំណង់ ដីចាក់បំពេញនោះចេញវិញក្នុងរយ:ពេលមួយសប្តាហ៍ ហើយប្រតិបត្តិការនេះនឹងបន្តទៅទីតាំងផ្សេងៗទៀត។ ក្នុងករណីពុំរុះរើចេញដោយខ្លួនឯងនោះទេ កំលាំងចម្រុះនឹងធ្វើការរុះរើដោយពុំទទួលស្គាល់នូវការខូចខាតនោះទេ៕
















នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
រយៈពេលពីរសប្តាហ៍នៃខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៨៥ករណី រួមមាន៖ ក្រុងសៀមរាប ២៥ករណី ស្រុកបន្ទាយស្រី ១២ករណី ស្រុកអង្គរធំ ៦ករណី ស្រុកប្រាសាទបាគង ២៤ករណី ស្រុកពួក៧ករណី ស្រុកសូទ្រនិគម ៣ករណី និងស្រុកស្វាយលើ ៨ករណី។
របៀបផ្តិតសិលាចារឹក
( ថ្ងៃទី 18 ខែ តុលា ឆ្នាំ2020 )
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
ដើមដំបូងមុន12345...355356បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
0273
ម្សិលមិញ
:
10606
សប្តាហ៍នេះ
:
33308
ខែនេះ
:
0127987
សរុប
:
012897419