ព័ត៌មានថ្មីៗ

ទេសភាពបៃតងបានរួមចំណែកធ្វើឲ្យអង្គរកាន់តែល្បីល្បាញលើសកលលោក

បានផ្សាយនៅ ថ្ងៃទី 15 ខែ មិថុនា ឆ្នាំ2017 10:21 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

តំបន់រមណីយដ្ឋានអង្គរ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមានផ្ទៃដី៤០១គីឡូម៉ែត្រក្រឡា។ ទំហំដីនេះមានទាំងប្រាង្គប្រាសាទ បារាយណ៍ ត្រពាំងបុរាណ ស្ថានីយបុរាណវិទ្យា ភូមិករ ដីស្រែចម្ការរបស់សហគមន៍ប្រជាពលរដ្ឋ និងព្រៃឈើតូចធំផ្សេងទៀត។

តាមស្ថិតិរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាក្នុងឆ្នាំ២០១៦បញ្ជាក់ថា បច្ចុប្បន្ន ព្រៃឈើក្នុងតំបន់អង្គរទាំងមូលមានចំនួន៦៥០៥ហិកតា ដែលស្មើនឹង១៦,២២%នៃផ្ទៃដីឧទ្យានអង្គរទាំងមូល។

ចំនួននេះមិនទាន់គ្រប់គ្រាន់ដើម្បីធ្វើឲ្យតំបន់អង្គរ គ្របដណ្តប់ដោយទេសភាពបៃតងបានឡើយ។ តាមការប៉ាន់ប្រមាណ យ៉ាងហោចណាស់ ព្រៃឈើក្នុងតំបន់អង្គរទាំងមូលត្រូវបង្កើនរហូតដល់៦០%នៃផ្ទៃដីសរុបទើបអាចធ្វើឲ្យអង្គរមានតុល្យភាព និងគ្របដណ្តប់ដោយទេសភាពបៃតងបាន។

ឈរលើគោលការណ៍នេះ អាជ្ញាធរជាតិអប្សរាបានបង្កើនការដាំកូនឈើជាប្រចាំក្នុងតំបន់រមណីយដ្ឋានអង្គរ តាមរយៈការជ្រើសរើសដីទំនេរ ទីកន្លែងសាធារណៈ វត្តអារាម ការដាំជំនួសឈើងាប់ និងជំរុញឲ្យប្រជាពលរដ្ឋចូលរួមដាំតាមផ្ទះសម្បែង និងតាមភ្លឺស្រែជាដើម។

ទន្ទឹមនេះ អាជ្ញាធរជាតិអប្សរាក៏តែងសហការជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗ ដូចជា ក្រសួងទេសចរណ៍ ក្រសួងបរិស្ថានជាដើម ដើម្បីជំរុញការដាំកូនឈើក្នុងតំបន់អង្គរតាមរយៈកម្មវិធីរុក្ខទិវា និងកម្មវិធីបរិស្ថានជាដើម។ ជាក់ស្តែង នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ អាជ្ញាធរជាតិអប្សរាបានសហការរៀបចំពិធីដាំកូនឈើអនុស្សាវរីយ៍អបអរសាទរសន្និសីទលើកទី១ស្តីពីទេសចរណ៍ប្រកបដោយចីរភាព និងទីក្រុងបេតិកភណ្ឌ និងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ ជាមួយក្រសួងទេសចរណ៍។

ពិធីដាំកូនឈើអនុស្សាវរីយ៍នេះរៀបចំនៅបរិវេណស្រះស្រង់ទល់មុខប្រាសាទបន្ទាយក្តី ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរអប្សរា ឯកឧត្តម គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប និង ប្រតិភូទេសចរណ៍២២ប្រទេស ដែលអញ្ជើញចូលរួមប្រជុំនៅខេត្តសៀមរាប។

មានប្រសាសន៍ក្នុងពិធីដាំកូនឈើនេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ ដែលជាតំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ភាពល្បីល្បាញនៃអង្គរទៅកាន់ពិភពលោកសព្វថ្ងៃ មិនអាស្រ័យតែប្រាង្គប្រាសាទបុរាណប៉ុណ្ណោះទេ តែទេសភាពវប្បធម៌ និងបរិស្ថានជុំវិញរមណីយដ្ឋានអង្គរ ក៏ជាកត្តារួមចំណែកដ៏សំខាន់ផងដែរ។ អាជ្ញាធរជាតិអប្សរាបានទទួលយកស្តង់ដារISO14001នៃប្រទេសជប៉ុនមកអនុវត្តលើការងារគ្រប់គ្រងបរិស្ថានបរិស្ថានអង្គរតាំងពីឆ្នាំ២០០៤មក ហើយបានទទួលជោគជ័យ ដោយទទួលបានវិញ្ញាបនបត្រនេះចំនួន៤លើករួចមកហើយ៕

















ប្រាសាទបន្ទាយក្តីមានទីតាំងស្ថិតនៅទល់មុខនឹងស្រះស្រង់ និងកសាងឡើងនៅចុងសតវត្សទី១២។ ទោះជាប្រាសាទបន្ទាយក្តីមិនសូវមានការនិយមដូចជាប្រាសាទតាព្រហ្ម និងប្រាសាទព្រះខ័នក៏ដោយ តែប្រាសាទនេះ មានរចនាបថដូចគ្នា និងកសាងឡើងក្នុងសម័យកាលតែមួយ។
នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ បានជួបពិភាក្សាការងារជាមួយតំណាងក្រុុមរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរ ហៅកាត់ថា CSA អំពីលទ្ធភាពកិច្ចសហប្រតិបត្តិការជួសជុលព្រះបរមរាជវាំងទីក្រុងអង្គរធំដែលអាចនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលឆ្នាំ២០១៨។
ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការបច្ចេកទេសនៃក្រសួងការបរទេសប្រទេសហ្វីលីពីន (Technical Cooperation Council of The Philippines-TCCP) បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរានាពេលអនាគត។
ទេសភាពស្រះស្រង់នារដូវវស្សា
( ថ្ងៃទី 19 ខែ តុលា ឆ្នាំ2017 )
ស្រះស្រង់មានបណ្តោយ ៧៨០ម៉ែត្រ និងទទឹង ៣៨០ម៉ែត្រ ត្រូវបានព្រះមហាក្សត្រខ្មែរនាសម័យអង្គរស្ថាបនាឡើងនាចុងសតវត្សទី១២ ដើមសតវត្សទី១៣។ ស្រះស្រង់មានទឹកជាប្រចាំទាំងរដូវប្រាំងនិងរដូវវស្សា ដោយទទួលទឹកពីទឹកភ្លៀង និងទឹកក្រោមដី ដែលជ្រាបចូលពីបារាយណ៍ខាងកើត។
នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ លោក គង់ មរកត ប្រធានស្តីទីនាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានដឹកនាំកម្លាំងចុះហាមឃាត់ការជីកដីធ្វើអាងហែលទឹកនៅក្នុងអាហារដ្ឋានប្រាសាទនាងពៅ ដែលស្ថិតក្នុងតំបន់១នៃរមណីយដ្ឋានអង្គរ មានទីតាំងនៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប។
ដើមដំបូងមុន12345...130131បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
0836
ម្សិលមិញ
:
9934
សប្តាហ៍នេះ
:
10770
ខែនេះ
:
0204634
សរុប
:
003596413