ព័ត៌មានថ្មីៗ

ស្ពានអណ្តែតទឹកនៅមុខប្រាសាទអង្គរវត្តគ្រោងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី២៥ ឧសភា

បានផ្សាយនៅ ថ្ងៃទី 22 ខែ ឧសភា ឆ្នាំ2017 10:54 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ស្ពានអណ្តែតទឹក ដែលជាសំណង់ដែលសង់កាត់កសិន្ធុប្រាសាទអង្គរវត្ត គ្រោងនឹងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា។

ស្ពានអណ្តែតទឹកដែលត្រូវបានបើកការដ្ឋានសង់តាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នោះ នឹងដាក់សម្ពោធជាផ្លូវការហើយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។ ស្ពានហាលខាងលិចមុខប្រាសាទអង្គរវត្តនឹងផ្អាកលែងឲ្យភ្ញៀវទេសចរធ្វើដំណើរការឆ្លងកាត់ទាំងស្រុង ក្នុងអំឡុងពេលដែលស្ពាននេះកំពុងដំណើរការជួសជុលដោយសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន សហការជាមួយអាជ្ញាធរជាតិអប្សរា។ ការផ្អាកលែងឲ្យភ្ញៀវទេសចរឆ្លងកាត់ គឺដើម្បីបញ្ជៀសគ្រោះថ្នាក់ និងទុកលទ្ធភាពឲ្យក្រុមការងារជួសជុលស្ពានហាលនេះបានល្អប្រសើរ។

ក្នុងដំណាក់កាលកំពុងសាងសង់នេះ អាជ្ញាធរជាតិអប្សរាសម្រេចសាងសង់ស្ពានអណ្តែតទឹកបណ្តោះអាសន្នមួយ ដែលមានទទឹង១០ម៉ែត្រ និងបណ្តោយ២២០ម៉ែត្រ សម្រាប់ឲ្យភ្ញៀវទេសចរអាចចូលទៅទស្សនាប្រាសាទអង្គរបានតាមធម្មតា។ ស្ពាននេះសង់ពីពោងទឹកដែលនាំយកមកពីប្រទេសកាណាដា ដែលមានការធានាគុណភាព និងសុវត្ថិភាពត្រឹមត្រូវពីក្រុមហ៊ុនរយៈពេល៥ឆ្នាំ៕










នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រះសទ្ធម្មប្បកាសនី តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទ្រកោសា បានស្ម័គ្រព្រះទ័យប្រគល់ថ្មបុរាណចំនួន៣ដុំ ជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិជាតិ ដោយមានការចូលរួមពីពុទ្ធបរិស័ទ និងនគរបាលបេតិកភណ្ឌផង។
បច្ចុប្បន្នបរិវេណខាងលិចប្រាសាទអង្គរវត្តបានប្រែមុខមាត់ជាខ្លាំង លម្អដោយផ្កា សួនស្មៅពណ៌បៃតង និងដើមឈើជាច្រើនដើម។ ចំណែកទីលានបដិសណ្ឋារកិច្ច អាជ្ញាធរជាតិអប្សរាកំពុងមមាញឹកសាងសង់អគារផ្តល់ព័ត៌មាន អគារសង្គ្រោះបឋម និងអគារផ្សេងៗទៀតដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិកម្រិតស្តង់ដារអន្តរជាតិ ដែលគ្រោងនឹងបញ្ចប់ការជួសជុលទាំងស្រុងនាពាក់កណ្តាលឆ្នាំ២០២១ខាងមុខ។
ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ប្រជាពលរដ្ឋដែលពឹងអាស្រ័យផល ក៏ដូចជាទេសចរមកទស្សនានៅតំបន់អង្គរ បានបង្ហាញអារម្មណ៍រីករាយ ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់នៅបរិវេណមុខប្រាសាទអង្គរវត្ត។ ការអភិវឌ្ឍទាំងនោះរួមមាន ការរៀបចំសួនច្បារ ដាំដើមឈើប្រណិត ឈើផ្កាព្រៃ ក៏ដូចជាសណ្ដាប់ធ្នាប់របៀបរៀបរយនៅកន្លែងលក់ដូរ និងចំណតជាដើម។ល។
នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានរំឭកគុណអតីតវីរយុទ្ធជនខេត្តសៀមរាប ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដឹកនាំមន្ត្រី-បុគ្គលិកនៃអាជ្ញាធរជាតិអប្សរាចូលរួមគោរពវិញ្ញាណក្ខន្ធអតីតវីរយុទ្ធជន រំឭកខួបអនុស្សាវរីយ៍លើកទី៦៧នៃទិវាឯករាជ្យជាតិខ្មែរ និងការបង្កើតកងយុទ្ធពលខេមរភូមិន្ទកាលពីថ្ងៃទី០៩ វិច្ឆិកា ១៩៥៣។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
53740
ម្សិលមិញ
:
127742
សប្តាហ៍នេះ
:
53740
ខែនេះ
:
0707636
សរុប
:
013689950