ព័ត៌មានថ្មីៗ

មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរា១៤នាក់ចូលរួមកិច្ចប្រជុំផ្លាស់ប្តូរយោបល់បច្ចេកទេសនិងបង្ហាញលទ្ធផលសិក្សាស្រាវជ្រាវសម្រាប់គម្រោងអភិរក្សនិងជួសជុលក្រុមប្រាសាទព្រះពិធូរក្នុងឧទ្យានអង្គរ នៅទីក្រុងសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ

បានផ្សាយនៅ ថ្ងៃទី 05 ខែ មេសា ឆ្នាំ2017 02:38 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃទី០៤-០៥ មេសា ឆ្នាំ២០១៧ លោកបណ្ឌិត លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានដឹកនាំមន្ត្រីបុគ្គលិកជំនាញនៃអាជ្ញាធរជាតិអប្សរាចំនួន១៤រូប ដើម្បីចូលរួមកិច្ចប្រជុំផ្លាស់ប្តូរយោបល់បច្ចេកទេស និងបង្ហាញលទ្ធផលសិក្សាស្រាវជ្រាវថ្មីសម្រាប់គម្រោងអភិរក្សនិងជួសជុលក្រុមប្រាសាទព្រះពិធូរក្នុងឧទ្យានអង្គរនៅសាធារណរដ្ឋកូរ៉េ។

គម្រោងអភិរក្សប្រាសាទព្រះពិធូរនិងកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរយោបល់បច្ចេកទេសនេះ បានទទួលការឧបត្ថម្ភនិងគាំទ្រពីអង្គការ KOICA សហការជាមួយអាជ្ញាធរជាតិអប្សរានៃរាជរដ្ឋាភិបាលកម្ពុជា។ កម្មវិធីនេះមានការចូលរួមនិងធ្វើបទបង្ហាញពីសំណាក់អ្នកជំនាញបុរាណវិទ្យា អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និងមន្ត្រីបច្ចេកទេសជាតិ-អន្តរជាតិចំនួន៥០នាក់ ពាក់ព័ន្ធនឹងគម្រោងស្រាវជ្រាវ ជួសជុល អភិរក្សប្រាសាទព្រះពិធូរ ក៏ដូចជាកិច្ចការអភិរក្សមរតកវប្បធម៌របស់កូរ៉េផងដែរ។

ចំពោះអ្នកជំនាញខ្មែរទាំង១៤រូបដែលចូលរួមក្នុងកិច្ចប្រជុំនេះ គឺជាមន្ត្រីបុគ្គលិកជំនាញដែលពាក់ព័ន្ធនឹងគម្រោងអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូរ មកពីនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាននិងបុរាណវិទ្យាបង្ការ នាយកដ្ឋានគ្រប់គ្រងបុគ្គលិកនិងសម្ភារៈ នាយកដ្ឋានផ្សព្វផ្សាយ នាយកដ្ឋានគ្រប់គ្រងទឹក នាយកដ្ឋានព្រៃឈើ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ។

មន្ត្រីបុគ្គលិកជំនាញទាំង១៤នាក់ ត្រូវបានចែកចេញជា២វគ្គ គឺវគ្គខ្លីរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១-១៥ ខែមេសា ឆ្នាំ២០១៧ មានគ្នា១០នាក់ ក្នុងនោះមាន៧នាក់មាននាទីធ្វើបទបង្ហាញទាក់ទងនឹងកិច្ចការក្នុងនាយកដ្ឋានរបស់ខ្លួនលើការងារពាក់ព័ន្ធនឹងគម្រោងអភិរក្សជួសជុលប្រាសាទព្រះពិធូរ។ វគ្គទី២មានរយៈពេល៣ខែ ចាប់ពីថ្ងៃទី១ មេសា ដល់៣០ មិថុនា ២០១៧ មានគ្នា៤នាក់ នឹងចូលរួមវគ្គបណ្តុះបណ្តាលដើម្បីសិក្សាបន្ថែមលើជំនាញជួសជុលនិងអភិរក្សប្រាសាទបណ្តុះបណ្តាលដោយអ្នកជំនាញកូរ៉េ។

តាមរយៈកិច្ចប្រជុំផ្លាស់ប្តូរយោបល់បច្ចេកទេសនិងបង្ហាញលទ្ធផលសិក្សាស្រាវជ្រាវសម្រាប់គម្រោងអភិរក្សនិងជួសជុលក្រុមប្រាសាទព្រះពិធូរ ព្រមទាំងវគ្គបណ្តុះបណ្តាលរយៈពេលវែងនៅសាធារណរដ្ឋកូរ៉េនេះ ជាឱកាសល្អមួយសម្រាប់អ្នកជំនាញអាជ្ញាធរជាតិអប្សរាគ្រប់នាយកដ្ឋានអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍ការងាររបស់ខ្លួនក្នុងកិច្ចការអភិរក្សនិងជួសជុលមរតកវប្បធម៌ជាតិក្នុងតំបន់អង្គរ។

ពិសេសក៏បានរួមចំណែកពង្រឹងទំនាក់ទំនងរវាងស្ថាប័នជាតិ-អន្តរជាតិកូរ៉េ (KOICA-KCHF) កម្ពុជា (អាជ្ញាធរជាតិអប្សរា) កាន់តែល្អប្រសើរ ព្រោះកម្ពុជាត្រូវការអ្នកជំនាញជាតិ-អន្តរជាតិជាច្រើនដើម្បីរួមគ្នាសហការស្រាវជ្រាវ ជួសជុល អភិរក្ស លើកតម្លៃប្រាសាទក្នុងឧទ្យានអង្គរឱ្យបានល្អប្រសើរ ហើយក៏ត្រូវការជំនាញបច្ចេកទេសពីអន្តរជាតិបន្ថែមលើជំនាញបច្ចេកទេសក្នុងស្រុករបស់ខ្លួនផងដែរ៕










































ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ព្រះពុទ្ធបដិមាមួយអង្គនៅទិសខាងត្បូងនៃរួតបាកាណកំពូលប្រាសាទអង្គរវត្តដែលមានបញ្ហាចុះខ្សោយគុណភាពសំណង់ ត្រូវបានអ្នកជំនាញអភិរក្សចម្លាក់នៃអាជ្ញាធរជាតិអប្សរាជួសជុលរួចរាល់ជាស្ថាពរ នាខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២០ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងគ្រប់នាយកដ្ឋាននិងអង្គភាពចំណុះ ដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរតាមតម្រូវការនៃស្តង់ដារ ISO-14001:2015 នៅក្នុងរយៈពេលនៃការអនុវត្តបន្តពីសវនកម្មឆ្នាំមុន។
ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ មានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ។
ដើមដំបូងមុន12345...363364បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
4201
ម្សិលមិញ
:
10156
សប្តាហ៍នេះ
:
34545
ខែនេះ
:
0352670
សរុប
:
013334984