ព័ត៌មានថ្មីៗ

សមិទ្ធផលសំខាន់ៗនៃការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរា ក្នុងខែឧសភាកន្លងទៅនេះ

បានផ្សាយនៅ ថ្ងៃទី 12 ខែ មិថុនា ឆ្នាំ2017 03:21 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមថែរក្សាការពារក្នុងនាមជាអ្នករស់នៅផ្ទាល់ជាមួយបេតិកភណ្ឌអង្គរ អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារសហគមន៍ចុះផ្សព្វផ្សាយអំពីការងារអភិរក្សបេតិកភណ្ឌអង្គរជូនប្រជាពលរដ្ឋជាប្រចាំរៀងរាល់ថ្ងៃទាំង១១២ភូមិក្នុងរមណីយដ្ឋានអង្គរ។

ជាមួយគ្នានឹងការបញ្ជ្រាបចំណេះដឹងដល់ពួកគាត់ ក្រុមការងារសហគមន៍ក៏បានដោះស្រាយសំណើ និងបញ្ហានានាដែលប្រជាពលរដ្ឋក្នុងតំបន់អង្គរជួបប្រទះផងដែរ។ ជាក់ស្តែង សម្រាប់ខែឧសភា ឆ្នាំ២០១៧នេះ ក្រុមការងារសហគមន៍បានចុះពិនិត្យនិងអនុញ្ញាតផ្ទាល់នៅហ្នឹងកន្លែងនូវសំណើសុំជួសជុលផ្ទះសម្បែង និងសាងសង់សំណង់តូចៗបានចំនួន១៣១ករណី។

ក្រៅពីដោះស្រាយបញ្ហាសាងសង់ ក្រុមការងារក៏បាននាំយកអំណោយកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយនិងទារករបស់អាជ្ញាធរជាតិអប្សរា ទៅចែកជូនស្ត្រីទើបសម្រាលបុត្រក្នុងតំបន់អង្គរបានចំនួន១១៣នាក់ និងឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋចំនួន១៣គ្រួសារ ដែលរងការខូចខាតដោយសារស្រូវលិចទឹកក្នុងឆ្នាំ២០១៦កន្លងទៅ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមការងារសហគមន៍ក៏បានចូលរួមឧបត្ថម្ភថវិកាកាត់សម្លៀកបំពាក់ជូនប្រជាការពារភូមិលាងដៃ ចូលរួមឧបត្ថម្ភបុណ្យសព និងចូលរួមក្នុងវេទិកាសាធារណៈ ដើម្បីឆ្លើយតបនឹងសំណួរនានាដែលលើកឡើងដោយប្រជាពលរដ្ឋផងដែរ៕




















កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរាតាមរយៈគម្រោង ACHA សហការជាមួយអង្គការ IDE (In Partnership Promoting Agribusiness) បានបើកវគ្គបណ្តុះបណ្តាលស្តីពីទីផ្សារកសិផលដល់ប្រជាកសិករ ជាកសិករគំរូនិងអ្នកធ្វើតាមចំនួន២០គ្រួសារ ដែលស្ថិតនៅភូមិអូរ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាផ្តល់ក្តីសង្ឃឹមដល់ប្រជាកសិករក្នុងការដាំដុះកសិកម្មបន្ថែមទៀត។
ក្រោយការចូលរួមបោះឆ្នោតពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក គេហទំព័រដ៏ល្បីល្បាញ TripAdvisor បានផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុតនិងចំណាត់ថ្នាក់លេខ១៣ជាគោលដៅទេសចរណ៍របស់ពិភពលោកសម្រាប់ឆ្នាំ២០១៨នេះ។
ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០១៨ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការស្នើសុំជួសជុលសំណង់និងសស្រាក់សស្រាំក្នុងការជួយសង្គ្រោះប្រជាជនក្នុងតំបន់អង្គរ ដែលទទួលរងគ្រោះដោយសារខ្យល់ព្យុះ បង្កផលប៉ះពាល់ដល់ទីជម្រកនិងការរស់នៅយ៉ាងខ្លាំង។
អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការគាំពារកេរមរតក និងមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា បង្កើតកម្មវិធីអប់រំថ្មីមួយហៅថា «អប់រំបេតិកភណ្ឌ» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងនិងបញ្ជ្រាបតម្លៃបេតិកភណ្ឌ ដល់សិក្សានុសិស្សនៃសាលាបឋមសិក្សានៅក្នុងតំបន់អង្គរ តាមរយៈការបើកវគ្គបណ្តុះបណ្តាល អប់រំខ្លីៗចំនួនមួយឆមាសម្តង។ កម្មវិធីក្នុងជំហានដំបូងបានចាប់ដំណើរការពីខែឧសភា ដល់ខែសីហា ឆ្នាំ២០១៨ នៅសាលាបឋមសិក្សាស្រះស្រង់។
ថ្ងៃទី២២ខែ ឧសភា ឆ្នាំ២០១៨ ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង រួមនឹងក្រុមការងារ បានចុះជួបប្រជាពលរដ្ឋ នៅភូមិឪឡោក និងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកបា្រសាទបាគង ខេត្តសៀមរាប ដែលជួបគ្រោះធម្មជាតិដោយផ្ទះ និងរោង របស់ពួកគាត់ដួលរាបដល់ដី ដោយសារភ្លៀងមួយមេធំលាយដោយខ្យល់ ព្យុះ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ ។
ដើមដំបូងមុន12345...162163បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
12274
ម្សិលមិញ
:
18212
សប្តាហ៍នេះ
:
12274
ខែនេះ
:
0232249
សរុប
:
005570829