ព័ត៌មានថ្មីៗ

ប្រជាជនភូមិធម្មជាតិរុនតាឯកទទួលបានត្រាក់ទ័រ១គ្រឿងពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកូរ៉េនៃមហាវិទ្យាល័យ Dong Pusan និងក្រុមហ៊ុន Dream Airline Tour

បានផ្សាយនៅ ថ្ងៃទី 19 ខែ មិថុនា ឆ្នាំ2017 09:48 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ក្រុមគណៈប្រតិភូកូរ៉េ ដឹកនាំដោយលោក CHOI HWANEON នាយកមហាវិទ្យាល័យ Dong Pusan បានប្រគល់ត្រាក់ទ័រមួយគ្រឿងជូនប្រជាជនភូមិធម្មជាតិរុនតាឯក ដើម្បីសម្រួលដល់ការប្រកបកសិកម្ម។

ពិធីប្រគល់-ទទួលនេះបានរៀបចំឡើងនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំនៃមហាវិទ្យាល័យ Dong Pusan។ បន្តពីនោះ ក្រុមគណៈប្រតិភូ ក៏បានធ្វើបទបង្ហាញមួយចំនួននៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ហើយបន្តដំណើរទៅទស្សនកិច្ចដោយផ្ទាល់នៅភូមិធម្មជាតិរុនតាឯក និងសារមន្ទីរកុលាលភាជន៍ឡតានី។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ី ម៉ារ៉ាឌី ប្រធានគម្រោងអភិវឌ្ឃន៍ភូមិធម្មជាតិរុនតាឯក ជួសមុខឱ្យប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូកូរ៉េដែលបានផ្តល់នូវត្រាក់ទ័រមួយគ្រឿងដើម្បីបង្កភាពងាយស្រួលនិងភាពឆាប់រហ័សក្នុងការបង្កបង្កើនផលដល់ប្រជាជនក្នុងភូមិធម្មជាតិរុនតាឯក។

ឯកឧត្តមបន្តទៀតថា ការផ្តល់ជូននេះគឺយោងតាមអនុស្សារណៈយោគយល់គ្នារវាងអាជ្ញាធរជាតិអប្សរាជាមួយមហាវិទ្យាល័យ Dong Busan និងក្រុមហ៊ុន Dream Airline Tour ដែលមានបំណងពង្រឹងចំណងមិត្តភាពនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំតាមរយៈវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍទេសចរណ៍។ តាមរយៈអនុស្សារណៈយោគយល់គ្នានេះដែរ ភាគីកូរ៉េនឹងបើកសាលាបណ្តុះបណ្តាលជំនាញជួសជុលនិងផលិតកុលាភាជន៍ផង។ ក្រៅពីនេះក៏នឹងចាប់ផ្តើមបណ្តុះបណ្តាលជំនាញខ្លីៗផ្នែកសំអាងនិងធ្វើម្ហូប ដោយភាគីកូរ៉េបានផ្តល់ទាំងអ្នកជំនាញ ថវិកា និងសម្ភារៈក្នុងការសិក្សា។ បន្ទាប់មកទៀត នឹងបង្រៀនជួសជុលឡាន ជាងឈើ និងផ្នែកទេសចរណ៍ជាបន្តបន្ទាប់ទៀតតាមអនុស្សារណៈដែលបានសម្រេចរួចមកហើយ៕










សំណង់ខុសច្បាប់នៅក្នុងឧទ្យានអង្គរចំនួន១៧១ករណី ដែលមាន១៤០ករណីបានរុះរើរួចរាល់ និង៣១ករណីបានចុះកិច្ចសន្យារុះរើដោយស្ម័គ្រចិត្តត្រឹមរយៈពេល៩ថ្ងៃ បើគិតមកដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។
កញ្ចុះចំនួន១០និងផ្ទះថ្មមួយខ្នងបានសង់ឡើងក្នុងពេលឃោសនាបោះឆ្នោត តាមបណ្តោយផ្លូវពីព្រលានយន្តហោះអន្តរជាតិសៀមរាបទៅប្រាសាទអង្គរវត្ត ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ជាកម្មសិទ្ធិរបស់ម្ចាស់ឈ្មោះ អឿម ស្រីពេជ្រ មានប្តីជាមន្ត្រីយោធា ត្រូវបានក្រុមគណៈកម្មការចម្រុះចុះរុះរើដោយផ្ទាល់នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីម្ចាស់សំណង់សន្យាថារុះរើ តែបែរជាពន្យារពេលជាច្រើនលើកច្រើនសា។
អ៊ំស្រី សាប គួន អាយុ៦៨ឆ្នាំ ជាពលរដ្ឋនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប កាលពី៣ខែមុន បានប្រទះឃើញក្រឡមួយខណៈកំពុងឆាយដីដើម្បីដាំពោតដែលមានទីតាំងនៅខាងជើងផ្ទះជិតប្រាសាទទន្លេស្ងួត។
បើគិតមកត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ គឺរយៈពេល៤ថ្ងៃហើយនៃយុទ្ធនាការរុះរើសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរ ដែលអនុវត្តដោយក្រុមគណៈកម្មការចម្រុះ រួមមានអាជ្ញាធរជាតិអប្សរានិងរដ្ឋបាលខេត្តសៀមរាប រួមទាំងស្ថាប័នពាក់ព័ន្ធ។
អស់រយៈពេល១៥ថ្ងៃនៃកម្មសិក្សានៅតាមការដ្ឋានអំពីប្រវត្តិសាស្ត្រខ្មែរនិងកំណាយស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទទន្លេស្ងួត ក្រុមសិក្ខាកាមជាតិ-អន្តរជាតិចំនួន១៥រូប មានកម្ពុជា សិង្ហបុរី អូស្ត្រាលី ឥណ្ឌា ភូមា ម៉ាឡេស៊ី អាមេរិក ឥណ្ឌូនេស៊ី វៀតណាម និងប្រទេសហ្វីលីពីន បានបញ្ចប់ទស្សនកិច្ចចុងក្រោយនៅសារមន្ទីរនរោត្តមសីហនុ-អង្គរ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។
ដើមដំបូងមុន12345...121122បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
2352
ម្សិលមិញ
:
5767
សប្តាហ៍នេះ
:
11804
ខែនេះ
:
0115623
សរុប
:
003077777