ព័ត៌មានថ្មីៗ

ពិធីបួងសួងអង្គរសង្រ្កាន្តត្រូវបានរៀបចំនៅលើក្តារបែនប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 13 ខែ មេសា ឆ្នាំ2017 01:39 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ពិធីចូលឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ នឹងឈានចូលមកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧វេលាម៉ោង ៣៖១២នាទីទៀបភ្លឺ។ កម្មវិធីសាសនា និងប្រពៃណីជាច្រើនកំពុងរៀបចំនិងប្រព្រឹត្តទៅក្នុងបរិវេណរមណីយដ្ឋានអង្គរ ជាបន្តបន្ទាប់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។

នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ សហភាពសហព័ន្ធយុវជនកម្ពុជានិងអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីបួងសួងសុំសេចក្តីសុខចម្រើនសិរីសួស្តី នៅលើក្តារបែននៃប្រាសាទអង្គរវត្ត។ ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ឯកឧត្តម ហ៊ុន ម៉ានី និងការញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា មន្រ្តីរាជការ និងក្រុមការងារជាច្រើនរូបទៀត៕














នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះជួបសំណេះសំណាលថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរាផ្ទាល់។ នេះគឺជាជំនួបដំបូងបង្អស់របស់លោកជំទាវក្នុងឋានៈជាប្រធានអាជ្ញាធរជាតិអប្សរា បន្ទាប់ពីអាជ្ញាធរជាតិអប្សរាត្រូវបានរាជរដ្ឋាភិបាលផ្ទេរការគ្រប់គ្រងពីទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យស្ថិតនៅក្រោមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ដើម្បីអបអរសាទរដល់ការដាក់ចាប៉ីដងវែងរបស់ខ្មែរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ ក្រុមការងារអង្គរសង្រ្កាន្តបានរៀបចំចាប៉ីដងវែងដ៏ធំ ដើម្បីដាក់តាំងនៅក្នុងបរិវេណភូមិខ្ញុំជូនភ្ញៀវទេសចរជាតិ-អន្តរជាតិចូលទស្សនាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ។
នាវេលាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ប្រតិភូរបស់ក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងឯកឧត្តម សឺង គង់ ទីប្រឹក្សា អាជ្ញាធរជាតិអប្សរា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនដល់កងទ័ពដែលឈរជើងប្រចាំការនៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ស្ថិតនៅក្នុងភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីរួមចំណែកអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងប្រព្រឹត្តទៅក្នុងពេលខាងមុខ។
ភូមិគិរីមានន្ទ ជាភូមិចំណាស់មួយដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ភាគខាងកើតសង្កាត់អំពិល ក្រុងសៀមរាប។ តាមប្រវត្តិដើមនៃឈ្មោះភូមិនេះ ដែលនិទានដោយព្រះតេជគុណ ពិន សែម ចៅអធិការវត្តព្រះរាជបូណ៌ ភូមិនេះមានឈ្មោះថា មានីមានន្ទ មិនមែន គិរីមានន្ទ ដែលអ្នកភូមិហៅសព្វថ្ងៃនេះទេ។
ស្របពេលដែលចំនួនភ្ញៀវទេសចរបន្តកើនឡើង វិស័យទេសចរណ៍បានបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋខ្មែរ និងបង្កើនចំណូលចូលថវិកាជាតិ សម្រាប់ជំរុញការងារអភិវឌ្ឍន៍នៅក្នុងប្រទេស។ ទន្ទឹមនឹងនោះដែរ បញ្ហាប្រឈមមួយ ក្នុងចំណោមបញ្ហាប្រឈមជាច្រើនទៀតនៅតំបន់អង្គរ គឺកំណើនមធ្យោបាយដឹកជញ្ជូនភ្ញៀវទេសចរ។

ប្រសាសន៍ឯកឧត្តមប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
8736
ម្សិលមិញ
:
7411
សប្តាហ៍នេះ
:
69948
ខែនេះ
:
0406245
សរុប
:
002334905