ព័ត៌មានថ្មីៗ

សារមន្ទីរវាយនភណ្ឌបើកឲ្យទស្សនាដោយឥតគិតថ្លៃក្នុងថ្ងៃទិវាសារមន្ទីរអន្តរជាតិ

បានផ្សាយនៅ ថ្ងៃទី 17 ខែ ឧសភា ឆ្នាំ2017 12:11 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរា សហការជាមួយសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី អិល ជី ស៊ី នឹងបង្កើតឲ្យមានការចូលទស្សនាដោយឥតគិតថ្លៃ នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីចូលរួមអបអរទិវាសារមន្ទីរអន្តរជាតិ ១៨ ឧសភា។

កម្មវិធីអបអរសាទរ បើកទស្សនាដោយសេរីនៅក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ ចាប់ពីម៉ោង៨កន្លះព្រឹកតទៅ ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាសារមន្ទីរអន្តរជាតិ និងក្រុមប្រឹក្សាសារមន្ទីរជាតិ។ សូមសាធារណជនទាំងអស់ មកចូលរួមទស្សនាការដាក់បង្ហាញនូវផលិតផលប្រពៃណីដ៏ សម្បូរបែប នៅក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាសីុ ដែលមានទីតាំងនៅផ្លូវ៦០ម៉ែត្រ ខាងត្បូងរង្វង់មូល ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

គួររម្លឹកថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលឥណ្ឌាជាមួយបណ្តាប្រទេសតំបន់ទន្លេមេគង្គរួមមានរដ្ឋាភិបាលកម្ពុជា វៀតណាម ថៃ មីយ៉ាន់ម៉ា និងឡាវ៕










នៅព្រលឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ នាវេលាព្រលឹមស្រាងៗ ព្រះអាទិត្យនឹងរះឡើងតាមកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍នេះតែងបានទាក់ទាញ ចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើន ដែលចង់ឃើញព្រឹត្តការណ៍ដ៏អស្ចារ្យ ហើយចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។ អ្នកស្រាវជ្រាវហៅព្រឹត្តិការណ៍នេះថា សមរាត្រី គឺជាពេលដែលយប់និងថ្ងៃមានរយៈពេលស្មើគ្នា។
កិច្ចប្រជុំបច្ចេកទេសលើកទី៣ អាយសីុសីុ-ព្រះវិហារ ត្រូវបានរៀបចំធ្វើនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានអាជ្ញាធរអប្សរា ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរអប្សរា។ ចូលរួមប្រជុំនាពេលនេះមាន សហប្រធានអាយសីុសីុ-ព្រះវិហារ ប្រទេសចិន និងឥណ្ឌា ព្រមទាំងប្រទេសជាសមាជិកមួយចំនួន រួមមាន ប៊ែលហ្សិច ជប៉ុន សធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក ថៃ តំណាងក្រសួងទេសចរណ៍ តំណាងក្រសួងបរិស្ថាន សាលាខេត្តព្រះវិហារ សាលាខេត្តសៀមរាប មន្រ្តីជំនាញអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិព្រះវិហារ ព្រមទំាងអ្នកជំនាញការអន្តរជាតិសរុប ចំនួន ២០០នាក់។
នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃកាន់បិណ្ឌទី១១តាមប្រពៃណីខ្មែរ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ព្រមទាំងក្រុមការងារបាននាំយកទេយ្យទានទៅប្រគេនព្រះសង្ឃចំនួន២វត្តនៅក្នុងឧទ្យានអង្គរ គឺវត្តបន្ទាយក្បាលចិននិងវត្តប្រាសាទចៅស្រីវិបុល។
កាលពីពេលថ្មីៗកន្លងមកនេះ ឯកឧត្តម ZHANG ZHONGQIU អនុរដ្ឋមន្ត្រីក្រសួងកសិកម្មចិនបានអញ្ជើញទស្សនកិច្ចនៅភូមិធម្មជាតិរុនតាឯក ដើម្បីស្វែងយល់ពីការរស់នៅនិងសក្តានុពលផ្សេងៗនៅទីនោះ។
តាមរយៈការផ្សព្វផ្សាយនិងការស្ម័គ្រចិត្តពីប្រជាពលរដ្ឋ ក្នុងរយៈពេល២ខែកន្លងមកនេះ អាជ្ញាធរជាតិអប្សរាបានទទួលភាជន៍បុរាណចំនួន៦ ដែលបច្ចុប្បន្នភាជន៍ចំនួន៤ (២រក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ) បានរក្សាទុក ធ្វើការអភិរក្ស និងជួសជុលដោយអ្នកជំនាញនៃមជ្ឈមណ្ឌលអន្តរជាតិនិងតម្កល់ឯកសារអង្គរ។
ដើមដំបូងមុន12345...124125បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
0301
ម្សិលមិញ
:
3845
សប្តាហ៍នេះ
:
20836
ខែនេះ
:
0133691
សរុប
:
003254555