ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាជួបជុំមន្ត្រីបុគ្គលិករបស់ខ្លួនដើម្បីជំរុញការចូលរួមបោះឆ្នោតឃុំសង្កាត់ខាងមុខនេះ

បានផ្សាយនៅ ថ្ងៃទី 01 ខែ មិថុនា ឆ្នាំ2017 09:34 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ អាជ្ញាធរជាតិអប្សរាបានប្រារព្ធពិធីជួបជុំសំណេះសំណាលរវាងថ្នាក់ដឹកនាំជាមួយនឹងមន្ត្រីបុគ្គលិក ឆ្មាំ កម្មករប្រមាណជិត១ពាន់នាក់ នៅសាលសន្និសីទអង្គរ។

ពិធីជួបជុំនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សុខ សង្វារ អគ្គនាយករង និងជាតំណាងឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងជំរុញឲ្យមន្ត្រីបុគ្គលិកទាំងអស់ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋក្នុងការបោះឆ្នោតឃុំសង្កាត់ដែលនឹងចូលមកដល់នៅថ្ងៃទី៤ ខែមិថុនាខាងមុខ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនេះ ឯកឧត្តម សុខ សង្វារ បានរំឭកឲ្យមន្ត្រីបុគ្គលិកទាំងអស់ត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសមេឃុំចៅសង្កាត់តាមទីតាំងដែលខ្លួនបានចុះឈ្មោះរៀងៗខ្លួន។ ជាពិសេស ឯកឧត្តម ក៏បានអំពាវនាវឲ្យចូលរួមជ្រើសរើសមេឃុំចៅសង្កាត់នៃគណបក្សណាដែលអាចរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាក់ស្តែង។

ជាមួយគ្នានេះ ឯកឧត្តមក៏បានរំឭកឡើងវិញនូវសមិទ្ធផលសំខាន់ៗ នៃការងារគ្រប់គ្រងរមណីយដ្ឋានអង្គរ និងដំណាក់កាលវិវត្តន៍សំខាន់ៗបន្ទាប់ពីការបញ្ចូលអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោករួចមក ដូចជា ការបង្កើតគណៈកម្មាធិការអន្តរជាតិ ICC-Angkor ការបង្កើតអាជ្ញាធរជាតិអប្សរា ការបង្កើតច្បាប់ការពារបេតិកភណ្ឌ និងការទទួលបានសន្តិភាពពេញលេញលើផ្ទៃប្រទេសតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រហូតធ្វើឲ្យអង្គរលែងជាបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់ចាប់ពីឆ្នាំ២០០៤មក។ ចាប់ពីពេលនោះហើយ ដែលកិត្តិសព្ទអង្គរបានល្បីល្បាញទៅកាន់ពិភពលោកកាន់តែខ្លាំងឡើងៗ រហូតទទួលបានការបោះឆ្នោតគាំទ្រថាជាគោលដៅទេសចរណ៍ស្រស់ស្អាតបំផុតលើពិភពលោក ពីសំណាក់គេហទំព័រដ៏ធំរបស់ពិភពលោកដូចជា Trip Advisor និង Lonely planet ជាដើម។

ឯកឧត្តមបន្ថែមថា ភាពជោគជ័យទាំងអស់នេះ គឺកើតចេញពីកម្លាំងសាមគ្គីនៃថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកទាំងអស់របស់អាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមជ្រោមជ្រែងពីស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិជាច្រើនទៀត៕


















នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
រយៈពេលពីរសប្តាហ៍នៃខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៨៥ករណី រួមមាន៖ ក្រុងសៀមរាប ២៥ករណី ស្រុកបន្ទាយស្រី ១២ករណី ស្រុកអង្គរធំ ៦ករណី ស្រុកប្រាសាទបាគង ២៤ករណី ស្រុកពួក៧ករណី ស្រុកសូទ្រនិគម ៣ករណី និងស្រុកស្វាយលើ ៨ករណី។
របៀបផ្តិតសិលាចារឹក
( ថ្ងៃទី 18 ខែ តុលា ឆ្នាំ2020 )
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
ដើមដំបូងមុន12345...355356បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
11
ថ្ងៃនេះ
:
7086
ម្សិលមិញ
:
9096
សប្តាហ៍នេះ
:
56837
ខែនេះ
:
0151516
សរុប
:
012920948