ព័ត៌មានថ្មីៗ

ភ្ញៀវទេសចរជាច្រើនរង់ចាំមើលព្រឹត្តិការណ៍ថ្ងៃរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 21 ខែ មិនា ឆ្នាំ2017 03:49 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី២១ មីនានេះ គឺជាពេលវេលាដែលព្រះអាទិត្យរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត។ គេសង្កេតឃើញថា មានភ្ញៀវទេសចរជាច្រើនបានទៅរង់ចាំមើលព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ។ បើទោះជាពពកបានរាំងស្ទះនូវព្រឹត្តិការណ៍ដ៏អច្ឆរិយៈនេះក៏ដោយ ប៉ុន្តែភ្ញៀវទេសចរទាំងនោះមានចិត្តសប្បាយ និងថា ពួកគេនឹងព្យាយាមមើលព្រឹត្តិការណ៍នេះនៅលើកក្រោយទៀត។

ភ្ញៀវទេសចរជាច្រើន បានទៅរង់ចាំមើលព្រឹត្តិការណ៍សមរាត្រី ឫហៅថា ថ្ងៃរះចំកំពូលប្រាង្គកណ្តាលប្រាសាទអង្គរវត្ត។ ដោយសារអាកាសធាតុមិនអំណោយផល ធ្វើឲ្យភ្ញៀវទេសចរទាំងអស់ ខកខានមិនបានមើលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះទេ។

មានព្រឹត្តិការណ៍ចំនួន៤សំខាន់ៗ ដែលបានកើតឡើងនៅលើសំណង់ប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍ទាំងនោះ រួមមាន ពេលវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នា ឬហៅថាសមរាត្រី គឺកើតឡើង២ដងក្នុងមួយឆ្នាំ លើកទី១នារដូវវស្សា កើតចំថ្ងៃទី២១ កញ្ញា និងលើកទី២នារដូវប្រាំង កើតចំថ្ងៃទី២១ មីនា។ សម្រាប់ព្រឹត្តិការណ៍២ទៀត គឺពេលថ្ងៃមានរយៈពេលខ្លីជាងយប់ កើតឡើងចំថ្ងៃទី២១ ធ្នូ និងថ្ងៃវែងជាងយប់ កើតចំថ្ងៃទី២១ មិថុនា៕








ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយបន្ទាន់មួយនៅលើទំនប់ត្រពាំងខ្មោច ដែលស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប មុននឹងអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋាននៃសង្កាត់នគរធំ ធ្វើការស្តារឡើងវិញ។ ការធ្វើកំណាយនៅពេលនេះ ដើម្បីស្តារត្រពាំងបុរាណឡើងវិញនៅពេលនេះ គឺ ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈពេលដែលកម្ពុជាកំពុងជួបប្រទះនឹងគ្រោះរាំងស្ងួត ដើម្បីឲ្យស្ថាប័នគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ស្តារត្រពាំង និងស្រះបុរាណឡើងវិញសម្រាប់ទប់ទឹកប្រើប្រាស់កុំឲ្យខ្វះខាតនាឆ្នាំខាងមុខៗ។
ក្រុមអ្នកជំនាញអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរាមួយក្រុមដែលមានគ្នាប្រមាណ៣ទៅ៤នាក់ កំពុងតែប្រឹតប្រៀងផ្ចិតផ្ចង់ជួសជុលចម្លាក់ផ្តែរនៅលើប្រាសាទប្រែរូប ដែលកំពុងរងភាពពុកផុយខ្លាំង។ ផ្តែរមួយផ្ទាំងនេះធ្លាប់បានជួសជុលម្តងរួចមកហើយ ដោយក្រុម GACP ដែលកាលណោះជាការជួសជុលបែបសង្គ្រោះបឋម។
“..ជាប្រពៃណីទៅហើយ យើងតែងសុំទឹកភ្លៀងជាប្រចាំ ទោះជាមានភ្លៀងធ្លាក់ ឬអត់ក្តី តែយើងនៅតែសង្ឃឹមថា ភ្លៀងនឹងធ្លាក់ក្រោយពីយើងធ្វើពិធីបួងសួងសុំនៅថ្ងៃនេះហើយ។ តាមរូបដែលមកចូលសណ្ឋិតប្រាប់ថា យើងនឹងបានភ្លៀងក្នុងថ្ងៃនេះ ឬពីរបីថ្ងៃទៀត...”។ នេះជាប្រសាសន៍រៀបរាប់របស់លោកយាយវឿន អាយុជាង៦០ឆ្នាំ ដែលដឹកនាំធ្វើពិធីបួងសួងសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០១៦នេះ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំងនៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះក៏ធ្វើនៅតាមបណ្តាខេត្តដែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
0276
ម្សិលមិញ
:
6587
សប្តាហ៍នេះ
:
19444
ខែនេះ
:
0000276
សរុប
:
012769708