ព័ត៌មានថ្មីៗ

ប្រធានអាជ្ញាធរជាតិអប្សរាចុះទស្សនកិច្ចភូមិធម្មជាតិរុនតាឯក

បានផ្សាយនៅ ថ្ងៃទី 24 ខែ ឧសភា ឆ្នាំ2017 10:35 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានចុះទស្សនកិច្ចជាលើកដំបូងនៅភូមិធម្មជាតិរុនតាឯក។ ក្នុងទស្សនកិច្ចនេះ លោកជំទាវបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រមទាំងពិនិត្យគម្រោងអភិវឌ្ឍន៍នានាក្នុងភូមិធម្មជាតិរុនតាឯក ដែលស្ថិតក្រោមផែនការអភិវឌ្ឍន៍គម្រោងរបស់អាជ្ញាធរជាតិអប្សរា។

លោកជំទាវ ភឿង សកុណា បានសម្តែងអារម្មណ៍សប្បាយរីករាយ ពេលបំពេញទស្សនកិច្ចត្រួតពិនិត្យពីគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដោយលោកជំទាវបានឃើញការរីកចម្រើនយ៉ាងពិតប្រាកដលើការងារអភិវឌ្ឍន៍កសិកម្ម។ ជាពិសេស លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា ក៏បានចុះទៅពិនិត្យដល់ទីកន្លែងនៃសកម្មភាពអនុវត្តគម្រោងអភិវឌ្ឍន៍នានា ដែលកំពុងដំណើរការក្នុងភូមិធម្មជាតិរុនតាឯកដូចជាគម្រោងអភិវឌ្ឍលើវិស័យកសិកម្ម នៃមជ្ឈមណ្ឌលលើកកម្ពស់កសិកម្មចិន-កម្ពុជា ហៅកាត់ថា CAPROC (China-Cambodia Agriculture Promotion Center) របស់ចិន និងការផលិតម្សៅម្រុំ ដែលកំពុងដំណើរការយ៉ាងល្អ ក្នុងភូមិអភិវឌ្ឍន៍មួយនេះជាដើម។ ក្នុងនោះ លោកជំទាវក៏បានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីជាប្រយោជន៍សម្រាប់ការអភិវឌ្ឍភូមិគំរូនេះទៅអនាគត សំដៅធ្វើយ៉ាងណាឲ្យជីវភាពប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងភូមិរុនតាឯកទាំងអស់ មានភាពល្អប្រសើរ។ ទន្ទឹមនោះដែរ លោកជំទាវបានចែកសម្ភារសិក្សាមួយចំនួនដល់សិស្សានុសិស្ស និងសួរសុខទុក្ខដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងភូមិរុនតាឯកទាំងមូលផង។

នៅរសៀលថ្ងៃដដែលនោះ ក្រោយពីបញ្ចប់ទស្សនកិច្ចនៅភូមិរុនតាឯកហើយ លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា ក៏បន្តចុះត្រួតពិនិត្យទីតាំងបុរាណដ្ឋានមួយចំនួន រួមមានប្រាសាទភ្នំបូក និងប្រាសាទចៅស្រីវិបុល ដើម្បីស្វែងយល់ពីស្ថានភាពអភិរក្សនៃប្រាសាទទាំងនោះ ក៏ដូចជាដំណើរការនៃការអភិរក្សរបស់អាជ្ញាធរជាតិអប្សរា៕
















គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) បានសម្រេចរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧នៃអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២១ នាសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាប
ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានរៀប ចំតម្រង់បង្គោលឈើឱ្យត្រង់ និងដាក់ខ្សែឡើងវិញនៅតាមដងផ្លូវប្រាសាទបាយ័ន្ត។
នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារជិះកង់សាកល្បងលើផ្លូវកង់ថ្មី ដែលជាផលិតផលទេសចរណ៍ថ្មីសម្រាប់ឆ្នាំ២០២១នៅក្នុង រមណីយដ្ឋានអង្គរ។
១-ការរៀបចំកិច្ចប្រជុំបច្ចេកទេលើកទី៣៤ និងកិច្ចប្រពេញអង្គលើកទី២៧របស់គណៈ កម្មាធិការអន្តរជាតិហៅកាត់អាយស៊ីស៊ី-អង្គរ (ICC-Angkor)
អាជ្ញាធរជាតិអប្សរា នឹងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ របស់គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ អាយស៊ីស៊ី-អង្គរ (ICC-Angkor) នៅថ្ងៃអង្គារ និងថ្ងៃពុធ ១៣កើតនិង១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ និងទី២៧ ខែមករា ឆ្នាំ ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហប្រធានទាំងពីរ (បារាំង-ជប៉ុន)។
ដើមដំបូងមុន12345...381382បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
2114
ម្សិលមិញ
:
20186
សប្តាហ៍នេះ
:
58488
ខែនេះ
:
0296605
សរុប
:
014356460