ព័ត៌មានថ្មីៗ

ប្រតិភូនៃកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោកមកទស្សនារមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 13 ខែ ឧសភា ឆ្នាំ2017 05:57 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រោយបញ្ចប់កិច្ចប្រជុំសេដ្ឋកិច្ចពិភពលោកនាទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧នេះ គណៈប្រតិភូនៃកិច្ចប្រជុំនេះដែលមានសមាជិកជាង១០០រូបបានមកទស្សនាប្រាង្គប្រាសាទបុរាណនានាក្នុងរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

អាជ្ញាធរជាតិអប្សរា ក្នុងឋានៈជាស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ បានទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្តៅ និងបញ្ជូនមន្ត្រីជំនាញផ្នែកប្រវត្តិសាស្ត្រ និងបុរាណវិទ្យាដើម្បីអមដំណើរជាមគ្គុទ្ទេសក៍ដល់គណៈប្រតិភូ ដោយធ្វើដំណើរទស្សនាបានចំនួន៣ប្រាសាទធំៗគឺ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម។

មានប្រសាសន៍ស្វាគមន៍ក្នុងឱកាសទទួលដំណើរមកដល់របស់គណៈប្រតិភូនេះ ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានពន្យល់ដល់គណៈប្រតិភូអំពីដំណាក់កាលវិវត្តន៍សំខាន់ៗបន្ទាប់ពីការបញ្ចូលអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោករួចមក ដូចជា ការបង្កើតគណៈកម្មាធិការអន្តរជាតិ ICC-Angkor ការបង្កើតអាជ្ញាធរជាតិអប្សរា ការបង្កើតច្បាប់ការពារបេតិកភណ្ឌ និងការទទួលបានសន្តិភាពពេញលេញលើផ្ទៃប្រទេស តាមរយៈគោលនយោបាយឈ្នះៗ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រហូតធ្វើឲ្យអង្គរលែងជាបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់ចាប់ពីឆ្នាំ២០០៤មក។ ចាប់ពីពេលនោះហើយ ដែលកិត្តិសព្ទអង្គរបានល្បីល្បាញទៅកាន់ពិភពលោកកាន់តែខ្លាំងឡើងៗ រហូតទទួលបានការបោះឆ្នោតគាំទ្រថាជាគោលដៅទេសចរណ៍ស្រស់ស្អាតបំផុតលើពិភពលោក ពីសំណាក់គេហទំព័រដ៏ធំរបស់ពិភពលោកដូចជា Trip Advisor និង Lonely planet ជាដើម។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះក្រុមប្រតិភូដែលបានចំណាយពេលមកទស្សនារមណីយដ្ឋានអង្គរ ហើយសង្ឃឹមថា ក្រុមប្រតិភូនឹងវិលមកទស្សនាអង្គរលើកក្រោយៗទៀត ដោយសារតែកម្មវិធីទស្សនានៅពេលនេះមានរយៈពេលខ្លី មិនអាចទស្សនាបានច្រើនទីតាំងសំខាន់ៗក្នុងរមណីយអង្គរទាំងមូល៕


















អាជ្ញាធរជាតិអប្សរា សហការជាមួយសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី អិល ជី ស៊ី នឹងបង្កើតឱ្យមានការចូលទស្សនាដោយឥតគិតថ្លៃ នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីចូលរួមអបអរទិវាសារមន្ទីរអន្តរជាតិ ១៨ ឧសភា។
«កម្មវិធីអប់រំបេតិកភណ្ឌ» ជាកម្មវិធីថ្មីមួយដែលអាជ្ញាធរជាតិអប្សរាបង្កើតឡើងដើម្បីអប់រំ ដល់សិស្សបឋមសិក្សាឱ្យស្គាល់អំពីបេតិកភណ្ឌអង្គរដែលខ្លួនកំពុងរស់នៅជាមួយ បណ្តុះគំនិតស្រទ្បាញ់ និងការពារបេតិកភណ្ឌក្នុងតំបន់ខ្លួនឱ្យបានល្អប្រសើរ។ កម្មវិធីនេះ មានការចូលរួមសហការពីមជ្ឈមណ្ឌលយុវជនកម្ពុជា អង្គការគាំពារមរតក វិស័យឯកជន និងលោកគ្រូអ្នកគ្រូនៃសាលាគោលដៅក្នុងតំបន់។
នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ នាស្នាក់ការអាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្ដុះបណ្តាលស្ដីពីជំនាញសរសេរព័ត៌មានដល់មន្រ្តីនិងបុគ្គលិកតាមនាយកដ្ឋានចំណុះ ក្នុងបំណងពង្រឹងការសរសេរព័ត៌មានបម្រើដល់ស្ថាប័នរបស់ខ្លួន។ សិក្ខាកាមដែលចូលរួមវគ្គបណ្ដុះបណ្តាលនេះ គឺជាមន្រ្តីនិងបុគ្គលិកនៅនាយកដ្ឋាននានារបស់អាជ្ញាធរជាតិអប្សរា ដែលសរុបមានចំនួន ២៩រូប។
មានរយៈពេល៣ថ្ងៃនៅលើទឹកដីអង្គរ នាថ្ងៃទី៤ ទី៥ ទី៦ ខែឧសភា ឆ្នាំ២០១៨ យុវជនស្ម័គ្រចិត្តបេតិកភណ្ឌបន្ទាយឆ្មារ ជាសិស្សថ្នាក់ទី១០ ១១ និង១២ ចំនួន១៨នាក់ បានមកចែករំលែកបទពិសោធន៍ទាក់ទងនឹងការការពារ ថែរក្សា និងស្រាវជ្រាវបេតិកភណ្ឌក្នុងតំបន់ខ្លួនដល់សិស្សានុស្សវិទ្យាល័យស្រះស្រង់ និងស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រតំបន់អង្គរពីសំណាក់អ្នកជំនាញអាជ្ញាធរជាតិអប្សរាផង។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
8656
ម្សិលមិញ
:
18212
សប្តាហ៍នេះ
:
08656
ខែនេះ
:
0228631
សរុប
:
005567211