NEWS

Archaeological students complete 10-day study tour to learn about Khmer civilization in the region of Angkor

Published on 06 May 2017 01:02 PM Post By ៖ Apsara National Authority

និស្សិតបុរាណវិទ្យាជំនាន់ទី២៥នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចំនួន១៤នាក់ បានបំពេញទស្សនកិច្ចសិក្សាដើម្បីស្វែងយល់ពីអរិយធម៌ខ្មែរនៅក្នុងនិងក្រៅតំបន់រមណីយដ្ឋានអង្គររយៈពេល១០ថ្ងៃ ហើយបានបញ្ចប់កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧។ ដំណើរទស្សនកិច្ចសិក្សានេះ ទទួលបន្ទុកទាំងស្រុងដោយអាជ្ញាធរជាតិអប្សរា ដើម្បីឱ្យនិស្សិតបុរាណវិទ្យាឆ្នាំទី៤នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានសិក្សាដោយផ្ទាល់នៅតាមទីតាំងជាក់ស្តែងបន្ទាប់ពីរៀនទ្រឹស្តី ហើយក៏ជាជំនួយស្មារតីក្នុងការសរសេរបញ្ចប់សារណាដល់និស្សិតផងដែរ។

លោក ខៀវ ចន្ទ មន្ត្រីបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរាបានមានប្រសាសន៍ថា នេះជាវគ្គគរុកោសល្យមួយដែលអាជ្ញាធរជាតិអប្សរាចែករំលែកចំណេះដឹងដល់និស្សិតបុរាណវិទ្យាច្រើនជំនាន់ ច្រើនឆ្នាំមកហើយក្នុងនាមជាអ្នកមានសមត្ថភាពក្នុងការផ្តល់ចំណេះដឹង ជំនាញ និងសមត្ថកិច្ចក្នុងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ។ លោកបន្តទៀតថា ក្រៅពីទទួលខុសត្រូវទាំងស្រុងលើផ្នែកថវិកា អាជ្ញាធរជាតិអប្សរាក៏មានអ្នកជំនាញជាច្រើនរូបធ្វើបទបង្ហាញនិងនាំនិស្សិតទៅសិក្សាតាមគោលដៅជាក់ស្តែងទាក់ទងនឹងប្រវត្តិសាស្ត្រ បុរាណវិទ្យា ការដ្ឋានកំណាយ ស្ថានីយបុរេប្រវត្តិ និងស្វែងយល់ពីវប្បធម៌ អរិយធម៌ខ្មែរជាដើម ដើម្បីបំពេញបន្ថែមលើទ្រឹស្តីដែលសិក្សានៅសាលានិងពង្រីកចំណេះដឹងក្នុងការសរសេរសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់ខ្លួន។

លោកសាស្ត្រាចារ្យ ព្រាប ចាន់ម៉ារ៉ា បង្រៀនផ្នែកទ្រឹស្តីសំណង់ប្រពៃណីខ្មែរនិងជាមន្ត្រីសម្របសម្រួលក្នុងកម្មសិក្សានេះបានលើកឡើងថា កម្មសិក្សានេះធ្វើឡើងជាទៀងទាត់សម្រាប់និស្សិតបុរាណវិទ្យាឆ្នាំទី៤គ្រប់ជំនាន់ ដែលត្រូវមកសិក្សាដោយផ្ទាល់អំពីអរិយធម៌អង្គរក្រោមការឧបត្ថម្ភពីអាជ្ញាធរជាតិអប្សរាទាំងថវិកានិងគ្រូបង្គោល។ ការមករៀនសូត្រនៅទីនេះគឺល្អណាស់ ព្រោះវាបានផ្សារភ្ជាប់ទ្រឹស្តីនិងការមើលឃើញជាក់ស្តែងអំពីភស្តុតាងនានាដែលនៅសេសសល់ពីបុរាណកាល ដែលក្នុងនាមអ្នកបុរាណវិទ្យាត្រូវតែធ្វើ ត្រូវតែចេះ ត្រូវតែដឹង។

និស្សិតបុរាណវិទ្យា អ៊ុន សុផានិត បានមានមតិថា ការចុះទស្សនកិច្ចសិក្សានេះគឺដើម្បីស្វែងយល់ពីអរិយធម៌អង្គរ ទាំងវិសាលភាព ភស្តុតាង និងបុរាណដ្ឋាននានាក្នុងតំបន់អង្គរនិងក្រៅតំបន់អង្គរដែលអ្នកសិក្សានិងទេសចរមួយចំនួនទៅមិនដល់។ តាមរយៈកម្មសិក្សានេះ វាពិតជាប្លែកភ្នែកដែលបានដឹងច្រើនពីការតាំងទីរស់នៅរបស់បុព្វបុរសខ្មែរ សមិទ្ធផលដែលដូនតាបន្សល់ទុក ហើយពួកយើងបានរៀនសូត្រពីប្រវត្តិប្រាសាទ ទំនៀមទម្លាប់ ការរៀបចំក្រុង ទំនាក់ទំនងផ្លូវបុរាណមកក្រុងអង្គរជាដើម។ ចំពោះ សុផានិត ការជ្រើសរើសជំនាញបុរាណវិទ្យា ជាការស្រឡាញ់ពេញចិត្តបំផុត បើទោះមិនសូវមានអ្នកចាប់អារម្មណ៍ តែវាពិតជាសំខាន់ណាស់សម្រាប់ប្រទេសខ្មែរដែលសម្បូរទៅដោយបុរាណដ្ឋាន ដែលសព្វថ្ងៃនៅខ្វះធនធានមនុស្សខាងផ្នែកវប្បធម៌នេះច្រើនណាស់។ ក្នុងនោះដែរដើម្បីអភិរក្សបេតិកភណ្ឌឱ្យបានល្អប្រសើរ គឺត្រូវការអ្នកស្រឡាញ់និងមានជំនាញពិតប្រាកដ បើយើងខ្វះធនធានមនុស្ស ខ្វះចិត្តស្រឡាញ់ ជំនាញពិតប្រាកដ ខ្វះបច្ចេកទេស នោះយើងនឹងមិនដឹងថាគេធ្វើយ៉ាងម៉េច ត្រូវឬខុស ល្អឬអាក្រក់មកលើការជួសជុលមរតកវប្បធម៌ទាំងនោះទេ។

និស្សិត ធាន ធី ក៏បានចាប់អារម្មណ៍នឹងដំណើរទស្សនកិច្ចសិក្សានេះផងថា ក្នុងរយៈពេល១០ថ្ងៃពិតជាបានផ្តល់ចំណេះដឹងថ្មីបន្ថែមលើទ្រឹស្តីដែលរៀននៅសាលា ហើយវាក៏ជួយជាគំនិតដល់និស្សិតទាំងអស់ដើម្បីបញ្ចប់សារណាបានល្អ ព្រោះយើងបានមកសិក្សាដោយផ្ទាល់ ជួបគ្រូល្អៗដើម្បីស្វែងយល់ពីអរិយធម៌អង្គរ។ ការសិក្សានេះ គឺមានទាំងនៅក្នុងឧទ្យាននិងក្រៅឧទ្យានអង្គរ ដើម្បីស្វែងយល់ពីទីតាំងភូមិសាស្ត្រ រចនាសម្ពន្ធប្រាសាទ ការជួសជុល អភិរក្សប្រាសាទ ទំនៀមទម្លាប់អ្នកស្រុកជាដើម។ ជួសមុខឱ្យនិស្សិតទាំងអស់ ធាន ធី ក៏បានសម្តែងការអរគុណដល់អាជ្ញាធរជាតិអប្សរាដែលបានឧបត្ថម្ភចំពោះដំណើរទស្សនកិច្ច ផ្តល់ចំណេះដឹងល្អៗ រួមទាំងជាកន្លែងផ្តល់ការងារដល់និស្សិតបុរាណវិទ្យាយ៉ាងច្រើនទៀតផង៕


























នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា និងលោក HONG Jianchun អនុប្រធានគណៈកម្មាធិការរដ្ឋបាលហ័ងសាន បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៅតំបន់បេតិកភណ្ឌអង្គរនិងហ័ងសាន។
ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែមានចំនួនច្រើនឡើង ក៏ដូចជាក្នុងន័យបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន ជាបន្តបន្ទាប់អាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើដល់សាធារណជនជិតឆ្ងាយ ដើម្បីយកទៅដាំនៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា។ ក្នុងពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២០ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែកញ្ញា
ដូនតាខ្មែរបានកសាងប្រាសាទខ្លះមានខ្លោងទ្វារចេញចូល៤ទិស ខ្លះ២ទិស និងខ្លះ១ទិស ដែលឱ្យមនុស្សចេញចូលតាមទិសខាងកើតឬខាងលិចដែលកំណត់ថាជាខ្លោងទ្វារធំ ដោយយោងទៅលើប្រាង្គសំខាន់បែរមុខទៅទិសណា។
នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នេះ អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងធនាគារ CIMB បានរៀបចំពិធីដាំកូនឈើចំនួន ១,៥០០ដើម នៅបរិវេណប្រាសាទបន្ទាយក្ដី ក្រោមប្រធានបទ «យើងដាំ យើងចំណាំ យើងថែរក្សា ប្រាង្គប្រាសាទដែលជាបេតិកភណ្ឌមនុស្សជាតិ»។ ក្នុងពិធីនៅពេលនោះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ក្នុងនាមឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្ដែងអារម្មណ៍រីករាយ និងរំពឹងថា ស្ថាប័នសាធារណៈពាក់ព័ន្ធនិងស្ថាប័នឯកជនដទៃទៀត នឹងបន្តចូលរួមកាន់តែច្រើនក្នុងការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ
១៖ ទូតឥណ្ឌាចប់អាណត្តិជួបសម្ដែងការគួរសមនិងជម្រាបលាថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា
នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាចប់អាណត្តិ ជួបសម្ដែងការគួរសម និងជម្រាបលាថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា។ ក្នុងជំនួបនោះ លោកជំទាវឯកអគ្គរដ្ឋទូត បានរំឭកពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសឥណ្ឌា និងអាជ្ញាធរជាតិអប្សរា ក្នុងការងារជួសជុលនៅប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម។ បន្ថែមពីនេះ លោកជំទាវអគ្គរដ្ឋទូត ក៏បានលើកពីគម្រោងបណ្ដុះបណ្ដាលវគ្គខ្លីៗដល់យុវជនកម្ពុជា លើការងារអភិរក្សប្រាសាទ សិល្បៈ និងវប្បធម៌ផងដែរ។
FirstPrev12345...345346NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
28798
Yesterday
:
28271
This Week
:
57069
This Month
:
0213150
Total
:
012720739