ព័ត៌មានថ្មីៗ

សមិទ្ធផលសំខាន់ៗនៃការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរា រយៈពេល៣សប្តាហ៍ដំបូងក្នុងខែឧសភានេះ

បានផ្សាយនៅ ថ្ងៃទី 22 ខែ ឧសភា ឆ្នាំ2017 01:13 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ដើម្បីផ្សព្វផ្សាយអំពីការងារអភិរក្សបេតិកភណ្ឌអង្គរឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមថែរក្សាការពារក្នុងនាមជាអ្នករស់នៅផ្ទាល់ជាមួយបេតិកភណ្ឌអង្គរ អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារសហគមន៍មួយ ដើម្បីចុះទៅជួបប្រជាពលរដ្ឋជាប្រចាំរៀងរាល់ថ្ងៃទាំង១១២ភូមិក្នុងរមណីយដ្ឋានអង្គរ។

ដំណាលគ្នានឹងការបញ្ជ្រាបចំណេះដឹងដល់ពួកគាត់ ក្រុមការងារសហគមន៍ក៏បានដោះស្រាយសំណើ និងបញ្ហានានាដែលប្រជាពលរដ្ឋក្នុងតំបន់អង្គរជួបប្រទះផងដែរ។ ជាក់ស្តែង សម្រាប់ខែឧសភា ឆ្នាំ២០១៧នេះ ដោយគិតត្រឹម៣សប្តាហ៍ដំបូង ក្រុមការងារសហគមន៍បានចុះពិនិត្យសំណើសុំជួសជុលផ្ទះសម្បែង និងសាងសង់សំណង់តូចៗបានចំនួន១៤៤ករណី និងអនុញ្ញាតបានចំនួន១០៣ករណីនៅទីតាំងផ្ទាល់។

ក្រៅពីដោះស្រាយបញ្ហាសាងសង់ ក្រុមការងារក៏បាននាំយកអំណោយកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយនិងទារករបស់អាជ្ញាធរជាតិអប្សរា ទៅចែកជូនស្ត្រីទើបសម្រាលបុត្រក្នុងតំបន់អង្គរបានចំនួន១០៥នាក់ ដោះស្រាយថវិកាគោលនយោបាយដីធ្លី២គ្រួសារ និងឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋចំនួន១៣គ្រួសារ ដែលរងការខូចខាតដោយសារស្រូវលិចទឹកក្នុងឆ្នាំ២០១៦កន្លងទៅ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមការងារសហគមន៍ក៏បានចូលរួមឧបត្ថម្ភថវិកាកាត់សម្លៀកបំពាក់ជូនប្រជាការពារភូមិលាងដៃ ចូលរួមឧបត្ថម្ភបុណ្យសព និងចូលរួមក្នុងវេទិកាសាធារណៈ ដើម្បីឆ្លើយតបនឹងសំណួរនានាដែលលើកឡើងដោយប្រជាពលរដ្ឋផងដែរ៕




















នៅរសៀលថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងតាមដានការអនុវត្តការងាររបស់អាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះពិនិត្យសកម្មភាពលើកតម្លៃបរិវេណក្រុងអង្គរធំទាំងមូលដែលរួមមានការកែលម្អទីធ្លាបរិវេណមុខព្រះលានជល់ដំរី ការរៀបចំជាផ្លូវថ្មើរជើងនិងប្រព័ន្ធរំដោះទឹក
ឆ្លៀតក្នុងឱកាសអញ្ជើញមកបំពេញភារកិច្ចនៅខេត្តសៀមរាប លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ បានអញ្ជើញពិនិត្យការរៀបចំមណ្ឌលបដិសណ្ឋារកិច្ច ការរៀបចំកែលម្អសោភ័ណភាពនិងសួនបៃតងនៅមុខបរិវេណប្រាសាទអង្គរវត្ត។
ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ដើមឈើហានិភ័យចំនួន១៣ដើម ស្ថិតក្នុងបរិវេណប្រាសាទភិមានអាកាស បាននិងកំពុងកាត់ក្រី និងខ្លះត្រូវដកហូត។ ការងារនេះធ្វើឡើងបន្ទាប់ពីក្រុមជំនាញព្រៃឈើសង្កេតឃើញថា ដើមឈើទាំងនោះ ខ្លះដុះក្បែររចនាសម្ព័ន្ធប្រាសាទ និងខ្លះតាមបរិវេណផ្លូវទស្សនារបស់ភ្ញៀវទេសចរផង។ គោលបំណងសំខាន់នៃការងារនេះ គឺដើម្បីបញ្ជៀសហានិភ័យនានា ដែលអាចកើតជាយថាហេតុចំពោះមនុស្ស និងប្រាសាទ។
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ដើមដំបូងមុន12345...377378បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
0512
ម្សិលមិញ
:
7910
សប្តាហ៍នេះ
:
08422
ខែនេះ
:
0166311
សរុប
:
014226166