ព័ត៌មានថ្មីៗ

មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរទទួលបានសៀវភៅថ្មី៧ក្បាលបន្ថែមពីដៃគូស្រាវជ្រាវ

បានផ្សាយនៅ ថ្ងៃទី 29 ខែ ឧសភា ឆ្នាំ2017 02:45 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ថ្មីៗនេះ មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បានទទួលសៀវភៅថ្មីចំនួន៧ក្បាលពីដៃគូស្រាវជ្រាវមួយចំនួន។ សៀវភៅទាំងនោះ និយាយពីការស្រាវជ្រាវផ្នែកបុរាណវិទ្យា ស្ថាបត្យកម្ម ។ល។

សៀវភៅទាំង៧ក្បាល ដែលអាជ្ញាធរជាតិអប្សរាទើបនឹងទទួលបាន ទី១ សៀវភៅ Art and Archaeology of South-East Asia ស្តីពីទំនាក់ទំនងរវាងប្រទេសឥណ្ឌា និងអាស៊ីអាគ្នេយ៍តាំងពីមុនមានសិលាចារឹក។ ទី២ សៀវភៅ Theory and practice of temple architecture in medieval India ដែលបង្ហាញពីការសាងសង់ប្រាសាទតាមគម្ពីរ Vastusastra។ ទី៣ សៀវភៅ Rama- Legends and Rama-reliefs in Indonesia ស្តីពីព្រះរាមក្នុងទស្សនៈ ឥណ្ឌូនេស៊ី។

ចំណែកសៀវភៅទី៤ មានឈ្មោះថា Research Report on Preah Vihear Temple ដែលជាការសរុបទិន្នន័យស្តីពីស្ថាបត្យកម្ម សិលាវិទ្យា បុរាណវិទ្យា-ល- របស់ប្រាសាទព្រះវិហារ។ ទី៥ សៀវភៅ IGNCA- A Retrospect ដែលជាលទ្ធផល២៥ឆ្នារបស់ Indira Gandhi National Center for the Art។ ទី៦ សៀវភៅ The Iconography of Avalokitesvara in Mainland South East Asia ដែលបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវអំពីព្រះពោធិសត្វ។ និងសៀវភៅទី៧ ឈ្មោះថា Pilgrimage បង្ហាញពីឥទ្ធិពលនៃធម្មយាត្រាទៅលើវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន...។

មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ចាត់ទុកសៀវភៅទាំងអស់ជា សមិទ្ធផលថ្មី និងស្វាគមន៍ចំពោះការស្រាវជ្រាវបន្តពីសំណាក់សិស្សនិស្សិត នៅបណ្ណាល័យរបស់មជ្ឈមណ្ឌល។

គួរបញ្ជាក់ថា សៀវភៅ និងឯកសារស្រាវជ្រាវជាង២៥០០ច្បាប់ ដែលជាឯកសារកម្រ ផ្នែកបុរាណវិទ្យា នរវិទ្យា ប្រវត្តិសាស្ត្រ សាសនា សិល្បៈវប្បធម៌ សំណង់ស្ថាបត្យកម្មបុរាណ ភាសាវិទ្យា និងឯកសារជាច្រើនទៀតដែលស្តីពីទំនៀមទម្លាប់ ប្រពៃណីខ្មែរ ជាពិសេសទំនៀមទម្លាប់ដែលកំពុងបន្តប្រតិបត្តិរបស់អ្នកស្រុកអង្គរ ត្រូវបានរក្សាទុកក្នុងបណ្ណាល័យអាជ្ញាធរជាតិអប្សរា៕




សារថ្វាយព្រះពរ
( ថ្ងៃទី 28 ខែ តុលា ឆ្នាំ2020 )
ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតឆ្ឆ័ត្រ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បរវមហាប្រសើរថ្វាយ
ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទាំង១១២ភូមិ នៅក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ចាប់ផ្តើមពីថ្ងៃ២២ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោក Christophe GIGAUDAUT មន្ដ្រីស្ថានទូតប្រទេសបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» រួមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យនិងស្វែងយល់ពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។
ដើមដំបូងមុន12345...357358បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
3924
ម្សិលមិញ
:
8347
សប្តាហ៍នេះ
:
32559
ខែនេះ
:
0186068
សរុប
:
012955500