ព័ត៌មានថ្មីៗ

ប្រតិភូគណៈកម្មាធិការអាយស៊ីស៊ីអង្គរចូលគាល់ព្រះមហាក្សត្រ ដើម្បីទូលថ្វាយអំពីដំណើរវិវត្តនៃការងារគ្រប់គ្រងរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 10 ខែ ឧសភា ឆ្នាំ2017 09:28 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ ប្រតិភូនៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ីអង្គរ បានចូលគាល់ព្រះមហាក្សត្រព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានកិត្តិយសនៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ ដើម្បីទូលថ្វាយអំពីវឌ្ឍនភាពនៃការងារអភិរក្សរមណីយដ្ឋានអង្គរ។

ក្នុងដំណើរចូលគាល់ព្រះមហាក្សត្រនៅពេលនេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានទូលថ្វាយព្រះមហាក្សត្រអំពីដំណើរការគ្រប់គ្រងរបស់រមណីយដ្ឋានអង្គរ ដែលផ្តោតសំខាន់លើការអភិរក្ស ជួសជុលស្តារឡើងវិញនូវប្រាង្គប្រាសាទ ការងារស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្សដើម្បីបន្តវេនការងារអភិរក្សជាដើម។

ក្រៅពីនេះ ព្រះមហាក្សត្រក៏បានទ្រង់ព្រះសណ្តាប់នូវរបាយការណ៍អំពីការរីកចម្រើនយ៉ាងខ្លាំងនៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ ដែលទូលថ្វាយដោយសហប្រធាននៃគណៈកម្មការអន្តរជាតិមួយនេះ គឺ ឯកឧត្តម Jean-Claude POIMBŒUF អគ្គរដ្ឋទូតនៃប្រទេសបារាំងប្រចាំកម្ពុជា និងឯកឧត្តម Hidehisa HORINOUCHI អគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជា រួមនឹងតំណាងអង្គការUNESCOប្រចាំកម្ពុជាគឺ លោកស្រី Anne LEMAISTRE

គណៈប្រតិភូនេះក៏បានទូលថ្វាយអំពីភាពជោគជ័យជាបន្តបន្ទាប់ នៃការយន្តការអាយស៊ីស៊ីអង្គរ ក្នុងការគ្រប់គ្រងរមណីយដ្ឋានអង្គរ។ ជាក់ស្តែង កិត្តិសព្ទយន្តការនេះត្រូវបានប្រទេសជាច្រើនក្នុងពិភពលោកកោតសរសើរ និងយកគំរូតាម ដើម្បីអនុវត្តនៅក្នុងរមណីយដ្ឋានបេតិកភណ្ឌរបស់គេទៀតផង។

មានព្រះរាជឱង្ការក្នុងឱកាសនោះ ព្រះមហាក្សត្រជីវិតតម្កល់លើត្បូងទ្រង់សព្វព្រះរាជហឫទ័យ និងបានថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរា គណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងស្ថាប័នអន្តរជាតិទាំងអស់ ដែលបានចូលរួមអភិរក្សជួសជុលប្រាង្គ្រប្រាសាទក្នុងរមណីយដ្ឋានអង្គរ និងបានអនុវត្តតាមគោលការដ៏ល្អប្រពៃរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការថែរក្សាការពារបេតិកភណ្ឌដ៏ល្អបវររបស់កម្ពុជា៕














ក្រោយការចូលរួមបោះឆ្នោតពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក គេហទំព័រដ៏ល្បីល្បាញ TripAdvisor បានផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុតនិងចំណាត់ថ្នាក់លេខ១៣ជាគោលដៅទេសចរណ៍របស់ពិភពលោកសម្រាប់ឆ្នាំ២០១៨នេះ។
ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០១៨ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការស្នើសុំជួសជុលសំណង់និងសស្រាក់សស្រាំក្នុងការជួយសង្គ្រោះប្រជាជនក្នុងតំបន់អង្គរ ដែលទទួលរងគ្រោះដោយសារខ្យល់ព្យុះ បង្កផលប៉ះពាល់ដល់ទីជម្រកនិងការរស់នៅយ៉ាងខ្លាំង។
អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការគាំពារកេរមរតក និងមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា បង្កើតកម្មវិធីអប់រំថ្មីមួយហៅថា «អប់រំបេតិកភណ្ឌ» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងនិងបញ្ជ្រាបតម្លៃបេតិកភណ្ឌ ដល់សិក្សានុសិស្សនៃសាលាបឋមសិក្សានៅក្នុងតំបន់អង្គរ តាមរយៈការបើកវគ្គបណ្តុះបណ្តាល អប់រំខ្លីៗចំនួនមួយឆមាសម្តង។ កម្មវិធីក្នុងជំហានដំបូងបានចាប់ដំណើរការពីខែឧសភា ដល់ខែសីហា ឆ្នាំ២០១៨ នៅសាលាបឋមសិក្សាស្រះស្រង់។
ថ្ងៃទី២២ខែ ឧសភា ឆ្នាំ២០១៨ ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង រួមនឹងក្រុមការងារ បានចុះជួបប្រជាពលរដ្ឋ នៅភូមិឪឡោក និងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកបា្រសាទបាគង ខេត្តសៀមរាប ដែលជួបគ្រោះធម្មជាតិដោយផ្ទះ និងរោង របស់ពួកគាត់ដួលរាបដល់ដី ដោយសារភ្លៀងមួយមេធំលាយដោយខ្យល់ ព្យុះ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ ។
អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ (EMS) ទើបនឹងទទួលបានវិញ្ញាបនបត្រថ្មីពីស្ថាប័ន JQA (Japan Quality Assurance) ដែលជាស្ថាប័នវាយតម្លៃកម្រិតស្ដង់ដា ISO ផ្នែកបរិស្ថាន។ វិញ្ញាបនបត្រថ្មីនេះ ជាកម្រិតស្ដង់ដា ដែល EMS ទើបនឹងទទួលបាននៅថ្ងៃទី២០ ឧសភា ឆ្នាំ២០១៨ ជាប្រភេទស្ដង់ដា ISO 14001 ឆ្នាំ2015។
ដើមដំបូងមុន12345...162163បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
11156
ម្សិលមិញ
:
4241
សប្តាហ៍នេះ
:
24755
ខែនេះ
:
0161786
សរុប
:
005500366