ព័ត៌មានថ្មីៗ

ចាប៉ីដងវែងខ្នាតយក្សត្រូវបានដង្ហែទៅរក្សាទុកនៅសាលាខេត្តបាត់ដំបង

បានផ្សាយនៅ ថ្ងៃទី 14 ខែ មិថុនា ឆ្នាំ2017 12:42 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ចាប៉ីដងវែងខ្នាតយក្ស ដែលផលិតឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមការជ្រោមជ្រែងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្តកន្លងទៅនេះ ត្រូវបានដង្ហែទៅរក្សាទុកក្នុងបរិវេណសាលាខេត្តបាត់ដំបង ក្នុងផ្ទះបុរាណសម័យលោកម្ចាស់ ឈុំ អភ័យវង្ស (កថាថន) និងបានធ្វើពិធីប្រគល់ជូនដោយជោគជ័យនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ។

ការសម្រេចដង្ហែចាប៉ីដងវែងខ្នាតយក្ស ដែលបានបំបែកឯតទគ្គកម្មថ្នាក់ជាតិកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ ទៅរក្សាទុកនៅក្នុងខេត្តបាត់ដំបងនៅពេលនេះ ធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា និងមានការឯកភាពពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្របពេលដែលខេត្តបាត់ដំបង ក៏ជាខេត្តមួយដែលសម្បូណ៌ទៅដោយបេតិកភណ្ឌជាតិជាច្រើនផងដែរ។

លោកស្រី កែវ សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបងមានប្រសាសន៍ថា ការទទួលបានចាប៉ីដងវែងខ្នាតយក្សនៅពេលនេះ គឺជាកិត្តិយសមួយដ៏ធំធេងរបស់ខេត្តបាត់ដំបង។ “ខ្ញុំពិតជារីករាយដែលខេត្តបាត់ដំបងបានទទួលចាប៉ីដងវែងដ៏ធំនេះ។ ចាប៉ីនឹងត្រូវដាក់ជូនបងប្អូនប្រជាពលរដ្ឋទូទៅចូលទស្សនាដើម្បីឲ្យពួកគាត់កាន់តែស្រឡាញ់កេរមរតករបស់ដូនតាយើង ហើយចូលរួមថែរក្សាឲ្យបានគង់វង្សតទៅ”។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងភូមិខ្ញុំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានប្រសាសន៍ក្នុងឱកាសបង្ហាញចាប៉ីដងវែងដល់ថ្នាក់ដឹកនាំខេត្តបាត់ដំបង និងប្រតិភូនៃកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ ថា ការកសាងចាប៉ីដងវែងខ្នាតយក្សដាក់តាំងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តកន្លងទៅនេះ គឺដើម្បីអបអរសាទរដែលចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូលបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៅក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូនាទីក្រុង Addis Ababa ប្រទេសអេត្យូពី នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ឯកឧត្តមបន្ថែមថា ការដង្ហែចាប៉ីដងវែងខ្នាតធំមករក្សាទុកក្នុងខេត្តបាត់ដំបងនេះ នឹងធ្វើឲ្យធ្វើប្រជាពលរដ្ឋកាន់តែច្រើនមានការចាប់អារម្មណ៍ ស្រឡាញ់ និងរួមចំណែកថែរក្សាបេតិកភណ្ឌនេះបានគង់វង្សយូរអង្វែង។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម ច័ន្ទ សុផល និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឯកឧត្តម ស រដ្ឋា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងទទួលរក្សាទុកចាប៉ីដងវែងខ្នាតធំនេះក្នុងអាគារបុរាណដែលមានអាយុកាលជាង១០០ឆ្នាំ។

សូមបញ្ជាក់ថា ចាប៉ីដងវែងខ្នាតធំ ដែលបានដាក់តាំងបង្ហាញក្នុងបរិវេណភូមិខ្ញុំនៅថ្ងៃអង្គរសង្រ្កាន្ត និងបានដង្ហែមករក្សាទុកក្នុងខេត្តបាត់ដំបងនេះ មានប្រវែង១០ម៉ែត្រកន្លះ មានតួស្នូកទទឹងប្រវែង ២,២០ម៉ែត្រ បណ្តោយប្រវែង ២,៨០ម៉ែត្រ និងកម្រាស់ ៦០សង់ទីម៉ែត្រ។ ដងចាប៉ីដែលមានប្រវែង៧,៧០ម៉ែត្រ។ ចំណែកស្នូកធ្វើអំពីឈើកុំប្លាកេ និងខ្សែចាប៉ីធ្វើអំពីខ្សែជ័រទំហំ៨៥សង់ទីម៉ែត្រ។ ប្រលួតចំនួន៣ ដែលមានទំហំ ១៨សង់ទីម៉ែត្រ និងបណ្តោយប្រវែង១,០៥ម៉ែត្រ ត្រូវបានរចនាក្បូរក្បាច់យ៉ាងប្រណីត៕








សំណង់ខុសច្បាប់នៅក្នុងឧទ្យានអង្គរចំនួន១៧១ករណី ដែលមាន១៤០ករណីបានរុះរើរួចរាល់ និង៣១ករណីបានចុះកិច្ចសន្យារុះរើដោយស្ម័គ្រចិត្តត្រឹមរយៈពេល៩ថ្ងៃ បើគិតមកដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។
កញ្ចុះចំនួន១០និងផ្ទះថ្មមួយខ្នងបានសង់ឡើងក្នុងពេលឃោសនាបោះឆ្នោត តាមបណ្តោយផ្លូវពីព្រលានយន្តហោះអន្តរជាតិសៀមរាបទៅប្រាសាទអង្គរវត្ត ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ជាកម្មសិទ្ធិរបស់ម្ចាស់ឈ្មោះ អឿម ស្រីពេជ្រ មានប្តីជាមន្ត្រីយោធា ត្រូវបានក្រុមគណៈកម្មការចម្រុះចុះរុះរើដោយផ្ទាល់នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីម្ចាស់សំណង់សន្យាថារុះរើ តែបែរជាពន្យារពេលជាច្រើនលើកច្រើនសា។
អ៊ំស្រី សាប គួន អាយុ៦៨ឆ្នាំ ជាពលរដ្ឋនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប កាលពី៣ខែមុន បានប្រទះឃើញក្រឡមួយខណៈកំពុងឆាយដីដើម្បីដាំពោតដែលមានទីតាំងនៅខាងជើងផ្ទះជិតប្រាសាទទន្លេស្ងួត។
បើគិតមកត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ គឺរយៈពេល៤ថ្ងៃហើយនៃយុទ្ធនាការរុះរើសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរ ដែលអនុវត្តដោយក្រុមគណៈកម្មការចម្រុះ រួមមានអាជ្ញាធរជាតិអប្សរានិងរដ្ឋបាលខេត្តសៀមរាប រួមទាំងស្ថាប័នពាក់ព័ន្ធ។
អស់រយៈពេល១៥ថ្ងៃនៃកម្មសិក្សានៅតាមការដ្ឋានអំពីប្រវត្តិសាស្ត្រខ្មែរនិងកំណាយស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទទន្លេស្ងួត ក្រុមសិក្ខាកាមជាតិ-អន្តរជាតិចំនួន១៥រូប មានកម្ពុជា សិង្ហបុរី អូស្ត្រាលី ឥណ្ឌា ភូមា ម៉ាឡេស៊ី អាមេរិក ឥណ្ឌូនេស៊ី វៀតណាម និងប្រទេសហ្វីលីពីន បានបញ្ចប់ទស្សនកិច្ចចុងក្រោយនៅសារមន្ទីរនរោត្តមសីហនុ-អង្គរ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។
ដើមដំបូងមុន12345...121122បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
2360
ម្សិលមិញ
:
5767
សប្តាហ៍នេះ
:
11812
ខែនេះ
:
0115631
សរុប
:
003077785