ព័ត៌មានថ្មីៗ

ក្រុមនិស្សិតចិនហុងកុងស្វែងយល់ពីការផលិតកុលាលភាជន៍ក្នុងតំបន់អង្គរ

បានផ្សាយនៅ ថ្ងៃទី 06 ខែ មិថុនា ឆ្នាំ2017 03:36 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមនិស្សិតនៃសាកលវិទ្យាចិនហុងកុង (The Chinese University of Hong Kong) ផ្នែកនរវិទ្យាចំនួន១៤នាក់ បានចុះកម្មសិក្សា ស្វែងយល់ពីការងាររបស់អាជ្ញាធរជាតិអប្សរា ពិសេសគឺការសិក្សាពីកុលាលភាជន៍ ដែលអ្នកស្រាវជ្រាវបានរកឃើញថា កុលាលភាជន៍របស់ប្រទេសចិន និងខ្មែរ មានភាពប្រហាក់ប្រហែលគ្នា។

លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ និងជាគ្រូដឹកនាំកម្មសិក្សា បានឲ្យដឹងថា នេះជាគម្រោងកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាចិនហុងកុង ដែលបានបណ្តុះបណ្តាលនិស្សិតកម្ពុជា និងចិន អំពីកុលាលភាជន៍ខ្មែរ និងចិន នាសម័យអង្គរ។

ក្នុងបទបង្ហាញនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ លោកបណ្ឌិត អ៊ា ដារិទ្ធ បានធ្វើបទបង្ហាញអំពីតួនាទីរបស់អាជ្ញាធរជាតិអប្សរា និងការងារគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយដៃគូអភិវឌ្ឍន៍ផ្សេងៗ។ បន្ថែមពីនេះ លោក ដារិទ្ធ ក៏បង្ហាញដល់ក្រុមនិស្សិតអំពីប្រវត្តិសាស្រ្តខ្មែរ និងចិន ដែលមានទំនាក់ទំនងគ្នាតាំងពី សម័យហ្វូណន ហើយដែលជនជាតិចិនបានកត់ត្រាឈ្មោះកម្ពុជាមុនគេ។

ទាក់ទងនឹងកុលាលភាជន៍ លោកបណ្ឌិត អ៊ា ដារិទ្ធ បានបង្ហាញទៅនិស្សិតចិន អំពីការវិវត្តកុលាលភាជន៍ខ្មែរ ក្នុង២ដំណាក់កាលដាច់ពីគ្នា ដែលដំណាក់កាលទីមួយពីសតវត្សរ៍ទី៩ ដល់ទី១១ និងដំណាក់កាលទីពីរ ពីសតវត្សរ៍ទី១១ ដល់ទី១៥។ ចំណែកខាងសាកលវិទ្យាល័យចិនហុងកុង បាននាំកុលាលភាជន៍បុរាណពីស្រុកចិន ដែលបានមកពីការធ្វើកំណាយនៃឡដុតកុលាលភាជន៍ចំនួន១០ទីតាំងផ្សេងគ្នា មកបង្ហាញដល់និស្សិតខ្មែរ និងអ្នកស្រាវជ្រាវខ្មែរ ឲ្យបានយល់ដឹងពីកុលាលភាជន៍ពួកគេផងដែរ។ លោក ដារិទ្ធ ពន្យល់ថា៖« ទំនាក់ទំនងកុលាលភាជន៍របស់ចិន និងខ្មែរ ខ្លះមានរូបរាងស្រដៀងគ្នា ពិសេសដើមសម័យអង្គរ មានរូបសត្វ ហើយពណ៌ក៏ស្រដៀងគ្នា...តាមការស្មាន ប្រហែល ប្រទេសទាំងពីរមានឥទ្ធិពលពីគ្នាទៅវិញទៅមក»។

លោក ដារិទ្ធ មើលឃើញពីដំណើរទស្សនកិច្ចរបស់ក្រុមនិស្សិតផ្នែកនរវិទ្យានៅពេលនេះថា ជាការផ្លាស់ប្តូរវប្បធម៌គ្នាយ៉ាងល្អ តាមរយៈការផលិតកុលាលភាជន៍ និងដើម្បីធ្វើការប្រៀបធៀបគ្នា។ ជាងនេះទៅទៀត កន្លងមកអ្នកស្រាវជ្រាវខ្មែរពិបាកក្នុងការសិក្សាស្រាវជ្រាវកុលាលភាជន៍នៅប្រទេសចិន ហើយដែលក្រុមនិស្សិតបានយកមកជាមួយ ធ្វើឲ្យអ្នកសិក្សា បានស្គាល់ច្បាស់ពីកុលាលភាជន៍ទាំងនេះ៕












សំណង់ខុសច្បាប់នៅក្នុងឧទ្យានអង្គរចំនួន១៧១ករណី ដែលមាន១៤០ករណីបានរុះរើរួចរាល់ និង៣១ករណីបានចុះកិច្ចសន្យារុះរើដោយស្ម័គ្រចិត្តត្រឹមរយៈពេល៩ថ្ងៃ បើគិតមកដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។
កញ្ចុះចំនួន១០និងផ្ទះថ្មមួយខ្នងបានសង់ឡើងក្នុងពេលឃោសនាបោះឆ្នោត តាមបណ្តោយផ្លូវពីព្រលានយន្តហោះអន្តរជាតិសៀមរាបទៅប្រាសាទអង្គរវត្ត ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ជាកម្មសិទ្ធិរបស់ម្ចាស់ឈ្មោះ អឿម ស្រីពេជ្រ មានប្តីជាមន្ត្រីយោធា ត្រូវបានក្រុមគណៈកម្មការចម្រុះចុះរុះរើដោយផ្ទាល់នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីម្ចាស់សំណង់សន្យាថារុះរើ តែបែរជាពន្យារពេលជាច្រើនលើកច្រើនសា។
អ៊ំស្រី សាប គួន អាយុ៦៨ឆ្នាំ ជាពលរដ្ឋនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប កាលពី៣ខែមុន បានប្រទះឃើញក្រឡមួយខណៈកំពុងឆាយដីដើម្បីដាំពោតដែលមានទីតាំងនៅខាងជើងផ្ទះជិតប្រាសាទទន្លេស្ងួត។
បើគិតមកត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ គឺរយៈពេល៤ថ្ងៃហើយនៃយុទ្ធនាការរុះរើសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរ ដែលអនុវត្តដោយក្រុមគណៈកម្មការចម្រុះ រួមមានអាជ្ញាធរជាតិអប្សរានិងរដ្ឋបាលខេត្តសៀមរាប រួមទាំងស្ថាប័នពាក់ព័ន្ធ។
អស់រយៈពេល១៥ថ្ងៃនៃកម្មសិក្សានៅតាមការដ្ឋានអំពីប្រវត្តិសាស្ត្រខ្មែរនិងកំណាយស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទទន្លេស្ងួត ក្រុមសិក្ខាកាមជាតិ-អន្តរជាតិចំនួន១៥រូប មានកម្ពុជា សិង្ហបុរី អូស្ត្រាលី ឥណ្ឌា ភូមា ម៉ាឡេស៊ី អាមេរិក ឥណ្ឌូនេស៊ី វៀតណាម និងប្រទេសហ្វីលីពីន បានបញ្ចប់ទស្សនកិច្ចចុងក្រោយនៅសារមន្ទីរនរោត្តមសីហនុ-អង្គរ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។
ដើមដំបូងមុន12345...121122បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
2359
ម្សិលមិញ
:
5767
សប្តាហ៍នេះ
:
11811
ខែនេះ
:
0115630
សរុប
:
003077784