ព័ត៌មានថ្មីៗ

អាជ្ញាធរអប្សរារៀបចំចំណតរ៉ឺម៉កនៅខាងលិចប្រាសាទតាព្រហ្ម

បានផ្សាយនៅ ថ្ងៃទី 10 ខែ មេសា ឆ្នាំ2017 01:46 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ស្របពេលដែលចំនួនភ្ញៀវទេសចរបន្តកើនឡើង វិស័យទេសចរណ៍បានបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋខ្មែរ និងបង្កើនចំណូលចូលថវិកាជាតិ សម្រាប់ជំរុញការងារអភិវឌ្ឍន៍នៅក្នុងប្រទេស។ ទន្ទឹមនឹងនោះដែរ បញ្ហាប្រឈមមួយ ក្នុងចំណោមបញ្ហាប្រឈមជាច្រើនទៀតនៅតំបន់អង្គរ គឺកំណើនមធ្យោបាយដឹកជញ្ជូនភ្ញៀវទេសចរ។

អាជ្ញាធរអប្សរា ត្រូវគិតគូរឲ្យមានចំណតសមស្របតាមចំនួនភ្ញៀវដែលប្រាសាទនីមួយៗអាចទទួលបាន ដោយមិនបង្កផលប៉ះពាល់អវិជ្ជមានមកលើប្រាសាទ បរិស្ថាន និងទេសភាពវប្បធម៌។ ជាក់ស្តែងកន្លងមកនៅប្រាសាទតាព្រហ្ម តែងតែមានរ៉ឺម៉កដឹកភ្ញៀវទេសចរជាច្រើនចតតាមដងផ្លូវ ដោយសារចំណតនៅមានទំហំតូច ពិសេសនៅផ្នែកខាងលិច ដែលនេះបង្កឲ្យបាត់សណ្តាប់ធ្នាប់ ស្ទះចរាចរណ៍ និង អាចប៉ះពាល់ដល់ប្រាសាទ។

នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧កន្លងទៅនេះ ក្រុមការងារអនុវត្តផែនការគ្រប់គ្រងទេសចរណ៍អង្គរ ដឹកនាំដោយឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរអប្សរា បានចុះពិនិត្យទីតាំងផ្ទាល់ជាមួយអ្នកជំនាញអាយ ស៊ី ស៊ី អង្គរ ដើម្បីរៀបចំចំណតបណ្តោះអាសន្នសម្រាប់រ៉ឺម៉ក នៅលើកំណាត់ផ្លូវកៅស៊ូចាស់ ខាងជើងខ្លោងទ្វារខាងលិចប្រាសាទតាព្រហ្ម។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ សង្វារបញ្ជាក់ថា "ជាការចាំបាច់ណាស់ ដែលត្រូវរៀបចំចំណតឲ្យបានប្រសើរ ដើម្បីផ្តល់សេវាជូនភ្ញៀវទេសចរកាន់តែល្អ និងថែរក្សាទេសភាពវប្បធម៌នៃតំបន់អង្គរយើង។ យើងនឹងជំរុញឲ្យមានការរៀបចំចំណតនៅតាមប្រាសាទផ្សេងៗទៀតក្នុងពេលឆាប់ៗខាងមុខ"។

គួររំលឹកផងដែរថា កន្លងមកអាជ្ញាធរអប្សរាបានរៀបចំសណ្តាប់ធ្នាប់និងគ្រប់គ្រងលំហូរភ្ញៀវ ដោយសាងសង់ចំណតនៅមុខប្រាសាទអង្គវត្ត ជួសជុលនិងរៀបចំឲ្យមានផ្លូវជិះកង់ អនុវត្តចរាចរណ៍ឯកទិសនៅខ្លោងទ្វារទន្លេអុំនាពេលព្រឹក កំណត់វង់ទស្សនានៅប្រាសាទតាព្រហ្មជាដើម។ ការរៀបចំនេះទទួលបានការសាទរជាខ្លាំងពីសំណាក់សាធារណជន ហើយពួកគាត់សំណូមពរឲ្យអាជ្ញាធរអប្សរាបន្តរៀបចំចំណតនៅតាមទីតាំងដទៃទៀត ដើម្បីកុំឲ្យមានការចតពាសវាលពាសកាល ដែលនាំឲ្យបាត់សណ្តាប់ធ្នាប់និងប៉ះពាល់ដល់តម្លៃអង្គរ៕






ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ចាប់ផ្តើមពីថ្ងៃ២២ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោក Christophe GIGAUDAUT មន្ដ្រីស្ថានទូតប្រទេសបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» រួមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យនិងស្វែងយល់ពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។
ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារនៅភូមិធម្មជាតិរុនតាឯក ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំដើម្បីតាមដានសកម្មភាពការងារផ្សេងៗដែលក្រុមការងារនៅទីនោះបានកំពុងតែអនុវត្ត ព្រមទាំងផ្តល់យោបល់គន្លឹះបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាប្រឈម៕
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប បានរៀបចំសិក្ខាសាលាស្តីពី “ការអភិវឌ្ឍទឹកស្អាតនិងអនាម័យនៅទីក្រុងប្រកបដោយចីរភាព” ក្រោមការជួយឧបត្ថម្ភដោយទីភ្នាក់ងារអភិវឌ្ឍន៍របស់ប្រទេសស៊ុយអែត ហៅកាត់ថា Sida និងគាំទ្របច្ចេកទេសដោយ NIRAS និងWater Aid ។
ថ្មីៗនេះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានដាំដើមត្នោតចំនួន៧៣០ដើម បន្ថែមទៀតនៅតាមទំនប់អមប្រឡាយបុរាណ ស្ថិតក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ។ អាជ្ញាធរជាតិអប្សរា ដាំដើមត្នោតបានចំនួន៦០០០ដើមរួចមកហើយក្នុងរយៈពេល៤ឆ្នាំកន្លងមកក្នុងបរិវេណរមណីយដ្ឋានអង្គរ។
ដើមដំបូងមុន12345...357358បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
0063
ម្សិលមិញ
:
10360
សប្តាហ៍នេះ
:
20351
ខែនេះ
:
0173860
សរុប
:
012943292