ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានិងនគរបាលការពារបេតិកភណ្ឌជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចការពារបេតិកភណ្ឌអង្គរ

បានផ្សាយនៅ ថ្ងៃទី 09 ខែ ឧសភា ឆ្នាំ2017 01:44 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌ សុទ្ធតែមានតួនាទីសំខាន់ក្នុងកិច្ចការពារបេតិកភណ្ឌអង្គរ។ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើកិច្ចការពារបេតិកភណ្ឌអង្គរឲ្យបានកាន់តែល្អប្រសើរ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរបានជួបពិភាក្សាគ្នានៅទីស្នាក់ការនគរបាលការពារបេតិកភណ្ឌទល់មុខប្រាសាទអង្គរវត្ត។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និង ប្រធាននាយកដ្ឋានការពារបេតិកភណ្ឌ ឯកឧត្តម ឧត្តមសេនីយ៍ លី ឡាយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសជាច្រើនរូបទៀត។ គោលបំណងចម្បងនៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់គ្នា លើការងារពង្រឹងសណ្តាប់ធ្នាប់ សុវត្ថិភាព និងការងារអភិរក្សរមណីយដ្ឋានអង្គរឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

នេះជាកិច្ចប្រជុំលើកទី១ នៃក្រុមការងារទាំងពីរ ដែលបានកំណត់យករៀងរាល់ថ្ងៃចន្ទដើមខែនីមួយៗ ដើម្បីពិភាក្សាគ្នាលើចំណុចខ្វះខាត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌ លើការងារប្រតិបត្តិក្នុងកិច្ចការពារបេតិកភណ្ឌអង្គរ៕






នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ អាជ្ញាធរជាតិអប្សរាបានប្រារព្ធពិធីប្រគល់មកុដមាសឬភ្នួងសក់ដែលរកឃើញនៅក្នុងកំណាយជួសជុលសាលរបាំប្រាសាទតាព្រហ្មកាលពីឆ្នាំ២០១២ រួមនឹងវត្ថុសិល្បៈបុរាណមួយចំនួន ដែលរក្សាទុកនៅអាជ្ញាធរជាតិអប្សរាកាលពីមុន ជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាអ្នករក្សាទុកជំនួសវិញ។
ក្រុមអ្នកជំនាញការជាន់ខ្ពស់ ចំនួនពីរក្រុមដែលទទួលបន្ទុកលើការងារអភិរក្ស និងការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានចុះពិនិត្យតាមដានការអនុវត្តការងារមួយចំនួនតាមការដ្ឋានជួសជុលក្នុងរមណីយដ្ឋានអង្គរ។ ការចុះពិនិត្យនេះ ធ្វើឡើងមុនកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១៣ និង១៤ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor) នឹងបើកកិច្ចប្រជុំពេញអង្គលើកទី២៤របស់ខ្លួន នៅថ្ងៃទី១៣ និងទី១៤ ខែធ្នូ ឆ្នាំ២០១៧ នាសាលសន្និសីទអង្គរ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ក្រុមអ្នកជំនាញការជាន់ខ្ពស់ផ្នែកអភិរក្សនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានចុះត្រួតពិនិត្យមើលការងារចុះរុះរើសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ។
អស់រយៈពេល៥ថ្ងៃមានទាំងរត់ ជិះកង់ ចែវទូក បាញ់ធ្នូ ឆ្លងកាត់ឧបសគ្គជាច្រើននៅក្នុងទឹកដីអង្គរ ព្រឹត្តិការណ៍កីឡាអន្តរជាតិ Raid Amazones បានបញ្ចប់យ៉ាងជោគជ័យ និងប្រារព្ធពិធីបិទនៅសណ្ឋាគារប៉ារ៉ាឌីស វីឡា អង្គរ នាយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ក្រោមវត្តមានឯកឧត្តម សុខ សង្វារ អគ្គនាយរងអាជ្ញាធរជាតិអប្សរាតំណាងអគ្គនាយក លោក ALEXANDER DEBANNE អ្នករៀបចំកម្មវិធី និងលោក ហ៊ុន សុជាតិ អ្នកសម្របសម្រួលកម្មវិធី រួមទាំងកីឡាការនីទាំង៣៤៧នាក់ចូលរួមយ៉ាងសប្បាយរីករាយ។
ដើមដំបូងមុន12345...137138បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
2450
ម្សិលមិញ
:
5895
សប្តាហ៍នេះ
:
14001
ខែនេះ
:
0116873
សរុប
:
004221609