ព័ត៌មានថ្មីៗ

ព្រះតេជគុណ ពិន សែម ៖ ភូមិមានីមានន្ទ មិនមែនភូមិគិរីមានន្ទទេ

បានផ្សាយនៅ ថ្ងៃទី 11 ខែ មេសា ឆ្នាំ2017 09:06 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ភូមិគិរីមានន្ទ ជាភូមិចំណាស់មួយដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ភាគខាងកើតសង្កាត់អំពិល ក្រុងសៀមរាប។ តាមប្រវត្តិដើមនៃឈ្មោះភូមិនេះ ដែលនិទានដោយព្រះតេជគុណ ពិន សែម ចៅអធិការវត្តព្រះរាជបូណ៌ ភូមិនេះមានឈ្មោះថា មានីមានន្ទ មិនមែន គិរីមានន្ទ ដែលអ្នកភូមិហៅសព្វថ្ងៃនេះទេ។

តាមការនិទានរបស់ព្រះតេជគុណ ពិន សែម ដើមឡើយ មានបងប្អូនប្រុស២នាក់ គឺតានី និងតានន្ទ បានទៅតាំងទីមុនគេនៅក្នុងភូមិនោះ។ ម្ល៉ោះហើយ អ្នកស្រុក ក៏ដូចជាអ្នកភូមិក្បែរនោះ ក៏ហៅភូមិនោះថា មានីមានន្ទ តជាប់រហូតមក។ ព្រះតេជគុណបញ្ជាក់ថា កាលពីព្រះតេជគុណនៅពីក្មេង ចាស់ៗតែងស្គាល់ និងហៅភូមិនេះថា មានីមានន្ទរហូតមក។ ប៉ុន្តែ ចាប់ពីឆ្នាំ១៩៨០ ភូមិនេះបែរជាត្រូវគេដាក់ឈ្មោះថា គិរីមានន្ទទៅវិញ។

តាមការបកស្រាយរបស់ព្រះតេជគុណ ពិន សែម តាមពិតទៅ ឈ្មោះគិរីមានន្ទ គឺជារឿងមួយទាក់ទងនឹងព្រះពុទ្ធសាសនា។ ក្នុងគិរីមានន្ទសូត្រ មានភិក្ខុមួយអង្គព្រះនាម គិរីមានន្ទ លោកមានអាពាធខ្លាំង ហើយព្រះអានន្ទបានទៅពិតទូលព្រះពុទ្ធ។ ព្រះពុទ្ធបានសម្តែងនូវសញ្ញា១០ប្រការឲ្យអានន្ទយកទៅសូត្រឲ្យគិរីមានន្ទស្តាប់និងពិចារណា ក្រោយមកក៏បានជាសះស្បើយឡើងវិញ។ សាច់រឿងនេះមិនមានទំនាក់ទំនងអ្វីជាមួយនឹងភូមិហ្នឹងទេ។

ដូច្នេះហើយ ក្នុងនាមព្រះតេជគុណ ដែលបានដឹងប្រវត្តិនៃឈ្មោះភូមិខាងដើម ព្រះអង្គមានសង្ឃដីកាថា ព្រះអង្គមិនស្ងប់ចិត្តទេ និងស្នើសុំឲ្យអាជ្ញាធរ និងអ្នកស្រាវជ្រាវទាំងអស់ជួយផ្សព្វផ្សាយ លើកពីឈ្មោះដើមមកប្រើវិញ ព្រោះវាជាប្រវត្តិសាស្រ្ត ដែលកូនចៅជំនាន់ក្រោយ ចាំបាច់ត្រូវដឹង និងចងចាំ។

សូមបញ្ជាក់ថា ព្រះតេជគុណ ព្រះមហាវិមលធម្ម ពិន សែម ជាព្រះរាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សានៃសម្តេចសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាចៅអធិការវត្ត ព្រះរាជបូណ៌ ខេត្តសៀមរាប។

តបនឹងបញ្ហានេះដែរ អ្នកបុរាណវិទូ និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរាបានពន្យល់ថា វាមិនខុសនោះទេដែលព្រះតេជគុណ ពិន សែមបកស្រាយយ៉ាងនេះ។ លោកពន្យល់ថា នៅសម័យបុរាណការដាក់ឈ្មោះភូមិ អាស្រ័យទៅលើរាជការដាក់ ឬរាជការដាក់ទៅតាមព្រះដែលតម្កល់នៅក្នុងសហគមន៍នោះ ហើយឈ្មោះខ្លះទៀតក៏ដាក់យោងតាមធម្មជាតិផងដែរ។

លោកបញ្ជាក់ថា ក្នុងរឿងភូមិមានីមានន្ទ ឈ្មោះកកើតឡើងដោយមនុស្សទីមួយដែលចូលទៅរៀបចំភូមិស្ថាននៅទីនោះ ហើយមិនដឹងដាក់ឈ្មោះអី គេក៏ដាក់ឈ្មោះមនុស្សនោះតែម្តងទៅ។ លោក អ៊ឹម សុខរិទ្ធី បន្ថែមទៀតថា ក្នុងសាច់រឿងនេះជារឿងទូទៅក្នុងសង្គមខ្មែរ វាតែងមានការបកស្រាយដោយយោងលើរឿងព្រេងនិទាន ខ្លះទាក់ទងនឹងប្រវត្តិសាស្រ្ត និងខ្លះទៀតទាក់ទងនឹងវប្បធម៌ ប៉ុន្តែលោកបញ្ជាក់ថា គេត្រូវបែងចែកឲ្យដាច់ចំពោះរឿងទាំងនេះ ហើយនេះជាបង្ហាញពីភាពចម្រុះនៃវប្បធម៌ខ្មែរផងដែរ៕





ស្ពានអណ្តែតទឹកមុខប្រាសាទអង្គរវត្តបណ្តោះអាសន្ន ដែលត្រូវបានសាងសង់ឡើង ដើម្បីជូនភ្ញៀវជាតិ និងអន្តរជាតិប្រើប្រាស់ជំនួសឲ្យស្ពានហាល ដែលកំពុងដំណើរការជួសជុលនោះ បានរួចរាល់ស្ទើរ១០០% ហើយគ្រោងនឹងដាក់ឲ្យដំណើរការនៅដើមខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។
ក្រៅពីការងារអភិរក្ស រៀបចំ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់អង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាតាមរយៈក្រុមការងារសហគមន៍ បានចុះសួរសុខទុក្ខ អប់រំ ស្តាប់សំណូមពរ ផលលំបាកនិងជួយដោះស្រាយបញ្ហាជូនបងប្អូនប្រជាជនដោយផ្ទាល់ដល់មូលដ្ឋាន។
តាំងពីយូរមកហើយ ការស្រាវជ្រាវស្តីពីអារ្យធម៌អង្គរ ភាគច្រើនផ្តោតតែទៅលើការសិក្សាពីសិលាចារឹក ប្រាង្គប្រាសាទ និងសិល្បៈតែប៉ុណ្ណោះ។ ចំណែកឯការសិក្សាស្រាវជ្រាវស្តីពីកុលាលភាជន៍ គេពុំសូវយកចិត្តទុកដាក់ទេ។ ទើបតែថ្មីៗនេះ ការសិក្សាស្រាវជ្រាវអំពីកុលាលភាជន៍ ត្រូវបានទទួលបានការចាប់អារម្មណ៍ច្រើន បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវបានរកឃើញទីតាំងនៃឡបុរាណខ្មែរមួយចំនួន។
ទោះនឿយហត់ដោយសារកម្តៅថ្ងៃយ៉ាងណាក្តី ក៏មិនអាចរារាំងទឹកចិត្តរបស់លោកតា សុត ជុយ លើការងារជួសជុល និងអភិរក្សប្រាសាទបានឡើយ។ លោកតា គឺជាកម្មករជួសជុលនៅប្រាសាទមេបុណ្យខាងលិច ដែលនៅចំកណ្តាលបារាយណ៍ទឹកថ្លា។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានថ្មីនៃអាជ្ញាធរជាតិអប្សរា លោកជំទាវ ភឿង សកុណា នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ បានជួបប្រជុំជាមួយមន្រ្តីរាជការ ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ដើម្បីស្វែងយល់បន្ថែមនូវការងារអនុវត្តជាក់ស្តែងនៃស្ថាប័ន និងការគ្រប់គ្រងនៅរមណីយដ្ឋានអង្គរ។
ដើមដំបូងមុន12345...101102បន្ទាប់ចុងក្រោយ

ប្រសាសន៍ឯកឧត្តមប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
8626
ម្សិលមិញ
:
7411
សប្តាហ៍នេះ
:
69838
ខែនេះ
:
0406135
សរុប
:
002334795