ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរារួមចំណែកក្នុងការកសាងមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប

បានផ្សាយនៅ ថ្ងៃទី 16 ខែ ឧសភា ឆ្នាំ2017 01:58 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

មណ្ឌលរដ្ឋបាលខេត្តសៀមរាបដ៏ប្រណីត ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ (ផ្លូវអង្គរឃ្យុងយូ) បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងការពារជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងព្រះសង្ឃ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។

យោងតាមរបាយការណ៍ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានឱ្យដឹងថា ដំណើរការសាងសង់មណ្ឌលរដ្ឋបាលមន្ទីរខេត្តចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ ដោយក្រុមហ៊ុន កាំត្រង់ស៊ីប លើផ្ទៃដីទំហំ៦ហិកតា មានអគារមន្ទីរជំនាញសរុបចំនួន២៦ មន្ទីរជាប្រភេទអគារភ្លោះចំនួន១២អគារ និងអគារទោលចំនួន២អគារ ហើយអគារនីមួយៗមានទំហំ២០.៥០ម៉ែត្រX២៣.៨០ម៉ែត្រ មានចំនួន២ជាន់ ១៥បន្ទប់ មានសាលប្រជុំមួយ ឃ្លាំងទុកដាក់សម្ភារៈ និងបន្ទប់សម្រាប់ទុកដាក់ឯកសារចំនួន៣បន្ទប់។ បន្ថែមពីនេះក៏មានផ្ទៃដីចំនួន២,៥០ហិកតាសម្រាប់ធ្វើទីលានសាធារណៈ និងដីបម្រុងចំនួន០,៦៣ ហិចតាផងដែរ។

ទាក់ទងនឹងការសាងសង់នេះដែរ អាជ្ញាធរជាតិអប្សរាក៏បានរួមចំណែកក្នុងការផ្តល់ដីចំនួន៩ហិកតាតាមការស្នើសុំរបស់សាលាខេត្តសៀមរាបដែលស្ថិតក្នុងអតីតដីបុរីវប្បធម៌ និងទេសចរណ៍ដើម្បីសាងសង់មណ្ឌលមន្ទីរខេត្ត។ បន្ថែមពីនោះ អាជ្ញាធរជាតិអប្សរាក៏បានជួយសិក្សាប្លង់ស្ថាបត្យកម្មនៃសំណង់ផងដែរ ហើយចំពោះមូលហេតុនៃការអនុញ្ញាតឱ្យសាលាខេត្តសាងសង់មណ្ឌលមន្ទីរ គឺយោងទៅលើលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ១៥០៤ សជណ រាជធានីភ្នំពេញ, ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ បាននិយាយពីការដោះដូរបុរីរដ្ឋបាលខេត្តសៀមរាបមកកាន់ទីតាំងនៃអាជ្ញាធរជាតិអប្សរា ហើយអាជ្ញាធរជាតិអប្សរាប្តូរទៅកាន់ទីតាំងបុរីរដ្ឋបាលខេត្តសៀមរាបវិញ៕




























នាព្រឹកថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៦នេះ​ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​នឹងបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម​ បានប្រារព្ធពិធីសាសនា​ និងធ្វើ​របងព័ទ្ធគល់គ្រញូង​ដែលត្រូវ​បានជនល្មើសលួចអារកាត់កាលពីពេលថ្មីៗកន្លងទៅនេះ។​​
អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានសហការនឹងស្ថាប័នធានាគុណភាពនៃប្រទេសជប៉ុន (JQA) បើកវគ្គអប់រំបរិស្ថានដល់កុមារនៅសាលាបឋមសិក្សាគ្រើល ស្ថិតក្នុងឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០៦។
ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Huang Kezhong អ្នកជំនាញជាន់ខ្ពស់នៃបណ្ឌិតសភាចិនសម្រាប់បេតិកភណ្ឌវប្បធម៌ រួមទាំងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីគម្រោងជួសជុលអភិរក្សប្រាសាទតាកែវ។
នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ឯកឧត្ដមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានទទួលជួបគណៈប្រតិភូរដ្ឋសភាខេត្តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោកស្រី HE LONGQUN ប្រធានគណៈកម្មការកិច្ចការជនជាតិភាគតិចនៃរដ្ឋសភាខេត្តក្វាងស៊ី។
កូនគ្រញូងចំនួន១០០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាយកទៅប្រគេនព្រះសង្ឃ ដើម្បីដាំក្នុងបរិវេណវត្តថ្មីដំរីសែនជ័យ នៅក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ស្ថិតនៅក្នុងតំបន់ការពារនៃឧទ្យានអង្គរ។ ការប្រគេនដើមគ្រញូងនេះ ធ្វើឡើងដើម្បីបញ្ជាក់ពីកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ដើម្បីជំរុញឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
4349
ម្សិលមិញ
:
13261
សប្តាហ៍នេះ
:
53804
ខែនេះ
:
0195135
សរុប
:
005832441