ព័ត៌មានថ្មីៗ

អ្នកជំនាញរៀបចំកាត់ក្រី និងព្យាបាលដើមឈើទាលដែលមានអាយុកាលជាង១០០ឆ្នាំជាប់ប្រាសាទបាយ័ន

បានផ្សាយនៅ ថ្ងៃទី 20 ខែ មេសា ឆ្នាំ2017 02:33 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ដើមឈើទាលមួយដើមធំ ដែលមានអាយុកាលប្រហែលជាង១០០មួយឆ្នាំ ដុះជាប់នឹងបរិវេណប្រាសាទបាយ័ន ជ្រុងពាយព្យ ត្រូវបានរន្ទះបាញ់កាលពីជាង១០ឆ្នាំមុន ហើយកំពុងតែស្ថិតនៅក្នុងសភាពពុកផុយដោយអន្លើ។ អ្នកជំនាញគ្រប់គ្រងព្រៃនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដំឡើងរន្ទាដែកដើម្បីកាត់ក្រីមែកខាងលើបញ្ជៀសការបាក់ធ្លាក់បង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ និងព្យាបាលដើមឈើទាលនេះ តាំងពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧មក។

លោក យិន សូវ៉ាត អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ដែលបានដឹកនាំការងារនេះបញ្ជាក់ថា ការកាត់ក្រី និងព្យាបាលដើមឈើក្នុងរមណីយដ្ឋានអង្គរ គឺជាភារកិច្ច ដែលក្រុមការងាររបស់លោកតែងធ្វើជាប្រចាំ។ ដោយឡែក ដើមឈើទាលមួយដើមធំនេះ ក្រុមការងាររបស់លោកបានសង្កេតឃើញថា ដើមរបស់វាបានពុក និងប្រហោងខាងក្នុងដោយកន្លែង ហើយមែកមួយចំនួនក៏ងាប់ ដែលអាចនឹងបាក់ធ្លាក់បង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ។

លោក សូវ៉ាត បន្ថែមថា ក្រៅពីកាត់មែកដើម្បីសម្រាលទម្ងន់ដើម ក្រុមការងារលោកក៏នឹងព្យាបាលដើមឈើទាលមួយដើមនេះឲ្យអស់លទ្ធភាព ដើម្បីឲ្យដុះសាច់ថ្មី ព្រោះដើមឈើទាលដ៏ធំនេះ មានអាយុកាល យូរជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ លោកបន្តថា ដោយសារដើមឈើទាលនេះមានកម្ពស់ដល់ទៅជាង៤០ម៉ែត្រ ក្រុមការងារត្រូវចំណាយរៀបចំរន្ទាយូរ ហើយគ្រោងនឹងចាប់ផ្តើមកាត់ក្រីនៅចុងខែមេសានេះ។

សូមបញ្ជាក់ថា ព្រៃឈើគឺជាធាតុដ៏សំខាន់មួយនៃបេតិកភណ្ឌអង្គរ ក្នុងចំណោមធាតុសំខាន់ទាំងបីគឺ ប្រាសាទ បរិស្ថាន(ព្រៃឈើនិងទឹក) និងសហគមន៍។ ព្រៃឈើក្នុងតំបន់អង្គរអាចជួយស្រូបទឹកភ្លៀងនិងផ្តល់សំណើមដល់គ្រឹះប្រាសាទ ជួយការពារខ្យល់ព្យុះមិនឲ្យបោកបក់ខ្លាំងប៉ះពាល់ប្រាសាទ និងបង្កើតបានជាទេសភាពដ៏ស្រស់ស្អាតដល់ប្រាសាទផងដែរ។ បច្ចុប្បន្ន ព្រៃឈើក្នុងរមណីយដ្ឋានអង្គរមានប្រហែល១៥%នៃផ្ទៃដីសរុប៤០១គីឡូម៉ែត្រក្រឡានៃរមណីយដ្ឋានអង្គរ។ ក្នុងឆ្នាំ២០១៦កន្លងទៅ អាជ្ញាធរជាតិអប្សរាបានដាំកូនឈើថែមក្នុងផ្ទៃដីទំនេរបានចំនួនជាង៦ម៉ឺនដើម និងកំពុងបន្តដាំថែមទៀតលើផ្ទៃដីទំនេរនៃរមណីយដ្ឋានអង្គរទាំងមូល៕










ក្រុមនិស្សិតនៃសាកលវិទ្យាចិនហុងកុង (The Chinese University of Hong Kong) ផ្នែកនរវិទ្យាចំនួន១៤នាក់ បានចុះកម្មសិក្សា ស្វែងយល់ពីការងាររបស់អាជ្ញាធរជាតិអប្សរា ពិសេសគឺការសិក្សាពីកុលាលភាជន៍ ដែលអ្នកស្រាវជ្រាវបានរកឃើញថា កុលាលភាជន៍របស់ប្រទេសចិន និងខ្មែរ មានភាពប្រហាក់ប្រហែលគ្នា។
សម្រស់នាគព័ន្ធនារដូវដើមវស្សា
( ថ្ងៃទី 02 ខែ មិថុនា ឆ្នាំ2017 )
ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ជាប្រាសាទកោះ ស្ថិតនៅក្នុងបារាយណ៍ជ័យតដាក (បារាយណ៍ខាងជើង) ដូចជាប្រាសាទមេបុណ្យក្នុងបារាយណ៍ដទៃទៀតដែរ។ នៅសម័យបុរាណប្រាសាទនាគព័ន្ធមានតួនាទីមួយផ្សេងទៀត គឺជាមន្ទីរពេទ្យដែលប្រើប្រាស់រុក្ខជាតិជាឱសថបុរាណ។
នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ អាជ្ញាធរជាតិអប្សរាបានប្រារព្ធពិធីជួបជុំសំណេះសំណាលរវាងថ្នាក់ដឹកនាំជាមួយនឹងមន្ត្រីបុគ្គលិក ឆ្មាំ កម្មករប្រមាណជិត១ពាន់នាក់ នៅសាលសន្និសីទអង្គរ។
ប្រាសាទអង្គរវត្ត ត្រូវបានចាត់ទុកថាជាដួងព្រលឹងនៃជាតិខ្មែរ។ ជារៀងរាល់ឆ្នាំ មានទេសចរជាតិ និងអន្តរជាតិច្រើនលាននាក់ ដែលមកកម្សាន្តប្រាសាទអង្គរវត្ត។ នារដូវវស្សា ដែលមានភ្លៀងធ្លាក់ ធ្វើឲ្យទេសភាពនៅបរិវេណប្រាសាទអង្គរវត្ត មានភាពស្រស់បំព្រង និងគ្របដណ្តប់ដោយពណ៌ខៀវ និងបៃតង។
ថ្មីៗនេះ មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បានទទួលសៀវភៅថ្មីចំនួន៧ក្បាលពីដៃគូស្រាវជ្រាវមួយចំនួន។ សៀវភៅទាំងនោះ និយាយពីការស្រាវជ្រាវផ្នែកបុរាណវិទ្យា ស្ថាបត្យកម្ម ។ល។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
1751
ម្សិលមិញ
:
8247
សប្តាហ៍នេះ
:
55940
ខែនេះ
:
0230694
សរុប
:
002752206