ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចែកចាយទឹកដោយឥតគិតថ្លៃក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

បានផ្សាយនៅ ថ្ងៃទី 15 ខែ មេសា ឆ្នាំ2017 09:46 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណជាតិខ្មែរ អាជ្ញាធរជាតិអប្សរាបានចែកចាយទឹកបរិសុទ្ធដោយមិនគិតថ្លៃដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ឆ្មាំ២០១៧។

ទីតាំងចែកចាយទឹកបរិសុទ្ធមាន៥កន្លែង គឺជុំវិញបរិវេណប្រាសាទអង្គរវត្តចំនួន៣ទីតាំង មុខទីលានជល់ដំរី១ទីតាំង និងនៅទីលានប្រណាំងរទេះគោផ្លូវ៦០ម៉ែត្រ១ទីតាំង។

អាជ្ញាធរជាតិអប្សរាសូមគោរពអញ្ជើញសាធារណជន ភ្ញៀវជាតិ និងអន្តរជាតិដែលមកទស្សនាព្រឹត្តិការណ៍អង្គរសង្ក្រាន្តទាំងអស់ ទទួលពិសាទឹកតាមទីតាំងខាងលើដោយមេត្រីភាព៕








វត្តអារញ្ញសាគរ គឺជាវត្តអារាមដែលមានវ័យចំណាស់មួយកន្លែង ដែលស្ថិតនៅតាមបណ្តោយស្ទឹងសៀមរាប ផ្លូវឆ្ពោះទៅភ្នំក្រោម នៃទន្លេសាប។ វត្តនេះមានសំណង់វិហារមួយ ដែលមានស្ថាបត្យកម្មគួរឲ្យទាក់ទាញ និងពិសេសជាងគេ។ ព្រះវិហារសង់នៅលើខឿនខ្ពស់មួយជាន់ ចំណែកជញ្ជាំងសង់ពីឥដ្ឋតាន់ និងសសរជុំវិញ មានទម្រង់រមួល ដែលភាពរមួលនេះ គឺធ្វើពីឥដ្ឋរមួលស្រាប់ ដែលរចនាដោយបុព្វបុរសខ្មែរជំនាន់មុន។ អ្វីដែលពិសេសនោះ ភាពរមួលនីមួយៗ ក៏មានសភាពខុសៗគ្នាថែមទៀត។
រយៈពេល៦ខែដើមឆ្នាំ២០១៧នេះ អាជ្ញាធរជាតិអប្សរាតាមរយៈមជ្ឈមណ្ឌលសេវាកម្មច្រកចេញតែមួយ បានទទួលសំណើពាក់ព័ន្ធនឹងការសុំសាងសង់លំនៅឋានចំនួន៦៤១ករណី។ សំណើទាំងនេះបានឆ្លើយតបរួចរាល់ចំនួន៥៤១ករណី និងកំពុងរៀបចំចំនួន១០០ករណីទៀត។
អាជ្ញាធរជាតិអប្សរាតាមរយៈគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍និងបេតិកភណ្ឌអង្គរ ហៅកាត់ថា ACHA បានសហការជាមួយអង្គការអ្នកកសាងសមត្ថភាព LOCAB បើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដល់បុគ្គលិកបច្ចេកទេសរបស់ខ្លួននៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ។
មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរាចំនួន១០នាក់នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានចូលរៀនវគ្គបណ្តុះបណ្តាលស្តីអំពីវិទ្យាសាស្ត្រពាក់ព័ន្ធនឹងការអភិរក្សបុរាណដ្ឋានក្នុងតំបន់អង្គរ ពីសំណាក់លោកបណ្ឌិត Chung Yongjae សាស្ត្រាចារ្យសាកលវិទ្យាល័យជាតិកូរ៉េនៃបេតិកភណ្ឌវប្បធម៌ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧។
គេដឹងហើយថា វត្តអារាមជាទីតាំងនៃជំនឿរបស់ពុទ្ធបរិស័ទអ្នកគោរពព្រះពុទ្ធសាសនា។ ប៉ុន្តែ ដោយសារពុទ្ធបរិស័ទខ្មែរមានជំនឿតដូនតាទាំងផ្នែកជំនឿលើព្រលឹង លើអារក្ខអ្នកតា និងព្រហ្មញ្ញសាសនាផងនោះ ទើបធ្វើឲ្យវត្តភាគច្រើនរបស់ព្រះពុទ្ធសាសនាក៏ក្លាយជាទីតាំងនៃជំនឿដូនតាទាំងអស់នេះដែរ។
ដើមដំបូងមុន12345...117118បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
0132
ម្សិលមិញ
:
2492
សប្តាហ៍នេះ
:
10628
ខែនេះ
:
0134108
សរុប
:
002945027