ព័ត៌មានថ្មីៗ

អង្គរសង្ក្រាន្តឆ្នាំ២០១៧បានបញ្ចប់ទៅជាមួយនឹងកំណើនអ្នកចូលរួមយ៉ាងច្រើនកុះករ

បានផ្សាយនៅ ថ្ងៃទី 19 ខែ មេសា ឆ្នាំ2017 07:54 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ ដែលរៀបចំឡើងនៅលើទឹកដីអង្គរ ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ បានបញ្ចប់ដោយសព្វគ្រប់ហើយ ជាមួយនឹងវត្តមានអ្នកចូលរួមយ៉ាងច្រើនកុះកររហូតដល់ទៅជាង១លាន៦សែននាក់។

នេះជាឆ្នាំទី៥នៃព្រឹត្តិការណ៍ដ៏ធំនៅលើទឹកដីបេតិកភណ្ឌអង្គរ ដែលដឹកនាំរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

ដូចដែលបានគ្រោងទុក ពិធីអង្គរសង្ក្រាន្តបានបញ្ចប់ទៅដោយមានព្រឹត្តិការណ៍ជាច្រើន ដែលរួមបញ្ចូលទាំងពិធីសាសនា ប្រពៃណី ការម្សាន្តសប្បាយ ល្បែងរបាំប្រពៃណី-ប្រជាប្រិយ ការបង្ហាញសមត្ថភាព និងការតាំងបង្ហាញចាប៉ីដងវែងខ្នាតយក្សជាដើម។

សូមទស្សនាកម្រងរូបភាពនៃព្រឹត្តិការណ៍នេះទាំងអស់គ្នាដូចខាងក្រោម ៖






































































សត្វទោចម្កុដគូទី៣ ត្រូវបានអាជ្ញាធរជអប្សរា និងអង្គការដៃគូ ធ្វើការព្រលែងនៅក្នុងព្រៃនៃឧទ្យានអង្គរ។ ការព្រលែងនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅខ្លោងទ្វារតាកាវនៃទីក្រុងអង្គរធំ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ គណៈកម្មាធិការជំនាញនៃរដ្ឋសភាសាធារណរដ្ឋកូរ៉េទទួលបន្ទុកការងារអប់រំ កីឡា វប្បធម៌ និងទេសចរណ៍ បានសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងស្វែងយល់ពីគម្រោងជួសជុលប្រាសាទពិធូរ។ គម្រោងជួសជុលប្រាសាទព្រះពិធូរ គឺជាកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និង មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KOCHEF) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។
សេចក្តីប្រកាសព័ត៌មាន
( ថ្ងៃទី 17 ខែ មករា ឆ្នាំ2018 )
អាជ្ញាធរជាតិអប្សរាសូមប្រកាសជូនសាធារណជនដែលបានទិញដីឡូតិ៍ពីក្រុមហ៊ុនហ្គោលឌែន អ៊ីហ្គល រៀលអ៊ិស្ទេត ខូអិលធីឌី ដែលមានទីតាំងនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (ចំណុចផ្លូវ៦០ម៉ែត្រឬអង្គរឃ្យុងយូ) មកធ្វើការពិនិត្យផ្ទៀងផ្ទាត់ក្បាលដីជាមួយក្រុមការងារអន្តរក្រសួងដោះស្រាយគោលនយោបាយដីធ្លីបុរីវប្បធម៌ទេសចរណ៍ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីជៀសវាងការខូចខាតផលប្រយោជន៍ជាយថាហេតុ។ សូមអានសេចក្តីលម្អិតនៃសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖
ស្ថាប័នធានាគុណភាពជប៉ុន (Japanese Quality Assurance) បានបើកសវនកម្មប្រចាំឆ្នាំលើការងារគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ដល់ទី១៨ ខែមករា ឆ្នាំ២០១៨។ ពិធីបើកដំណើរការសវនកម្ម បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមករា ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពគ្រប់គ្រងប្រព័ន្ធបរិស្ថាននៃអាជ្ញាធរជាតិអប្សរា និងជាតំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា និងសវនករនៃស្ថាប័ន JQA ចំនួន២រូប គឺលោក Kozo Sakurada និងលោក Yamada Mamoru។​
រោងទងកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្តដែលស្ថិតនៅផ្នែក អាគ្នេយ៍ នឹងត្រូវធ្វើការបំពាក់ពិតានឡើងវិញ។ ការបំពាក់ពិតានឈើនៅលើរោងទងកូរសមុទ្រទឹកដោះនៅប្រាសាទអង្គរវត្ត ជាគម្រោងសហការនៃអាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទបុរាណពិភពលោក (World Monument Fund-WMF) របស់សហរដ្ឋអាមេរិក។
ដើមដំបូងមុន12345...144145បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
1768
ម្សិលមិញ
:
4341
សប្តាហ៍នេះ
:
24749
ខែនេះ
:
0098072
សរុប
:
004461436