ព័ត៌មានថ្មីៗ

អង្គរវត្តនារដូវវស្សាស្រស់ស្អាតប្លែកម្យ៉ាងពីរដូវប្រាំង

បានផ្សាយនៅ ថ្ងៃទី 30 ខែ ឧសភា ឆ្នាំ2017 01:18 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រាសាទអង្គរវត្ត ត្រូវបានចាត់ទុកថាជាដួងព្រលឹងនៃជាតិខ្មែរ។ ជារៀងរាល់ឆ្នាំ មានទេសចរជាតិ និងអន្តរជាតិច្រើនលាននាក់ ដែលមកកម្សាន្តប្រាសាទអង្គរវត្ត។ នារដូវវស្សា ដែលមានភ្លៀងធ្លាក់ ធ្វើឲ្យទេសភាពនៅបរិវេណប្រាសាទអង្គរវត្ត មានភាពស្រស់បំព្រង និងគ្របដណ្តប់ដោយពណ៌ខៀវ និងបៃតង។

ចង់ដឹងថា តើទិដ្ឋភាពប្រាសាទអង្គរវត្តនារដូវវស្សានេះ មានភាពស្រស់ស្អាតកម្រិតណា សូមអញ្ជើញទស្សនារូបភាពមួយចំនួនខាងក្រោមនេះ ៖
















































“ប្រទេសជប៉ុនបានរីកចម្រើនដល់ដំណាក់កាលមួយ ដែលគេលែងចង់ប្រើបច្ចេកទេសបុរាណក្នុងការជួសជុលសំណង់បុរាណ តែកម្ពុជានៅរក្សាបាន ដោយអាជ្ញាធរជាតិអប្សរានៅតែបន្តអនុវត្តការជួសជុលសំណង់ប្រាសាទ និងរចនាសម្ព័ន្ធផ្សេងៗតាមរយៈបច្ចេទេសបុរាណ”។ នេះជាប្រសាសន៍លើកឡើងរបស់លោក OKAZAKI SEIJI អ្នកជំនាញដាប់ថ្មរបស់ជប៉ុននាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅមុខប្រាសាទអង្គរវត្ត ជាទីដែលលោកកំពុងតែងបណ្តុះបណ្តាលកម្មករខ្មែរអំពីវិធីដាប់ថ្មជួសជុលប្រាសាទ។
នៅឆ្នាំ១៩៨៩ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងព្រះឋានៈជាព្រះប្រធាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា ទ្រង់បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ ឲ្យជួយការពារនិងស្រោចស្រង់រមណីយដ្ឋានអង្គរជាបន្ទាន់។ តបតាមការអំពាវនាវនេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
គម្រោងបិទចរាចរណ៍ផ្លូវមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦តទៅ ។ ការអនុវត្តគម្រោងនេះ យើងសង្កេតឃើញថាសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន ការដើរកំសាន្តរបស់ភ្ញៀវទេសចរណ៍នៅបរិវេណមុខប្រាសាទអង្គរវត្ត បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
65209
ម្សិលមិញ
:
93709
សប្តាហ៍នេះ
:
273238
ខែនេះ
:
0591364
សរុប
:
013573678