ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរា រួមជាមួយក្រសួងទេសចរណ៍ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនកងទ័ពនៃយោធភូមិភាគទី៤

បានផ្សាយនៅ ថ្ងៃទី 11 ខែ មេសា ឆ្នាំ2017 02:39 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាវេលាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ប្រតិភូរបស់ក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងឯកឧត្តម សឺង គង់ ទីប្រឹក្សា អាជ្ញាធរជាតិអប្សរា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនដល់កងទ័ពដែលឈរជើងប្រចាំការនៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ស្ថិតនៅក្នុងភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីរួមចំណែកអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងប្រព្រឹត្តទៅក្នុងពេលខាងមុខ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ឯកឧត្តម សឺង គង់ ទីប្រឹក្សា អាជ្ញាធរជាតិអប្សរា ឯកឧត្តមឧត្តមសេនីយ៍ ជា ម៉ន មេបញ្ជាការយោធភូមិភាគទី៤ និងអស់លោក លោកស្រី ជាមន្រ្ដីរាជការ នៃក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន ពលទាហានជាច្រើនរូបទៀត ។

ឯកឧត្តម សឺង គង់ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងការជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី របស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ចំពោះនាយទាហាន និងពលទាហានទាំងអស់ដែលកំពុងឈរជើង ប្រចាំការនៅសមរភូមិជួរមុខ។

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ថោង ខុន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយ ឯកឧត្តមក៏បានកោតសរសើរ និងដឹងគុណនូវគំរូវីរភាពដ៏ អង់អាចក្លាហាន របស់ កងយោពលខេមរភូមិន្ទ ដែលបានធ្វើពលីកម្ម ដ៏ខ្ពង់ខ្ពស់ សម្រាប់ប្រទេសជាតិទាំងមូល។

ចំណែកអំណោយដែលបានចែកជូនក្នុងឱកាសនោះរួមមាន មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី អំបិល ប៊ីចេង ទឹកបរិសុទ្ធ ស្រាបៀអង្គរ និងថវិកា ដែលសប្បុរសជនឧបត្ថម្ភ មានចំនួនសរុបជាង៥៧លានរៀល។ ក្នុងនោះអាជ្ញាធរជាតិអប្សរាចូលរួមឧបត្ថម្ភចំនួន៨លានរៀលផងដែរ៕










ការបណ្ដុះបណ្ដាលភាសាអង់គ្លេសដល់មន្ត្រីបុគ្គលិកបច្ចេកទេស ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា គាំទ្រដោយគម្រោង English Language Fellow Programs បានបិទបញ្ចប់ និងប្រគល់វិញ្ញាបនបត្រនៅថ្ងៃព្រហស្បតិ៍ ទី ២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពឯកឧត្តម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា។
ក្រោយចំណាយពេលប្រជុំ២ថ្ងៃនៅក្រុងសៀមរាប ថ្នាក់ដឹកនាំនៃកិច្ចប្រជុំអាស៊ាន-ចិនផ្នែកអភិវឌ្ឍន៍ជនបទរួមនឹងសមាជិកប្រមាណជិត១០០នាក់ បានទៅបំពេញទស្សនកិច្ចភូមិធម្មជាតិរុនតាឯកដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧។
វត្តអារញ្ញសាគរ គឺជាវត្តអារាមដែលមានវ័យចំណាស់មួយកន្លែង ដែលស្ថិតនៅតាមបណ្តោយស្ទឹងសៀមរាប ផ្លូវឆ្ពោះទៅភ្នំក្រោម នៃទន្លេសាប។ វត្តនេះមានសំណង់វិហារមួយ ដែលមានស្ថាបត្យកម្មគួរឲ្យទាក់ទាញ និងពិសេសជាងគេ។ ព្រះវិហារសង់នៅលើខឿនខ្ពស់មួយជាន់ ចំណែកជញ្ជាំងសង់ពីឥដ្ឋតាន់ និងសសរជុំវិញ មានទម្រង់រមួល ដែលភាពរមួលនេះ គឺធ្វើពីឥដ្ឋរមួលស្រាប់ ដែលរចនាដោយបុព្វបុរសខ្មែរជំនាន់មុន។ អ្វីដែលពិសេសនោះ ភាពរមួលនីមួយៗ ក៏មានសភាពខុសៗគ្នាថែមទៀត។
រយៈពេល៦ខែដើមឆ្នាំ២០១៧នេះ អាជ្ញាធរជាតិអប្សរាតាមរយៈមជ្ឈមណ្ឌលសេវាកម្មច្រកចេញតែមួយ បានទទួលសំណើពាក់ព័ន្ធនឹងការសុំសាងសង់លំនៅឋានចំនួន៦៤១ករណី។ សំណើទាំងនេះបានឆ្លើយតបរួចរាល់ចំនួន៥៤១ករណី និងកំពុងរៀបចំចំនួន១០០ករណីទៀត។
អាជ្ញាធរជាតិអប្សរាតាមរយៈគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍និងបេតិកភណ្ឌអង្គរ ហៅកាត់ថា ACHA បានសហការជាមួយអង្គការអ្នកកសាងសមត្ថភាព LOCAB បើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដល់បុគ្គលិកបច្ចេកទេសរបស់ខ្លួននៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ។
ដើមដំបូងមុន12345...118119បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
1768
ម្សិលមិញ
:
2298
សប្តាហ៍នេះ
:
14562
ខែនេះ
:
0138042
សរុប
:
002948961