ព័ត៌មានថ្មីៗ

កម្ពុជាជាប្រទេសគំរូមួយដែលស្ថាប័នទេសចរណ៍និងវប្បធម៌ធ្វើការរួមគ្នាដើម្បីនិរន្តរភាពនៃតំបន់បេតិកភណ្ឌ

បានផ្សាយនៅ ថ្ងៃទី 16 ខែ មិថុនា ឆ្នាំ2017 09:04 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

សន្និសីទអន្តរជាតិនៃអង្គការយូណេស្កូស្តីពីទេសចរណ៍ប្រកបដោយចីរភាព និងទីក្រុងបេតិកភណ្ឌ ដែលបានរៀបចំនៅលើទឹកដីអង្គរនៃខេត្តសៀមរាប បានបិទបញ្ចប់ហើយនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ។ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាបានវាយតម្លៃខ្ពស់ថា ប្រទេសកម្ពុជាជាប្រទេសគំរូមួយដែលស្ថាប័នទេសចរណ៍និងវប្បធម៌រួមសហការគ្នាយ៉ាងល្អ ដើម្បីធ្វើឲ្យវិស័យទេសចរណ៍ និងតំបន់បេតិកភណ្ឌមាននិរន្តរភាពយូរអង្វែង។

លោកស្រី អាន ឡឺម៉េស៍ (Anne Lemaistre) តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានហៅសន្និសីទនាពេលនេះថា វាជាការចាប់ផ្តើមមួយដ៏ល្អ ដែលនឹងនាំឲ្យថ្នាក់ដឹកនាំប្រទេសនានាគិតគូរលើការអភិវឌ្ឍទីក្រុងដែលជាបេតិកភណ្ឌ។ លោកស្រីបញ្ជាក់ថា បេតិកភណ្ឌ គឺជាបេតិកភណ្ឌ វាមានតម្លៃផ្ទាល់ខ្លួន ដែលបង្ហាញនូវអត្តសញ្ញាណរបស់សហគមន៍ណាមួយ មិនថាវាជាបេតិកភណ្ឌជាតិ ឬជាបេតិកភណ្ឌពិភពលោកនោះទេ គឺយើងត្រូវយកចិត្តទុកដាក់ថែរក្សាឲ្យបានល្អ ដើម្បីរក្សានូវអត្តសញ្ញាណនៃតំបន់នោះឲ្យមានចីរភាព។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាប្រធានអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងពិធីបិទសន្និសីទនេះថា សន្និសីទនេះពិតជាបានសម្រេចលទ្ធផលយ៉ាងជោគជ័យ ដោយហេតុថា សមាជិកចូលរួមដែលមកពីជុំវិញពិភពលោកមិនត្រឹមតែបង្ហាញនូវបញ្ហាប្រឈមប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានបង្ហាញនូវដំណោះស្រាយតាមរយៈបទពិសោធន៍នៃតំបន់រៀងៗខ្លួន ដែលជួយឲ្យយើងអាចយកមកដោះស្រាយកង្វល់នានាដែលកំពុងកើតមានឡើងក្នុងទីក្រុងបេតិកភណ្ឌរបស់កម្ពុជាយើង។

លោកជំទាវបន្តថា ក្នុងដំណាក់កាលនៃចរន្តសាកលភាវូបនីយកម្ម ទំនើបកម្ម ការរីកសាយភាយយ៉ាងឆាប់រហ័សនៃនគរូបនីយកម្មនាពេលបច្ចុប្បន្ននេះ បានក្លាយជាក្តីកង្វល់យ៉ាងខ្លាំង ដែលនាំទៅរកការបាត់បង់ទីក្រុងចាស់ៗ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ និងជាបេតិកភណ្ឌនៃមនុស្សជាតិ។ ហេតុនេះហើយ ការពិភាក្សាផ្លាស់ប្តូរមតិយោបល់គ្នា ដើម្បីរៀបចំបង្កើតនូវវិធានផ្សេងៗ ស្តីពីការអភិរក្ស និងថែរក្សាសំណង់បេតិកភណ្ឌ ដើម្បីបន្ស៊ីជាមួយច្បាប់រៀបចំក្រុងថ្មី ប្រកបដោយសង្គតិភាព ដែលមានរចនាសម្ព័ន្ធនៃលំហសាធារណៈ លំហធម្មជាតិ គឺជាចំណុចសំខាន់ដែលអង្គសន្និសីទត្រូវយកចិត្តទុកដាក់បង្កើតឡើង។

លោកជំទាវជឿជាក់ថា ឆ្លងកាត់ការធ្វើបទបង្ហាញ ការពិភាក្សា និងការធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់នៅទីក្រុងបាត់ដំបង ដែលជាទីក្រុងចាស់មួយពោរពេញដោយសំណង់ស្ថាបត្យកម្មយ៉ាងប្រណីត ដែលបន្សល់ទុកតាំងពីសម័យអាណាព្យាបាលបារាំងមក ហើយជាភស្តុតាងបង្ហាញអំពីប្រវត្តិសាស្ត្រ និងលក្ខណៈដោយឡែកនៃស្ថាបត្យកម្មនៅកម្ពុជា ជាមួយនឹងដំណើរទស្សនកិច្ចតំបន់បេតិកភណ្ឌពិភពលោកក្នុងខេត្តសៀមរាបនេះ អង្គសន្និសីទទាំងមូលពិតជាបានដកបទពិសោធន៍ និងរៀនសូត្រជាច្រើនថែមទៀត ដើម្បីរៀបចំទេសចរណ៍និងទីក្រុងបេតិកភណ្ឌឲ្យបានល្អប្រសើរ ដើម្បីឲ្យមានភាពទាក់ទាញនិងប្រកបដោយនិរន្តរភាព។

មានប្រសាសន៍ក្នុងពិធីនេះដែរ លោកជំទាវរដ្ឋមន្ត្រីក៏បានបញ្ជាក់ថា កម្ពុជាមានគម្រោងនឹងរៀបចំឯកសារដើម្បីបញ្ចូលផ្នែកខ្លះនៃទីក្រុងចំនួន៣ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភបលោកគឺ បាត់ដំបង កំពត និងក្រចេះ។ ទោះជាយ៉ាង ដំណើរការនេះនៅមានភាពវែងឆ្ងាយតទៅទៀត ដោយហេតុថា ការចងក្រងឯកសារដើម្បីបញ្ចូលបេតិកភណ្ឌជាតិមួយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកជារឿងស្មុគស្មាញណាស់៕








នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ គណៈកម្មាធិការជំនាញនៃរដ្ឋសភាសាធារណរដ្ឋកូរ៉េទទួលបន្ទុកការងារអប់រំ កីឡា វប្បធម៌ និងទេសចរណ៍ បានសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងស្វែងយល់ពីគម្រោងជួសជុលប្រាសាទពិធូរ។ គម្រោងជួសជុលប្រាសាទព្រះពិធូរ គឺជាកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និង មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KOCHEF) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។
សេចក្តីប្រកាសព័ត៌មាន
( ថ្ងៃទី 17 ខែ មករា ឆ្នាំ2018 )
អាជ្ញាធរជាតិអប្សរាសូមប្រកាសជូនសាធារណជនដែលបានទិញដីឡូតិ៍ពីក្រុមហ៊ុនហ្គោលឌែន អ៊ីហ្គល រៀលអ៊ិស្ទេត ខូអិលធីឌី ដែលមានទីតាំងនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (ចំណុចផ្លូវ៦០ម៉ែត្រឬអង្គរឃ្យុងយូ) មកធ្វើការពិនិត្យផ្ទៀងផ្ទាត់ក្បាលដីជាមួយក្រុមការងារអន្តរក្រសួងដោះស្រាយគោលនយោបាយដីធ្លីបុរីវប្បធម៌ទេសចរណ៍ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីជៀសវាងការខូចខាតផលប្រយោជន៍ជាយថាហេតុ។ សូមអានសេចក្តីលម្អិតនៃសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖
ស្ថាប័នធានាគុណភាពជប៉ុន (Japanese Quality Assurance) បានបើកសវនកម្មប្រចាំឆ្នាំលើការងារគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ដល់ទី១៨ ខែមករា ឆ្នាំ២០១៨។ ពិធីបើកដំណើរការសវនកម្ម បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមករា ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពគ្រប់គ្រងប្រព័ន្ធបរិស្ថាននៃអាជ្ញាធរជាតិអប្សរា និងជាតំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា និងសវនករនៃស្ថាប័ន JQA ចំនួន២រូប គឺលោក Kozo Sakurada និងលោក Yamada Mamoru។​
រោងទងកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្តដែលស្ថិតនៅផ្នែក អាគ្នេយ៍ នឹងត្រូវធ្វើការបំពាក់ពិតានឡើងវិញ។ ការបំពាក់ពិតានឈើនៅលើរោងទងកូរសមុទ្រទឹកដោះនៅប្រាសាទអង្គរវត្ត ជាគម្រោងសហការនៃអាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទបុរាណពិភពលោក (World Monument Fund-WMF) របស់សហរដ្ឋអាមេរិក។
នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ គម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) បានរៀបចំបទបង្ហាញស្តីពីលទ្ធផលគម្រោងសាកល្បងទីផ្សារអនាម័យ ដើម្បីចែករំលែកបទពិសោធន៍ ដល់មន្ត្រីបុគ្គលិក៣៥រូបនៃអាជ្ញាធរជាតិអប្សរា ដែលធ្វើការងារពាក់ព័ន្ធនឹងការអប់រំប្រជាពលរដ្ឋ។
ដើមដំបូងមុន12345...144145បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
0811
ម្សិលមិញ
:
4070
សប្តាហ៍នេះ
:
19451
ខែនេះ
:
0092774
សរុប
:
004456138