ព័ត៌មានថ្មីៗ

ប្រធានអាជ្ញាធរជាតិអប្សរាជួបប្រជុំជាមួយមន្រ្តីរាជការថ្នាក់ដឹកនាំនៃអាជ្ញាធរអប្សរាដើម្បីយល់ច្បាស់អំពីដំណើរការស្ថាប័ននិងការគ្រប់គ្រងរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 25 ខែ មេសា ឆ្នាំ2017 03:55 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានថ្មីនៃអាជ្ញាធរជាតិអប្សរា លោកជំទាវ ភឿង សកុណា នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ បានជួបប្រជុំជាមួយមន្រ្តីរាជការ ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ដើម្បីស្វែងយល់បន្ថែមនូវការងារអនុវត្តជាក់ស្តែងនៃស្ថាប័ន និងការគ្រប់គ្រងនៅរមណីយដ្ឋានអង្គរ។

ជំនួបប្រជុំនេះ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា និងក៏ជាលើកទី២ផងដែរ បន្ទាប់ពីអាជ្ញាធរជាតិអប្សរាត្រូវបានរាជរដ្ឋាភិបាលផ្ទេរការគ្រប់គ្រងពីទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យស្ថិតនៅក្រោមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

តាមគម្រោងកិច្ចប្រជុំនេះនឹងដំណើរការរយៈពេល២ថ្ងៃ គឺរសៀលថ្ងៃទី២៥ និងព្រឹកថ្ងៃទី២៦ ខែមសា ដែលគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះរបស់អាជ្ញាធរជាតិអប្សរាទាំងអស់នឹងលើកឡើងនូវសកម្មភាពការងាររបស់ខ្លួន និងសំណូមពររាល់បញ្ហាលំបាកផ្សេងៗ ដើម្បីដាក់ជូនប្រធានអាជ្ញាធរជាតិអប្សរាដោះស្រាយ៕








នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ជូនចំពោះគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។
អាកាសធាតុក្តៅហួតហែងនាឆ្នាំនេះ ធ្វើឱ្យត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រឡាយដែលធ្លាប់មានទឹក បែររីងខះដីបែកក្រហែង មនុស្សខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង រុក្ខជាតិក្រៀមស្វិតស្រពោន សត្វស្លាប់ហូរហែខុសពីរាល់ឆ្នាំ។ ដោយឃើញពីផលលំបាកបែបនេះ ហើយស្របនឹងរដូវកាលដែលត្រូវធ្វើពិធីសុំទឹកភ្លៀងជាទំនៀមរបស់អ្នកស្រុកអង្គរផងនោះ អ្នកភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក៏បានប្រារព្ធពិធីនេះឡើងនៅលើភ្នំបាខែងកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសម្របសម្រួលនិងគាំទ្រពីអាជ្ញាធរជាតិអប្សរាផងដែរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
6773
ម្សិលមិញ
:
7094
សប្តាហ៍នេះ
:
29202
ខែនេះ
:
0123881
សរុប
:
012893313