ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈចុះជួបថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាលើកដំបូង ក្នុងឋានៈជាប្រធានអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 12 ខែ មេសា ឆ្នាំ2017 12:58 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះជួបសំណេះសំណាលថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរាផ្ទាល់។ នេះគឺជាជំនួបដំបូងបង្អស់របស់លោកជំទាវក្នុងឋានៈជាប្រធានអាជ្ញាធរជាតិអប្សរា បន្ទាប់ពីអាជ្ញាធរជាតិអប្សរាត្រូវបានរាជរដ្ឋាភិបាលផ្ទេរការគ្រប់គ្រងពីទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យស្ថិតនៅក្រោមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្នុងឱកាសជួបសំណេះសំណាលនេះ លោកជំទាវរដ្ឋមន្ត្រីបានស្តាប់របាយការណ៍សង្ខេបអំពីស្ថានភាពទូទៅនៃអាជ្ញាធរជាតិអប្សរា ដែលរាយការណ៍ជូនដោយឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។

មានប្រសាសន៍ក្នុងឱកាសនេះ លោកជំទាវបានរំឭកឡើងវិញនូវស្នាដៃសំខាន់ៗនៃអតីតប្រធានអាជ្ញាធរជាតិអប្សរា គឺសម្តេចវិបុលបញ្ញា សុខ អាន ជាអាទិ៍ គឺការការពារបាននូវរមណីយដ្ឋានអង្គរ និងកេរ្តិ៍ឈ្មោះនៃអង្គរលើឆាកអន្តរជាតិ ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

ជាអនុសាសន៍ណែនាំ លោកជំទាវបានរំឭកឲ្យថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកទាំងអស់បន្តដំណើរទៅមុខទៀត ក្នុងបេសកកម្មបម្រើបេតិកភណ្ឌអង្គរ និងរួមគ្នាបន្តដោះស្រាយបញ្ហាដែលនៅសេសសល់ ឲ្យស្របនឹងទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព៕












នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបតិ្តការនៃអាជ្ញាធរជាតិអប្សរា សហការជាមួយកងរាជអាវុធហត្ថខេត្ត អង្គភាពនគរបាលការពារបេតិកភណ្ឌ ស្នងការនគរបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានចុះរុះរើសំណង់ទ្វារដែក សង់ដោយគ្មានការអនុញ្ញាត នៅសង្កាត់គោកចក (តំបន់២) ក្រុងសៀមរាប បន្ទាប់ពីម្ចាស់កម្មសិទ្ធិមិនគោរពតាមការសន្យាថារុះរើដោយខ្លួនឯងតាមការកំណត់។
ការងារអភិរក្សកុលាលភាជន៍ខ្មែរ
( ថ្ងៃទី 26 ខែ កក្កដា ឆ្នាំ2016 )
ការសិក្សាស្រាវជ្រាវ លើកុលាលភាជន៍ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ធ្វើឱ្យខ្មែរជំនាន់ក្រោយ បានស្គាល់ពីរបៀបរបបនៃការរស់នៅ និងជីវភាពរបស់មនុស្សជំនាន់មុនៗ។ គេអាចទទួលបានបំណែកកុលាលភាជន៍ទាំងនោះ តាមរយៈកំណាយស្រាវជ្រាវ ពីក្នុងតំបន់ផ្សេងៗ។ តាំងពីឆ្នាំ២០១៥មក អាជ្ញាធរជាតិអប្សរាបានបង្កើតអង្គភាពមួយ ដោយឲ្យឈ្មោះថា អង្គភាពកុលាលភាជន៍អង្គរ ទទួលបន្ទុកស្រាវជ្រាវ និងសិក្សាលម្អិតលើបំណែកកុលាលភាជន៍ទាំងនោះ។
ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ស ពាក់មួកសុវត្ថិភាព បុរសវ័យចំណាស់និងវ័យកណ្តាល ជាច្រើន កំពុងមមាញឹកយ៉ាងខ្លាំងក្នុងការដ្ឋានជួសជុលប្រាសាទឥដ្ឋ ដែលមានរន្ទារហ៊ុំពីខាងក្រៅយ៉ាងស្អេកស្កះ។ សកម្មភាពនេះ សំដៅធ្វើយ៉ាងណាឱ្យសំណង់ប្រាសាទ ដែលមានការខូចខាត ទទួលបានល្អប្រសើរឡើងវិញផ្នែកបេតិកភណ្ឌជាតិ វិស័យទេសចរណ៍ រួមទាំងទុកជាមរតកវប្បធម៌របស់កូនខ្មែរគ្រប់ជំនាន់។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
3998
ម្សិលមិញ
:
8231
សប្តាហ៍នេះ
:
29858
ខែនេះ
:
0162333
សរុប
:
003554112